
អាស៊ី ៖ ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងអះអាងពីការជំទាស់ទៅ និងនាវាចម្បាំងសហរដ្ឋអាមេរិក ចំនួន២គ្រឿង កំពុងឈ្លានពានចូលក្នុងដែនទឹករបស់ប្រទេសចិន នៅក្បែរកោះ ស៊ីហ្សា។
អ្នកនាំពាក្យក្រសួងការបរទេស លោក លូកាង និយាយ នៅក្នុងសេចក្តីថ្លែងការមួយ ដែលបានចេញកាលពីយប់ថ្ងៃអាទិត្យ ថា នាវាចម្បាំងសហរដ្ឋអាមេរិក កំពុងឆ្លងកាត់ដោយបំពានចូលក្នុងដែនទឹកប្រទេសចិន ដោយគ្មានការអនុញ្ញាតិពី រដ្ឋាភិបាលប្រទេសចិន ហើយកងទ័ពជើងទឹកប្រទេសចិន បានកំណត់អត្តសញ្ញាណ ថាជានាវាចម្បាំងរបស់សហរដ្ឋងាមេរិក ដែលត្រូវបានព្រមាននិងបណ្តេញចេញ ។
លោក លូកាង និយាយថា កោះស៊ីហ្សា ស្ថិតក្នុងដែនទឹករបស់ប្រទេសចិន ដោយកត់សំគាល់ទៅលើច្បាប់របស់ សាធារណៈរដ្ឋប្រជាមានិតចិន ស្តីពីដែនសមុទ្រ។ លោក លូកាង និយាយថា ភាគីសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង ម្តងទៀតចូលបំពានលើដែនទឹករបស់ ប្រទេសចិន ជាសកម្មភាពមួយបំពានច្បាប់ប្រទេសចិន និងច្បាប់អន្តរជាតិដែលពាក់ ព័ន្ធ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរមកលើដែនអធិបតេយ្យភាពរបស់ប្រទេសចិន បង្អាក់សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ល្អ នៃដែនទឹកដែលពាក់ព័ន្ធ។
លោក លូកាង និយាយថា ប្រទេសចិន ជម្រុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការបង្ករហេតុបែបនេះដែលបាន បំពានលើអធិបេត្យភាពរបស់ប្រទេសចិន និងគំរាមដល់សន្តិសុខរបស់ប្រទេស ខណៈដែលប្រទេសចិន បានកត់សំគាល់ថា ភាគីចិន នឹងបន្តពិភាក្សាក្នុងការចាត់វិធានការចាំបាច់ ដើម្បីការពារសន្តិសុខ និងដែនអធិបតេយ្យភាពរបស់ប្រទេស។