
ខេត្តកំពង់ស្ពឺ÷ក្រុមហ៊ុន cj cambodia co ltd បានផ្ដល់ទឹកអេតាណុលចំណុះ៥០០០ លីត្រ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ ។
ក្នុងពិធីប្រគល់ទទួលនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន cj cambodia co., ltd ដែលបានផ្ដល់ទឹកអេតាណុលចំណុះ ៥០០០ លីត្រ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង Covid-19។
ជាមួយគ្នានេះផងដែរឯកឧត្តម បានអំពាវនាវដល់សប្បុរសជនដទៃទៀត សូមបន្តចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភគាំទ្រ ជា
សម្ភារៈថវិកា ដល់គណៈកម្មាធិការប្រយុទ្ធជំងឺ Covid-19 ខេត្ត ដើម្បីមានលទ្ធភាពជួយដល់ប្រជាជនក្នុងកិច្ចបង្ការ និងប្រយុទ្ធប្រឆាំងនិងវីរុសCovid-19នេះផងដែរ៕