
ខេត្តកំពង់ចាម៖ក្រោយពេលទទួលបទបញ្ជារបស់រាជរដ្ឋាភិ បាលលេខ០២ នាព្រលប់ថ្ងៃទី ៩មេសា ២០២០ នៅមុខសាលសន្និសីទសាលាខេត្តកំពង់ចាម បានកោះប្រជុំជាបន្ទាន់ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំង៣ រួមនិងលោកអភិបាលស្រុក-ក្រុងទាំង១០ ដោយដាក់វិធានការមិនអនុញ្ញាតឲ្យឆ្លងកាត់រវាងខេត្តនិងខេត្តនោះទេគឺនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១០មេសា។ហើយប្រសិន បើមានរថយន្តណាមួយហ៊ានបើកបំពានបុកបារ៉ាស់សមត្ថកិច្ចនឹងចាត់វិធានការក្តៅបាញ់បំបែកកង់រថយន្ដតែម្ដង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានប្រ សាសន៍ឲ្យដឹងថា: សូមឱ្យកម្លាំ ងស្នងការដ្ឋាននគរបាខេត្តត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តត្រូវនាំយករួមជាមួយបារាំងនិងអាវុធជាប់ជាមួយខ្លួនរៀបចំកម្លាំងបន្ទាន់ទៅតាមគោលដៅទីមួយពិសេសគឺព្រំប្រទល់រវាងស្រុកនិងខេត្តដែលជាប់ជាមួយនឹងកំពង់ចាម ក្នុងនោះមាន ត្បូងឃ្មុំ ក្រចេះ កំពង់ធំ កណ្ដាល រាជធានីភ្នំពេញនិងខេត្តព្រៃវែង។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដោយយោងទៅលើអង្គការសុខភាពពិភពលោកបានធ្វើការព្រមានក្នុងរយៈពេលមួយសប្តាហ៍ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ប្រសិនណាបើមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះជំងឺកូវីដ-១៩និងផ្ទុះកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ដោយមើលឃើញការប្រឈមបែបនេះទើបសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានចេញបទបញ្ជាលេខ០២ ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសរួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ដែលត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង១២យប់រំលងអាធ្រាតរហូតដល់ម៉ោង ១២យប់ថ្ងៃទី១៦មេសាខាងមុខចំណែករថយន្តសង្គ្រោះបន្ទាន់អាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយបាន។
ការអនុវត្តផែនការក្តៅនេះដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ហើយក៏ស្នើសុំឲ្យលោកប្រធានមន្ទីរព័ត៌មានខេត្ត ត្រូវបង្កើតស្ពតជាសំឡេងដើម្បីអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងបន្ថែមទៀតធ្វើយ៉ាងណាឲ្យពួកគាត់ស្នាក់នៅក្នុងផ្ទះ ដោយប្រកាន់ភ្ជាប់អនាម័យជាប្រចាំ៕
អាជ្ញាធរខេត្តកំពង់ចាម កោះប្រជុំជាបន្ទាន់តម្រូវឱ្យកង កម្លាំងសមត្ថកិច្ចយាមល្បាតតាមព្រំប្រទល់ស្រុកនិងស្រុកខេត្តនិងខេត្តដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ខេត្តកំពង់ចាម៖ក្រោយពេលទទួលបទបញ្ជារបស់រាជរដ្ឋាភិ បាលលេខ០២ នាព្រលប់ថ្ងៃទី ៩មេសា ២០២០ នៅមុខសាលសន្និសីទសាលាខេត្តកំពង់ចាម បានកោះប្រជុំជាបន្ទាន់ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចទាំង៣ រួមនិងលោកអភិបាលស្រុក-ក្រុងទាំង១០ ដោយដាក់វិធានការមិនអនុញ្ញាតឲ្យឆ្លងកាត់រវាងខេត្តនិងខេត្តនោះទេគឺនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១០មេសា។ហើយប្រសិន បើមានរថយន្តណាមួយហ៊ានបើកបំពានបុកបារ៉ាស់សមត្ថកិច្ចនឹងចាត់វិធានការក្តៅបាញ់បំបែកកង់រថយន្ដតែម្ដង។ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានប្រ សាសន៍ឲ្យដឹងថា: សូមឱ្យកម្លាំ ងស្នងការដ្ឋាននគរបាខេត្តត្រូវច្របាច់បញ្ចូលគ្នាជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តត្រូវនាំយករួមជាមួយបារាំងនិងអាវុធជាប់ជាមួយខ្លួនរៀបចំកម្លាំងបន្ទាន់ទៅតាមគោលដៅទីមួយពិសេសគឺព្រំប្រទល់រវាងស្រុកនិងខេត្តដែលជាប់ជាមួយនឹងកំពង់ចាម ក្នុងនោះមាន ត្បូងឃ្មុំ ក្រចេះ កំពង់ធំ កណ្ដាល រាជធានីភ្នំពេញនិងខេត្តព្រៃវែង។ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដោយយោងទៅលើអង្គការសុខភាពពិភពលោកបានធ្វើការព្រមានក្នុងរយៈពេលមួយសប្តាហ៍ក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ប្រសិនណាបើមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះជំងឺកូវីដ-១៩និងផ្ទុះកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ដោយមើលឃើញការប្រឈមបែបនេះទើបសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានចេញបទបញ្ជាលេខ០២ ហាមឃាត់ការធ្វើដំណើរនៅក្នុងប្រទេសរួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ដែលត្រូវចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង១២យប់រំលងអាធ្រាតរហូតដល់ម៉ោង ១២យប់ថ្ងៃទី១៦មេសាខាងមុខចំណែករថយន្តសង្គ្រោះបន្ទាន់អាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយបាន។ ការអនុវត្តផែនការក្តៅនេះដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ហើយក៏ស្នើសុំឲ្យលោកប្រធានមន្ទីរព័ត៌មានខេត្ត ត្រូវបង្កើតស្ពតជាសំឡេងដើម្បីអប់រំប្រជាពលរដ្ឋឲ្យមានការយល់ដឹងបន្ថែមទៀតធ្វើយ៉ាងណាឲ្យពួកគាត់ស្នាក់នៅក្នុងផ្ទះ ដោយប្រកាន់ភ្ជាប់អនាម័យជាប្រចាំ៕ ចាន់ ថេត
Posted by SEATV News 24 Hours on Thursday, 9 April 2020