
ភ្នំពេញ ៖ រថយន្តដឹកប្រេងសាំងក្រឡាប់កិនម៉ូតូបណ្តាលអោយបុរស់ម្នាកស្លាប់ភ្លាមៗ នៅកន្លែងចំនែករថយន្តបង្កបាន ក្រឡាប់ ហេតុការណ៍គ្រោះថ្នា<ក់នេះកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង១និង៣០នាទី នៅតាមបណ្តោយផ្លូវលេខ20A ស្ថិតក្នុងភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តៃកុងរថយន្តមានឈ្មោះ រស់ អៀងលី ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរ (បើកបររថយន្ត ) ស្នាក់នៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកសាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែ ដឹងថាជនងរងគ្រោះបានជិះម៉ូតូម៉ាក DAELIM (សង់កូរ៉េ) ពណ៍ក្រហមដឹកមាន់ពាក់ស្លាកលេខ កណ្តាល 1K-3356
រថយន្តបង្ករម៉ាកSTERLING ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5866 ជាប្រភេទរថយន្តសណ្តោងស៉ីទែនដឹកប្រេង របស់ក្រុមហ៊ុនកម្ពុជាតេលា ។
តាមប្រភពពីព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគាត់ឃើញរថយន្ត និងម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុដោយខាងម៉ូតូបានរអិលដួលព្រោះមានភ្លៀងរលឹម ស្របពេលរថយន្តមកពីក្រោយជាន់ហ្វាំងបណ្តាលអោយរេចង្កូតក្រឡាប់កិនទៅលើម្ចាស់ម៉ូតូបណ្តាលអោយស្លាប់បាត់បង់ ជីវិតនៅកន្លែងតែម្តង ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច សាកសពសមត្ថកិច្ចកុំពុងធ្វើការស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី ចំណែកតៃកុងនិងរថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរផ្លូវ គោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។ ស៊ុន ហេង