
តដោយខ្លួនឯងដើម្បីឈានទៅរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយខ្លួនឯងផងដែរ។ចំណែកក្រសួងត្រួតពិនិត្យទៅលើការបណ្តុះបណ្តាលឲ្យមានគុណភាពនិងទទួលស្គាល់សាលាទាំងឡាយណាដែលមានការបង្រៀនដោយមានគុណភាពកូនសិស្សប្រឡងតាមបែប
ឌីជីថលដោយក្រសួងចេញសញ្ញាបត្រ ប៉ុន្តែសាលាត្រូវធានាថាត្រូវតែមានស្តង់ដារគុណភាពដល់បុគ្គលិកអប់រំ និងសិស្ស ពិសេសត្រូវរៀបចំប្រព័ន្ធអប់រំអ៊ីលើននីង (E-learning) នេះឲ្យបានល្អ។
លោករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលបានបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់ក្រសួងកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០។
លោករដ្ឋមន្ត្រីបានបន្តថា ប៉ុន្តែមុននឹងឈានដល់ដំណាក់នេះទាមទារឲ្យសាលាឯកជនទាំងអស់ ពិសេសសាលាដែលមានលទ្ធភាពត្រូវរៀបចំឲ្យមានការបណ្តុះបណ្តាលតាមអ៊ីលើននីង (e-learning) នៅតាមសាលា ដើម្បីធានានូវនិរន្តរភាពក្នុងការសិក្សារៀនសូត្រ។