
ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ រវាងក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងព័ត៌មាន ស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយលើកម្មវិធី « ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច E-Learning» នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ។
ការចុះហត្ថលេខានេះ គឺគ្រាដែលរាជរដ្ឋាភិបាល បានប្រកាសបិទសាលារៀនទាំងរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ ការដាក់ ឲ្យដំណើរការការផលិតវីដេអូសិក្សាពីចំងាយនេះ នឹងផ្តល់នូវឱកាសថ្មី សម្រាប់ការសិក្សាអប់រំ បើទោះបីសាលារៀនបានបិទទ្វាយ៉ាងណាក៏ដោយ។
នៅក្នុងសន្និសីទកាសែតនៅវិមានសន្តិភាពកាលពីម្សិលម៉ិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពក្នុងការបើកដំណើរការសាលារៀនទាំងអស់នៅទូទាំងប្រទេសនៅក្រោយពិធីបុណ្យចូលឆ្នាំ គឺទំនងជាមិនអាចទៅរួចនោះទេ ត្បិតវីរុសកូវីដ១៩ នៅមិនទាន់មានសញ្ញានៃការថមថយច្រើននោះទេ៕