
បន្ទាយមានជ័យ៖ ប្រជាកសិករនៅភូមិតាទុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីសត្វល្អិតដែលបានយាយីដល់ដំណាំរបស់គាត់ដែលកំពុងតែទទួលផល ។
ប្អូនប្រុស សាត ម៉ៅ និងប្អូនប្រុសភក្តី ដែលជាម្ចាស់ចំការបានកំពុងដាំដំណាំម្ទេស ម្រេះ ល្ហុង និង សណ្តែកកួរ បានត្អូញត្អែរថា៖ ការដាំដំណាំនេះគឺ ពិបាកយ៉ាងខ្លាំងនាឆ្នាំនេះ ទន្ទឹមនឹងផលដំណាំរបស់គាត់បានទិន្នផលហើយតម្លៃធ្លាក់ចុះ ហើយបេះទើបបានម្តងទៅ២ដងនោះក៏ត្រូវសត្វល្អិតមកបំផ្លាញ ដូចជាម្ទេសគាត់ដាំម្តងពេលទទួលបានផលអាចបេះបានដល់ទៅ១០ដងកាលឆ្នាំទៅមិញ តែឆ្នាំនេះទើបបេះបាន២ដង ក៏ត្រូវសត្វល្អិតបំផ្លាញ ដែលធ្វើឲ្យដើមម្ទេសក្រិនរួញស្លឹក មិនមានផ្កាបន្ត ។
ចំណែកតម្លៃម្ទេសវិញឆ្នាំមុនគាត់លក់បាន១គីឡូក្រាមពី៣ពាន់រៀលទៅ៤ពាន់រៀល តែឆ្នាំនេះតម្លៃធ្លាក់ចុះលក់បានតែ១ពាន់៨០០រៀល ប៉ុណ្ណោះ ។
ចំណែកប្អូនភក្តី ក៏មិនខុសនឹងប្អូនសាត ម៉ៅ នោះដែរ គាត់បានដាំម្រេះ ល្ហុង សណ្តែកកួរ និងម្ទេស ក៏មានការខូចខាតដោយសារតែសត្វល្អិតវាបំផ្លាញដែរ ដែលធ្វើដំណាំប្អូនមិនទទួលផលល្អ ។
តែប្អូនបានបញ្ជាក់ថា៖បើទោះជាសព្វថ្ងៃមានការបិទច្រកដោយសារតែទប់ស្កាត់ការរាតត្បាតជម្ងឺCovid-19 ក្តី ហើយមិនមានបន្លែនាំចូលបន្លែពីប្រទេសជិតខាង ក៏នៅតែបន្លែក្នុងស្រុកមិនសូវបានថ្លៃ គឺមិនសូវមានអ្នកទិញតែម្តងដោយសារតែពួកគាត់មិនសូវធ្វើដំណើរចេញក្រៅ ព្រោះខ្លាចឆ្លងជម្ងឺកូវីដ ។
ប្រជាកសិករដាំបន្លែ នៅភូមិតាទុងត្អូញត្អែរពីសត្វល្អិតរាតត្បាតដំណាំរបស់គាត់ពេលទទួលបានផលបន្ទាយមានជ័យ៖ ប្រជាកសិករនៅភូមិតាទុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរពីសត្វល្អិតដែលបានយាយីដល់ដំណាំរបស់គាត់ដែលកំពុងតែទទួលផល ។ប្អូនប្រុស សាត ម៉ៅ និងប្អូនប្រុសភក្តី ដែលជាម្ចាស់ចំការបានកំពុងដាំដំណាំម្ទេស ម្រេះ ល្ហុង និង សណ្តែកកួរ បានត្អូញត្អែរថា៖ ការដាំដំណាំនេះគឺ ពិបាកយ៉ាងខ្លាំងនាឆ្នាំនេះ ទន្ទឹមនឹងផលដំណាំរបស់គាត់បានទិន្នផលហើយតម្លៃធ្លាក់ចុះ ហើយបេះទើបបានម្តងទៅ២ដងនោះក៏ត្រូវសត្វល្អិតមកបំផ្លាញ ដូចជាម្ទេសគាត់ដាំម្តងពេលទទួលបានផលអាចបេះបានដល់ទៅ១០ដងកាលឆ្នាំទៅមិញ តែឆ្នាំនេះទើបបេះបាន២ដង ក៏ត្រូវសត្វល្អិតបំផ្លាញ ដែលធ្វើឲ្យដើមម្ទេសក្រិនរួញស្លឹក មិនមានផ្កាបន្ត ។ចំណែកតម្លៃម្ទេសវិញឆ្នាំមុនគាត់លក់បាន១គីឡូក្រាមពី៣ពាន់រៀលទៅ៤ពាន់រៀល តែឆ្នាំនេះតម្លៃធ្លាក់ចុះលក់បានតែ១ពាន់៨០០រៀល ប៉ុណ្ណោះ ។ ចំណែកប្អូនភក្តី ក៏មិនខុសនឹងប្អូនសាត ម៉ៅ នោះដែរ គាត់បានដាំម្រេះ ល្ហុង សណ្តែកកួរ និងម្ទេស ក៏មានការខូចខាតដោយសារតែសត្វល្អិតវាបំផ្លាញដែរ ដែលធ្វើដំណាំប្អូនមិនទទួលផលល្អ ។តែប្អូនបានបញ្ជាក់ថា៖បើទោះជាសព្វថ្ងៃមានការបិទច្រកដោយសារតែទប់ស្កាត់ការរាតត្បាតជម្ងឺCovid-19 ក្តី ហើយមិនមានបន្លែនាំចូលបន្លែពីប្រទេសជិតខាង ក៏នៅតែបន្លែក្នុងស្រុកមិនសូវបានថ្លៃ គឺមិនសូវមានអ្នកទិញតែម្តងដោយសារតែពួកគាត់មិនសូវធ្វើដំណើរចេញក្រៅ ព្រោះខ្លាចឆ្លងជម្ងឺកូវីដ ។ ណុប រក្សា
Posted by SEATV News 24 Hours on Thursday, 9 April 2020