
BBC៖ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ បន្ទាប់ពីព្យុះ tornadoes បានបក់គួច បានបណ្តាលឱ្យមានទឹកជំនន់ ពាសពេញរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក។ ព្យុះ tornadoes បានបោកបក់នៅរដ្ឋ Louisiana រដ្ឋ Texas និង Mississippi ដោយគ្រោះធម្មជាតិនេះបានបន្ថែមបន្ទុក ឱ្យសហរដ្ឋអាមេរិកមួយកម្រិតទៀត ក្នុងពេលដែលប្រទេសនេះ កំពុងញាំញីដោយជំងឺកូវីដ១៩ ដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាង ២ម៉ឺននាក់ និងឆ្លងជាង៥៣ម៉ឺននាក់ទៀត។
សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យរបៀបវារៈ គ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ មីស៊ីស៊ីពី បានបញ្ជាក់ពីការស្លាប់នៅទូទាំងរដ្ឋចំនួន ៣ នាក់ ដោយសារតែព្យុះនេះ។នៅរដ្ឋ Louisiana ផ្ទះមួយចំនួន ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Monroe ។
សេវាកម្មអាកាសធាតុជាតិអាមេរិក បាននិយាយថា ព្យុះផ្គររន្ទះបានកើតឡើងនៅល្ងាចថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) រហូតដល់ថ្ងៃច័ន្ទ ជាពិសេសនៅទូទាំងរដ្ឋ Mississippi Alabama និងរដ្ឋ Georgia។ ទីភ្នាក់ងារនេះបានព្រមានថា“ ព្យុះកំបុតត្បូងខ្លាំង ខ្យល់បក់បោកខ្លាំង និងព្រឹលធ្លាក់ខ្លាំង អាចនឹងកើតមានឡើង” ។
សូមជម្រាបថា ក្រៅតែពីរងការវាយប្រហារ ដោយគ្រោះធម្មជាតិព្យុះកំបុតត្បូងហើយ នៅសហរដ្ឋពេលនេះ កំពុងញាំញីដោយជំងឺកូវិដ១៩ ដោយចំនួនអ្នកស្លាប់នៅអាមេរិកបានឡើងខ្ពស់បំផុតលើពិភពលោក។
ទិន្នន័យចុងក្រោយដែលត្រូវបានចងក្រងដោយសាកលវិទ្យាល័យ ចនហុបគីន (Jonh Hopkin)បង្ហាញថា មនុស្សជាង ២ ម៉ឺននាក់ បានស្លាប់នៅសហរដ្ឋអាមេរិក។ នៅរដ្ឋញូវយ៉ក បានក្លាយជាចំណុចកណ្តាល នៃការផ្ទុះឡើងនៃជំងឺCovid-19 នៅសហរដ្ឋអាមេរិក ដោយបានកត់ត្រាចំនួនមនុស្ស ដែលបានឆ្លងជំងឺជាង ១៨០.០០០ នាក់ នៃករណីឆ្លងសរុបជិត ៥៣ ម៉ឺនករណីរបស់ប្រទេសនេះ៕