
(ហ្សឺណែវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកAntonio Guterres បាននិយាយកាលពីថ្ងៃពុធម្សិលម៉ិញថា វ៉ាក់សាំងកូវីដ១៩ ជាដំណោះស្រាយតែមួយគត់ ដែលអាចផ្តល់នូវ ភាពប្រក្រតី ឡើងវិញជាថ្មីម្តងទៀតដល់ពិភពលោកទាំងមូល។
លោកAntonio Guterres បាននិយាយនៅក្នុងសន្និសីទវីដេអូជាមួយបណ្តាប្រទេសអាហ្វ្រិក ចំនួន ៥០ លោកបានកត់សម្គាល់ថា៖វ៉ាក់សាំងដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព
គឺជាឧបករណ៍តែមួយគត់ ដែលអាចធ្វើឱ្យពិភពលោកវិលមករកភាពធម្មតាវិញ និងអាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់និងលុយរាប់ពាន់លានដុល្លាររបស់ប្រទេសជាច្រើន។
លោកបន្តថា៖ យើងត្រូវការកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតា ដើម្បីធានាថាភាគីពាក់ព័ន្ធអន្តរជាតិសហការគ្នាជាធ្លុងមួយប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនល្បឿននិងទំហំ
ដែលត្រូវការសម្រាប់ការចាក់វ៉ាក់សាំងជាសកលនៅចុងឆ្នាំ២០២០នេះ៕