ថ្ងៃ សុក្រ ទី២៣ ខែ តុលា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ សាកលវិទ្យាល័យកម្ពុជា នឹងរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀន សម្រាប់កម្រិតបរិញ្ញាបត្ររងជំនាន់ទី១២ វគ្គសិក្សាទី១ កម្រិតបរិញ្ញាបត្រជំនាន់ទី១៩ វគ្គសិក្សាទី១ និងបរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៩វគ្គសិក្សាទី១ ឆ្នាំសិក្សា២០២០-២០២១នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧.៣០នាទីព្រឹក។
  • ក្រសួងអប់រំ អនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ ស្ថិតក្នុងដំណាក់នៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបន្ថែមគោលការណ៍ប្រតិបត្តិស្តង់ដា (sop) សម្រាប់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បះ និងសេវាអាហារដ្ឋាន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបថជំងឺកូវីដ-១៩។ សូមអានខ្លឹមសារបន្ថែមនូវសេចក្តីជូនដំណឹងដូចខាងក្រោម ៖
  • ក្រុងសៀមរាប ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ឆ្នាំ២០២១-២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី ២២ តុលា ២០២០ បានប្រកាស ថា ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជាទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ។ បើតាមផេករបស់ក្រសួងវប្បធម៌ បានបញ្ជាក់ថា ការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា ចាប់ពីឆ្នាំ២០០៨ មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល០២ឆ្នាំ។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន ៖ ១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១ ២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី […]
  • កម្មវិធីស្បៀងអាហារពិភពលោក បន្តជួយឧបត្ថម្ភរាជរដ្ឋាភិបាលកម្ពុជាលើវិស័យសំខាន់ៗ កម្មវិធីស្បៀងអាហារពិភពលោក ប្រកាសបន្តជួយឧបត្ថម្ភដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ ដោយបន្តនូវកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភ គាំទ្រលើការងារ ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនិងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ចាក់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ។ លោកជំទាវ Claire Conan តំណាង នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា និងជាមួយក្រសួងផែនការ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។ ឯកឧត្តម ឆាយ ថន បានបន្តថា ឆ្នាំក្រោយក្រសួងផែនការរួមនិងដៃគូជំនួយ នឹងចាប់ផ្តើម ដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាព សុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល៕
  • ជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯ.ឧ.ប្រាក់ សុខុន ជាមួយ ឯ.ឧ. MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេស ជំនួបពិភាក្សាតាមទូរស័ព្ទរវាង ឯ.ឧ.ប្រាក់ សុខុន ជាមួយ ឯ.ឧ. MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេស
  • ការព្យាករកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រនានាសម្រាប់ថ្ងៃទី២២ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ បានចេញព្រឹត្តិប័ត្រព័ត៌មាន និងការព្យាករណ៍ស្តីពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
  • ក្រសួងការបរទេសកម្ពុជា ប្រកាស​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ ក្រសួងការបរទេសកម្ពុជា បាប្រកាស​ព័ត៌មាន ស្តីពីលទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​។ កិច្ចប្រជុំ​ដែលធ្វើឡើងតាមរយៈ​ប្រព័ន្ធ​វិ​ដេ​អូ បាន​ចែករំលែក​សារ​អបអរសាទរ​ចំពោះ​ខួប ៧៥​ឆ្នាំ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ និង​បាន​កោតសរសើរ​ចំពោះ​សមិទ្ធិផល​ដ៏​ធំធេង ដែល​អង្គការសហប្រជាជាតិ សម្រេចបាន ក្នុង​រយៈពេល ៧​ទសវត្សរ៍​កន្លងមក ជាពិសេស​ក្នុងការ​ថែរក្សា​សន្តិភាព និង​បន្ត​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ សូមអានបន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖  
  • សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជួនសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។ សម្តេចតេជោ ប្រាប់ឲ្យអាជ្ញាធរត្រៀមពូជស្រូវ ពូជបន្លែ និងដំណាំផ្សេងទៀត សម្រាប់ពលរដ្ឋក្រោយទឹកជំនន់។ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ តុលានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៏ថា ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមខេត្តក្រុងដែលរងគ្រោះដោយសារទឹកជំនន់១៩ រាជធានី-ខេត្ត។ សម្តេចតេជោ បានស្នើឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខេត្ត ត្រូវផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋទទួលទាន ជា មួយនឹងការរក្សាអនា ម័យខ្ពស់ ដើម្បីធានាមិនឲ្យពលរដ្ឋណាម្នាក់កើត ជំងឺរាគរូស ចុកក្អួត ប៉ះពាល់ដល់សុខភាព។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រាប់ឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្ត ជួយដឹកជញ្ជូន និងជួយជួសជុលលំនៅដ្ឋានប្រជាពល រដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្រោយជំនន់បានបញ្ចប់។ ពិសេសរាជរដ្ឋាភិបាល ត្រូវ មានភារកិច្ច ជាច្រើនទៀត ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនា […]
  • កម្ពុជា អាចទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣%នៃចំនួនប្រជាជននៅពាក់កណ្តាលឆ្នាំក្រោយ «នៅក្នុងថ្នាក់អន្តរជាតិ គេគិតរួចហើយ គឺវ៉ាក់សាំងដែលនឹងទទួលបានគឺ « COVAC Facility » ហើយបើយោងតាមអ្នកដែលសម្របសម្រួល ទទួលខុសត្រូវលើវ៉ាក់សាំងនេះ គឺប្រទេសកម្ពុជាយើង ប្រហែលជាគេអាចផ្តល់ជូនក្នុងរង្វង់ ៣ភាគរយ នៃចំនួនប្រជាជនសរុប គឺបានខ្ទង់ប្រមាណជាជាង ៣ លាននាក់»។ លោកស្រីថ្លែងថា «វាមិនមែនតែសម្រាប់បែងចែកតែមកក្នុងប្រទេសកម្ពុជាយើងទេ តែត្រូវបែងចែកនៅទូទាំងសកលលោក។ អ៊ីចឹង វាត្រូវមានការបែងចែកមួយដោយស្មើភាពគ្នា ហើយមានសិទ្ធិស្មើគ្នានៅក្នុងការទទួលបាននូវវ៉ាក់សាំងកូវីដ-១៩ នេះ»។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ខណៈលោកស្រីចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ។ លោកស្រីបន្តថា យ៉ាងណាក៏ដោយ ក្នុងចំណោម ៣ភាគរយដែលកម្ពូជានឹងអាចទទួលបាននោះ មិនអាចបញ្ជូនមកម្តងទាំង ៣ភាគរយនោះទេ អាចនឹងមានការបែងចែកជាដំណាក់ៗ ដោយសារផលិតភាពនៃវ៉ាក់សាំងនេះ នៅមានកម្រិតនៅឡើយ។ គួរជម្រាបថា ថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) អង្គការ ហ្គាវី (GAVI) និងកម្មវិធីជាតិចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលបានមូលមតិគ្នា ដើម្បីរៀបចំធ្វើផែនការអភិវឌ្ឍន៍នូវផែនការមួយដែលហៅថា Deployment Plan សម្រាប់ធ្វើការពិនិត្យមើល គ្រប់គ្រង ការបែងចែករួមគ្នា និងការមើលថា តើក្រុមណាដែលត្រូវទទួលនូវវ៉ាក់សាំងមុនគេ៕
  • លោកស្រី ឆោម ខ្វាន់ និងស្វាមី ឧបត្ថម្ភអង្ករ២តោន រួមទាំងគ្រឿង ឧបភោគបរិភោគ និងថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)៖ លោកស្រី ឆោម ខ្វាន់ និងស្វាមី បានឧបត្ថម្ភអង្ករ២តោន, ត្រីខ១០០យួរ, មី១០០កេសតូច និងថវិកា៥លានរៀល ដើម្បីជួយរំលែកទុក្ខដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលសូមថ្លែងអំណរគុណ ដល់លោកស្រី ឆោម ខ្វាន់ និងស្វាមី ដែលបាននាំយកនូវថវិកា អង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់។ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោកស្រី ឆោម ខ្វាន់ និងស្វាមី សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខេត្ត ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពស្រាប់។ គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តពោធិ៍សាត់ មានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងប៉ះពាល់ ៦ក្រុង/ស្រុក ក្នុងនោះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងប៉ះពាល់ខ្លាំងជាងគេ […]
  • ទឹកទន្លេមេគង្គ នឹងបន្តកើនឡើងជាលំដាប់ ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែតុលា ខាងមុខ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ភ្ជាប់នឹងវិសម្ពាធ បាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា នឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅអាង ទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឦសានប្រទេសកម្ពុជា។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ ក្នុងរយៈពេលពី ៤ ទៅ ៦ថ្ងៃខាងមុខក្នុងនោះ៖ *នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ស្ទឹងត្រែង ទឹកអាចឡើងដល់កម្រិតកម្ពស់ ៩,៥០ម៉ែត្រ។ *នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-ក្រចេះ ទឹកអាចឡើងដល់កម្រិតកម្ពស់ ២០,០០ ម៉ែត្រ។ *នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ថានីយជលសាស្ត្រ មេគង្គ-កំពង់ចាម ទឹកអាចឡើងដល់កម្រិតកម្ពស់ ១៤,១០ម៉ែត្រ។ សូមជម្រាបថា ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេខាងលើ សូមជ្រាបជា ព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ […]
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាដំណើរការប្រព្រឹត្តទៅនៃមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធានកិត្តយសមូលនិធិ។ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏បានធ្វើរបាយការណ៍ការងាររយៈពេល២ខែចុងក្រោយរបស់មូលនិធិ ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំ មុននឹងកិច្ចប្រជុំទាំងមូលបានបន្តការពិនិត្យ និងពិភាក្សាលម្អិតបន្ថែមទៀតអំពីការងារមួយចំនួនពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់មូលនិធិ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺពិតជាផ្ដល់សារៈសំខាន់ខ្លាំងណាស់ដល់ការងារបង្កើតមូលនិធិដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនេះ ហើយដោយសារជាបទពិសោធន៍នៅប្រទេសអភិវឌ្ឍន៍តែងបានគិតគូរអំពីបញ្ហានេះ បន្ទាប់ពីមានការចាត់ទុកថាសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងដើម្បីពង្រឹង និងពង្រីកសេដ្ឋកិច្ច៕
  • ការព្យាករកម្ពស់ទឹកសម្រាប់ថ្ងៃទី២០ ខែតុលា នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ ស្តីពីការព្យាករកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់លួង៕
  • ១៨ថ្ងៃនៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត គ.ជ.ប. ទទួលបានបណ្តឹងចំនួន ១០៣ករណី គិតត្រឹមថ្ងៃទី ១៨ ខែតុលា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្ដឹងពីគណបក្ស និងភាគីពាក់ព័ន្ធចំនួន ១០៣ បណ្ដឹង ក្នុងនោះដោះស្រាយបានចំនួន ៤១ បណ្ដឹង និងកំពុងបន្តដោះស្រាយចំនួន ៦២បណ្ដឹង។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែតុលា នេះ គ.ជ.ប. បានទទួលពាក្យបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា ចំនួន ៥ បណ្ដឹង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ៩៤ បណ្ដឹង និងប្រធានក្រុមចុះឈ្មោះបោះឆ្នោតចំនួន ៤ បណ្ដឹង សរុបចំនួន ១០៣ បណ្ដឹង។ ក្នុងចំណោមបណ្ដឹងទាំងនេះមាន ៥៥ បណ្ដឹងត្រូវបានប្ដឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាពាក្យបណ្ដឹងសុំឱ្យផ្ដន្ទាទោស និង ៤៨ បណ្ដឹងប្ដឹងផ្ទាល់នៅ គ. ជ.ប ជាករណីប្ដឹងមន្ដ្រីបោះឆ្នោត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ សូមជម្រាបថា គ.ជ.ប បញ្ចប់ការចុះឈ្មោះតាមឃុំ-សង្កាត់ ក៏ប៉ុន្ដែពុំមានន័យថា ដំណើរការពិនិត្យបញ្ជីឈ្មោះ […]
  • ក្រសួងសុខាភិបាល ព្រមានឲ្យឈប់លក់ឱសថទឹកនោមផ្អែម«ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ»ព្រោះមានគ្រោះថ្នាក់ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការផ្សាយលក់ឱសថព្យាបាលជំងឺទឹកនោមផ្អែមដោយគ្មានច្បាប់អនុញ្ញាត របស់គណនីហ្វេសប៊ុកឈ្មោះ «ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ» ទីតាំងនៅភ្នំពេញ និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់ការទិញឱសថនេះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ឆាឆា លោកស្រី ឱ វណ្ណឌីន ថ្លែងថា «ការព្យាបាលជំងឺទឹកនោមផ្អែម គឺតម្រូវឱ្យមានការពិនិត្យព្យាបាលតាមបច្ចេកទេសវេជ្ជសាស្ត្រ ដោយគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលដោួខ្លួនឯង នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោកស្រីបញ្ជាក់ថា «ជនដែលផ្សាយតាមអនឡាញនូវឱសថ ឬបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយក្រសួងនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន។ លោកស្រី ជា ទូច អ្នកឯកទេសជំងឺទឹកនោមផ្អែម និងជាអតីតនាយិកាមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា (Cambodia Diabetes Center) អំពាវនាវដល់ពលរដ្ឋកុំប្រើប្រាស់ឱសថបុរាណគ្រប់ប្រភេទ ព្រោះអាចប៉ះពាល់ដល់សុខភាព។ បើពលរដ្ឋមានជំងឺទឹកនោមផ្អែមត្រូវស្វែងរកពេទ្យជំនាញផ្នែកវេជ្ជសាស្ដ្រដើម្បីព្យាបាល។ សូមជម្រាបថា អ្នកលក់ឱសថតាមអនឡាញដែលមាន គណនីឈ្មោះ «ស្តេចឱសថបុរាណខ្មែរ សញ្ញានាគរាជ» ទីតាំងនៅភ្នំពេញ តែងតែបង្ហោះសារថា អ្នកដែលមានបញ្ហាជំងឺលើសជាតិស្ករ ឬជំងឺទឹកនោមផ្អែមដែលបានព្យាយាមព្យាបាលដោយប្រើថ្នាំបារាំង ថ្នាំខ្មែរ ថ្នាំផ្សេងៗទៀតមិនបានផល ឬទើបនឹងកើតជំងឺនេះ មិនបាច់លេបថ្នាំពេទ្យ នាំតែប៉ះពាល់ដល់គ្រឿងក្នុងទៅថ្ងៃមុខនោះទេ តែត្រូវប្រើថ្នាំបុរាណខ្មែរផ្សំឡើងពីធម្មជាតិសុទ្ធសាធ ដោយមិនប្រើប្រាស់ជាតិគីមី ឬសារធាតុរក្សាទុកផ្សេងៗ ១០០% និងមិនប៉ះពាល់ដល់សុខភាព ដែលមានតម្លៃត្រឹម […]

សម្តេចតេជោ ហ៊ុន សែន ៖ គិតត្រឹមព្រឹកថ្ងៃ១៧ មេសា នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយ ជំងឺកូវីដ-១៩ ចំនួន១៣.៥៩៧.២៩៥ដុល្លារ


Apr ១៧
០២:០៤:៤៧ ល្ងាច ២០២០
  ១២២ Views

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកផ្លូវការ ដូច្នេះថា ៖ « គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួន ទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារ ថែមទៀត។


ដោយឡែក ការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រី ពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹ​មព្រឹកថ្ងៃ១៦ មេសា ២០២០ នេះ មានចំនួន ១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។

 

ក្នុងសំណេរដដែលនេះ សម្តេចតេជោ បានថ្លែងសសើរ និងកត់សម្គាល់ថា « នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ»៕

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)