
ប្រទេសលោកខាងកើត បានជជែកគ្នាយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងការពាក់ម៉ាស់ និងការឆ្លងវីរុសកូវីដ១៩។ តាមការជ្រាវជ្រាវការពាក់ម៉ាស់ អាចបញ្ឈប់ការឆ្លង រីករាលដាលនៃជំងឺផ្លូវដង្ហើមបានយ៉ាងមានប្រសិទ្ធភាព។
ម៉ាស់គឺជាមាសសម័យថ្មី។ ម៉ាស់ដែលអ្នកស្រាវជ្រាវថា មានប្រសិទ្ធភាពជាងគេគឺម៉ាស់ N95 ដែលអាចទប់នឹងសំណើម រឺដំណក់ទឹកភាគល្អិតទៅមុខ ទប់ស្កាត់ការឆ្លងនានា បាន។
នៅគ្រាដែល វិទ្យាស្ថានល្បីៗនៅបច្ចឹមលោក ដូចជានាយកដ្ឋានបង្ការ និងប្រយុទ្ធនឹងជំងឺឆ្លង (CDC) ការិយាល័យថ្នាំពេទ្យ និងអាហារ(FDA) និងគ្រូពេទ្យវះកាត់ទូទៅនៅសហរដ្ឋអាមេរិក និងភ្នាក់ងារសុខាភិបាលជាច្រើនទៀត នៅលោកខាងលិច ផ្តល់យោបល់មិនឲ្យពាក់ម៉ាស់វេជ្ជសាស្ត្រ រឺម៉ាស់ N95 ពួកលោកខាងកើតវិញ បានបង្ហាញហេតុផលយ៉ាងច្បាស់លាស់ថា ការពាក់ម៉ាស់ ជារឿងមួយមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងវីរុស។
ហេតុអ្វីបានជាយើងមិនចង់ប្រើប្រាស់ម៉ាស?
ផ្ទុយស្រលះពីពួកលោកខាងកើត ក្នុងសង្គមលោកខាងលិចមិនមានវប្បធម៌ ប្រើម៉ាស់នៅទីសាធារណៈនោះទេ ហើយជំហររបស់រដ្ឋអំណាចទៀតសោត ក៏ថា ម៉ាស់មិនអាចការពារសាធារណៈជន ពីវីរុសកូវីដ១៩បានទេ។
ដូច្នោះហើយ ការពាក់ម៉ាស់ក្នុងចំណោមសាធារណៈជនគឺមិនសូវមានឡើយនៅលោកខាងលិច។ ឧហរណ៏ជាក់ស្តែង នៅតំបន់ជាច្រើនដែលបានទទួលជោគជ័យ ក្នុងការគ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ គឺបានផ្លាស់ប្តូរ ទម្លាប់មកពាក់ម៉ាស់ លើកលែងតែអាឡឺម៉ង់ដែលបានអនុវត្តមុនគេ ដែលបាន បំបែកការឆ្លងជាចង្កោមធំ។ ចិន ជប៉ុន ហុងកុង និងកូរ៉េខាងត្បូង សុទ្ធតែបាន ពន្យល់ប្រាប់ឲ្យពលរដ្ឋពាក់ម៉ាស់ការងារ ពិសេសនៅពេលទាក់ទងជាមួយអ្នក ផ្សេងទៀត។
តំបន់ដែលមិនអាចគ្រប់គ្រងឲ្យមានប្រសិទ្ធភាព ដូចជានៅញូវយ៉ក សហរដ្ឋអាមេរិក និងនៅទីក្រុងមីឡាន អ៊ីតាលី គឺមិនបានបង្ខំឲ្យពលរដ្ឋពាក់ ម៉ាស់នៅពេលធ្វើដំណើរទៅខាងក្រៅ រឺជួបប្រាស្រ័យទាក់ទងគ្នា។ តែទោះយ៉ាងណា នេះក៏មិនសុទ្ធតែលទ្ធផលនៃការមិនពាក់ម៉ាស់ទាំងស្រុងនោះដែរ។
តាមការសិក្សាស្រាវជ្រាវ និងការវិភាគ បង្ហាញថា ការពាក់ម៉ាស់ពេទ្យ និងម៉ាស់ N95 ការពារ គឺជាការជួយទប់ស្កាត់ហានិភ័យនៃការឆ្លងរីករាលដាលចំពោះបុគ្គលិកពេទ្យយ៉ាងមានប្រសិទ្ធភាព។
ការស្រាវជ្រាវបានបង្ហាញថា ការពាក់ ម៉ាស់ឲ្យបានត្រឹមត្រូវអាចការពារការឆ្លងរីករាលដាលដល់ទៅ៨០ភាគរយ គ្រប់ហានិភ័យទាំងឡាយ ហើយអាចការពារដល់ទៅ៩៦ភាគរយពីឆ្លងពីមនុស្សពីរនាក់ដែលសន្ទនាគ្នា។
ប៉ុន្តែការប្រើប្រាស់គ្មានគុណភាព អាចមាន ហានិភ័យ៥០ភាគរយ ហើយ៧៥ភាគរយសម្រាប់មនុស្សពីរនាក់ដែលសន្ទនា ទល់មុខគ្នា៕