ថ្ងៃ អង្គារ ទី២៦ ខែ មករា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • គ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ របួសធ្ងន់១នាក់ ដោយឡែកពីគ្នានៅស្រុក ភ្នំស្រុកនិងក្រុងសិរីសោភ័ណ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១)៖យ៉ាងហោចណាស់ក៏មាន មនុស្ស២នាក់បានស្លាប់និង១នាក់ទៀតរងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍២ករណីដោយឡែកពីគ្នា នៅយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ក្នុង នោះ១ករណីនៅក្រុងសិរីសោភ័ណនិង១ករណីទៀតនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖នៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ ក្រៅទីប្រជុំជន នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅទល់មុខឈៀងខាងលិច ការ៉ាស់សាំងស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1Q-5412ប.មានជ័យ ទៅគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យដួលខ្ទាតទោលទ្រូងថ្នល់ ហើយសង្ស័យរថយន្តតូចមិនស្គាល់ម៉ាក បុកជាន់បន្ថែម បណ្តាលឲ្យ១នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង១នាក់ទៀតរងរបួសធ្ងន់ ។ជនរងគ្រោះទាំងអ្នកស្លាប់និងរបួសធ្ងន់មិនទាន់បានស្គាល់អត្តសញ្ញាណនោះឡើយ ចំពោះអ្នកគោយន្តកន្ត្រៃក្រោយកើតហេតុបើកគេចខ្លួនបាត់ ។ លោកនាយការិយាល័យនគរបាលចរាចរណ៍ បានបន្តថា៖ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែមករានេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងបង្កដោយខ្លួនឯង ក្រៅទីប្រជុំជន ។ អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះប្រែង ភារុណ ភេទប្រុស អាយុ២៨ […]
  • កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ ចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់ ចំនួន៤កន្លែង ឃាត់ខ្លួនជនពាក់ព័ន្ធនឹងគ្រឿងញៀន ១១នាក់ និងបានដកហូតវត្ថុតាងមួយចំនួនធំ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៥,ខែមករា ឆ្នាំ២០២១)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាល រដ្ឋបាល ក្នុងក្រុងពោធិ៍សាត់ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះ សំណាក់ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ដើម្បីបន្តនីតិវិធី។ ប្រតិបត្តិការនេះធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់យីហោ (យិនស៊ិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ (ហេងហេង) ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់, និងនៅផ្ទះសំណាក់យីហោ (មានជ័យ) ស្ថិតក្នុងភូមិពោធិ៍តាគួយសង្កាត់លលក ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ (ម្លិះ) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ប៊ី សុខុម អធិការរងនគរបាលក្រុងពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បង្ក្រាបបាន៖ ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទះសំណាក់យីហោ (យិនស៊ិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប […]
  • រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបមន្ត្រី ក.ប.ប. ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាព (ឧត្តរមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរពាណិជកម្ម និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ។ ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៏ថា ការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូ និកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញនាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្មក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់” ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។ ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]
  • អាជ្ញាធរជាតិអប្សារា រៀបចំតម្រង់បង្គោលឈើ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទ បាយ័ន ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីធ្វើឱ្យមានសោភ័ណ ភាពល្អ ធានាជូននូវសុវត្ថិភាពដល់ ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងតំបន់ រមណីយដ្ឋានអង្គរ៕
  • អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៦២រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសគិតជាមធ្យម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៦២,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៩៦៧,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៥៨៧,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ៣ ១៥០,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ២០៨,០០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៦១១,០០រៀល ; ១យ៉ន់ចិន ស្មើ ៦៣០,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០៧៤,៥០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩៣៣,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៧០,០០រៀល ; ១បាតថៃ ស្មើ ១៣៦,៥០រៀល […]
  • មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដាក់ម៉ាសុីនបូមទឹកចល័ត ដើម្បីសង្គ្រោះស្រូវប្រាំងពលរដ្ឋ ការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ ដេីម្បីបូមទឹកដោយប្រើម៉ាសុីនចល័តខ្នាតមធ្យម ចំនួន ០២គ្រឿង កម្លាំង ៦៥សេះ បូមចេញពីបឹងស្នេហ៍ បញ្ចូលក្នុងប្រឡាយមេពោធិលោក ដើម្បីសង្គ្រោះស្រូវប្រាំងចំនួន ២៤៥ហិកតា ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ៕
  • រថយន្តហ្វ័ររេនជើ(FORD RENGER)បើកបរក្នុងល្បឿនលឿនបុកម៉ូតូបណ្តាលឲ្យ ស្លាប់ម្នាក់អ្នកបើករថយន្តគេចខ្លួនបាត់ (ខេត្តស្ទឹងត្រែង,ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើងរវាងរថយន្តស៊េរីទំនើប១គ្រឿងបើកបរក្នុងល្បឿនលឿនទៅបុកជាមួយនឹងម៉ូតូឌ្រីមសង់១គ្រឿងបណ្ដាលឱ្យម្ចាស់ម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចវាល ប៉ារ៉ាផ្លូវលំចូលទៅស្រុកសៀមប៉ាង ចំងាយប្រហែល១គីឡូម៉ែត្រពីផ្លូវបំបែក ដុងក្រឡ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ។ សមត្ថកិច្ចបានបន្តថា ម៉ូតូ១គ្រឿងម៉ាកឌ្រីមសងស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ផ្លាកលេខស្ទឹងត្រែង 1C 3832 ត្រូវបានរថយន្តម៉ាក FORD RENGER ពណ៌ ទឹកប្រាក់ស្លាកលេខ ភ្នំពេញ2AX 6766 បើកក្នុងទិសដៅបញ្ច្រាស់ ទិសគ្នា ធ្វើ ដំណើរចេញពីដុំក្រឡទៅកាន់ស្រុកសៀមប៉ាង។ អ្នកបើកបរម៉ូតូឈ្មោះ សំរិត មាស ភេទប្រុសអាយុ១៥ឆ្នាំ ទីលំនៅក្នុងភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរី អូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។អ្នកបើកបររថយន្តម៉ាក់ FORD RENGER គេមិនបានស្គាល់អត្តសញ្ញាណនោះទេ,ព្រោះក្រោយពេលកើតហេតុរួចអ្នកបើករថយន្តរត់គេចខ្លួនចូលក្នុងព្រៃបាត់។ បច្ចប្បន្ននេះរថយន្តបង្កនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ:ជា ប៊ុនគង់ (កែសម្រួលដោយ មណ្ឌល កែវ)
  • ក្រុមហ៊ុន Panasonic ផលិតប្រអប់ផ្ទុកវ៉ាក់សាំងឲ្យនៅក្នុងសីតុណ្ហភាពត្រជាក់ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចយក្ស Panasonic របស់ប្រទេសជប៉ុន បានផលិតប្រអប់ផ្ទុកវ៉ាក់សាំងការពារមេរោគ ដែលត្រូវរក្សាសីតុណ្ហភាព។ ក្រុមហ៊ុននិយាយថាផលិតផលនេះនឹងមានការរៀបចំដោយសេវាកម្មដឹកជញ្ជូន។ ក្រុមហ៊ុន Panasonic ប្រើបច្ចេកវិទ្យា ដើម្បីជួយរក្សាសីតុណ្ហភាពទាបនៅខាងក្នុងប្រអប់។ មន្ត្រីក្រុមហ៊ុននិយាយថាទឹកកកស្ងួតត្រូវបានប្រើដើម្បីរក្សាសីតុណ្ហភាពក្រោមដក ៧០ អង្សាសេ ហើយម៉ូដែលធំអាចរក្សាកម្រិតនោះបានរហូតដល់ ១៨ ថ្ងៃ។ ក្រុមហ៊ុននិយាយថាប្រអប់នេះមានសមត្ថភាពរក្សាទុក វ៉ាក់សាំងដែលផលិតរួមគ្នាដោយក្រុមហ៊ុន ភីហ្វាយសឺ(Pfizer) របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន បាយអឺ អិនថិច (BioNTech) របស់អាល្លឺម៉ង់។ រដ្ឋាភិបាលជប៉ុនបានចេញបញ្ជាឱ្យវ៉ាក់សាំង ត្រូវតែរក្សាទុកក្នុងកំរិតប្រហែលដក ៧៥ អង្សារ។ ក្រុមហ៊ុន Panasonic គ្រោងនឹងចាប់ផ្តើមលក់ប្រអប់នៅដើមខែមេសា បន្ទាប់ពីការផ្តល់គំរូដល់ក្រុមហ៊ុនឱសថនិងក្រុមហ៊ុនដឹកជញ្ជូន៕
  • ក្រុមហ៊ុន Google និយាយថាក្រុមហ៊ុននឹងបិទម៉ាស៊ីនស្វែងរក នៅប្រទេសអូស្រ្តាលីប្រសិនបើត្រូវបានបង្ខំឲ្យបង់ប្រាក់សំរាប់ព័ត៌មាន បរទេស ៖ ក្រុមហ៊ុន Google បាននិយាយនៅថ្ងៃសុក្រ នេះថាក្រុមហ៊ុននឹងបិទម៉ាស៊ីនស្វែងរករបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ប្រសិនបើរដ្ឋាភិបាលដំណើរការជាមួយក្រមថ្មី ដែលនឹង បង្ខំឲ្យ ក្រុមហ៊ុននេះនិងក្រុមហ៊ុន Facebook បង់ប្រាក់ឲ្យទៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសម្រាប់សិទ្ធិប្រើប្រាស់មាតិកា របស់ពួកគេ។ ការគំរាម របស់ក្រុមហ៊ុន Google បង្កើនការប្រឆាំងជាមួយក្រុមហ៊ុនបោះពុម្ពផ្សាយដូចជា News Corp ដែលកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់នៅជុំវិញពិភពលោក។ ក្រុមហ៊ុនស្វែងរកដ៏ធំមួយនេះបានព្រមានថា អ្នកប្រើប្រាស់ជនជាតិអូស្រ្តាលីចំនួន ១៩ លាននាក់របស់ខ្លួន នឹងប្រឈមមុខនឹងការស្វែងរក ប្រសិនបើលេខកូដថ្មីត្រូវបានអនុវត្ត។ ប្រទេសអូស្រ្តាលីកំពុងអនុម័តច្បាប់ដែលនឹងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យ យក្សមួយនេះចរចាការចំណាយជាមួយក្រុមហ៊ុនបោះពុម្ពផ្សាយក្នុងស្រុកនិងប្រព័ន្ធផ្សាយ សម្រាប់មាតិកាដែលមាននៅក្នុងលទ្ធផលស្វែងរកព័ត៌មាន។ ប្រសិនបើពួកគេមិនអាចមានកិច្ចព្រមព្រៀងបានទេនោះ អាជ្ញាកណ្តាលដែលតែងតាំងដោយរដ្ឋាភិបាលនឹងធ្វើការសម្រេចលើ តម្លៃ។ លោក Mel Silva នាយកគ្រប់គ្រងប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថាគំរូអាជ្ញាកណ្តាលនៃក្រមថ្មី ដែលមានលក្ខណៈវិនិច្ឆ័យលំអៀង បង្ហាញពីហានិភ័យហិរញ្ញវត្ថុនិងប្រតិបត្តិការ ដែលមិនអាចគ្រប់គ្រងបានសម្រាប់ ក្រុមហ៊ុន Google ។ លោក Silva និយាយថា ប្រសិនបើកំណែថ្មីនេះក្លាយជាច្បាប់ វានឹងផ្តល់នូវជំរើសមិនពិតប្រាកដដល់យើង ប៉ុន្តែនិងត្រូវបញ្ឈប់ក្រុមហ៊ុនGoogle ស្វែងរក នៅប្រទេសអូស្រ្តាលី។ លោក Silva មិនបានលើកឡើងពី […]
  • សហរដ្ឋអាមេរិក នឹងចូលរួមក្នុងក្របខ័ណ្ឌវ៉ាក់សាំងអន្តរជាតិ អាមេរិក ៖ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រទទួលបន្ទុកមេរោគកូរ៉ូណា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden គឺលោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វៅស៊ី Anthony Fauci បាននិយាយថាសហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។ លោក Fauci តំណាងអោយសហរដ្ឋអាមេរិកនៅក្នុងការប្រជុំតាមអ៊ិនធឺរណេតជាមួយនាយកអង្គការសុខភាពពិភពលោក លោកបាននិយាយថាសហរដ្ឋអាមេរិកនឹងនៅតែជាសមាជិករបស់អង្គការសុខភាពពិភពលោក ហើយនឹងបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះអង្គការនេះ។ លោក Fauci បាននិយាយថាសហរដ្ឋអាមេរិក មានបំណងចូលរួមជាមួយ ក្របខ័ណ្ឌអន្តរជាតិ ក្នុងគោលបំណងធានាបានការចែកចាយវ៉ាក់សាំងវីរុសកូរ៉ូណាដោយយុត្តិធម៌ និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីអភិវឌ្ឍការព្យាបាលសម្រាប់ជម្ងឺកូវិត-១៩ ។ លោកប្រធានាធិបតី Joe Biden បានជូនដំណឹងទៅអង្គការសហប្រជាជាតិ នៅក្នុងលិខិតមួយ ថាសហរដ្ឋអាមេរិក បានផ្លាស់ប្តូរផែនការ របស់ រដ្ឋបាលអតីតប្រធានាធិបតី ដូ ណាល់ត្រាំ ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។ អ្នកជំនាញ និយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការអន្តរជាតិ អាចជួយបន្ធូរបន្ថយក្តីបារម្ភជុំវិញការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។ អ្នកជំនាញមួយចំនួនបានចង្អុលបង្ហាញថាការប្រកួតប្រជែងក្នុងចំណោមបណ្តាប្រទេសជាច្រើន ក្នុងការធានាវ៉ាក់សាំង អាចពន្យារការចែកចាយដល់ប្រទេសកំពុងអភិវឌ្ឍន៍៕
  • ប្រទេសរុស្សី មានសុទិដ្ឋិនិយម លើការនាំចេញវ៉ាក់សាំងការពារមេរោគកូរ៉ូណា ហុងគ្រី ៖ ប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី មានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល លោក គីរីល ឌីមីទ្រីវ Kirill Dmitriev បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណេតបាននិយាយថា ប្រទេសរុស្ស៊ី នឹងចាប់ផ្តើមផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគកូរ៉ូណា (Sputnik V) ដល់ប្រទេសហុងគ្រី ទោះបីជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់គ្រាន់ក៏ដោយ ខណៈដែលមូលនិធិនេះបានចូលរួមក្នុងការបង្កើតវ៉ាក់សាំង។ ប្រទេសហុងគ្រី នឹងក្លាយជារដ្ឋសមាជិកទី ១ របស់សហភាពអឺរ៉ុប ដែលបានទទួលវ៉ាក់សាំង ប្រទេស រុស្ស៊ី។ លោក Dmitriev បាននិយាយថាការសម្រេចនេះ មានសារៈសំខាន់ ព្រោះវាបង្ហាញថាសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងជាង ៩០ ភាគរយ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយដៃគូរបស់យើងនៅក្នុងប្រទេសហុងគ្រី។ នាយកប្រតិបត្តិរូបនេះ បានសម្តែងក្តីសង្ឃឹមថា វ៉ាក់សាំងនេះនឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសដទៃទៀតដូចជាប្រទេសឥណ្ឌានិងម៉ិចស៊ិក។ លោកសង្ឃឹមថា វ៉ាក់សាំង Sputnik V នឹងក្លាយជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានគេទទួលស្គាល់ជាទូទៅនៅលើពិភពលោក។ ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋរុស្ស៊ីទាំងអស់បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរិះគន់យ៉ាងខ្លាំងចំពោះការចែកចាយវ៉ាក់សាំងនៅបរទេស។ ពួកគេបានរាយការណ៍ថាប្រទេសរុស្សីបានបញ្ជូនវ៉ាក់សាំងចំនួន ៣សែនដូស ទៅកាន់ប្រទេសអាហ្សង់ទីន ប៉ុន្តែវ៉ាក់សាំងនេះនៅមិនទាន់ទៅដល់ទីក្រុង Saint Petersburg ប្រទេសរុស្សីនៅឡើយ ដែលបានស្នើរសុំចំនួនដូចគ្នា។ មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថាការចាក់វ៉ាក់សាំង ត្រូវបានផ្អាកនៅតំបន់មួយចំនួនដោយសារកង្វះវ៉ាក់សាំង។ រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ា ឌីមៀពូទីនបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា […]
  • ការបង្កើតមុខរបរថ្មីឱ្យពលរដ្ឋក្នុងតំបន់ការពារ ជារបងរស់ការពារ និងអភិរក្សធនធានជាតិយ៉ាងមានប្រសិទ្ធភាព ការបង្កើតមុខរបរ និងអាជីពថ្មីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់ការគាំទ្រទៅលើបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែ បង្កើនចំណូលគ្រួសាររបស់ពួកគាត់ គឺជាការកសាងរបងរស់ដ៏រឹងមាំ ដើម្បីការពារធនធានធម្មជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង។ ប្រជាសហគមន៍កសិកម្មទន្សោងកោះញែក ដាំបន្លែសរីរាង្គក្នុងសហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ខេត្តមណ្ឌល គិរីគាំទ្រដោយអង្គការ WWF កំពុងខិតខំការងារបង្កបង្កើន ផលដាំដំណាំ បន្លែបង្ការផ្សេង ដើម្បីបង្កើនចំណូ លគ្រួសារ។ ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន បានបញ្ជាក់ថា ការបង្កើតមុខរបរ និងអាជីពថ្មីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់ការគាំទ្រទៅលើបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែ បង្កើនចំណូលគ្រួសាររបស់ពួក គាត់ គឺជាការកសាងរបងរស់ដ៏រឹងមាំ ដើម្បីការពារធនធានធម្មជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា គោ លនយោបាយបង្កើតមុខរបរថ្មីឱ្យពលរដ្ឋ មានប្រសិទ្ធភាពពីព្រោះថា ប្រជាព លរដ្ឋដែលគាត់រស់នៅជុំវិញ តំបន់ការពារធម្មជាតិ បោះបង់ការចូលព្រៃកាប់ឈើ បរបាញ់សត្វ ដាក់អន្ទាក់ ងាកមកបង្កើនការដាំដុះដំណាំ។ លោកលីវ ស៊ីយ៉ែន […]
  • ជនជាតិចិនមួយក្រុម ព្រួតគ្នាវាយអ្នករត់តាក់ស៊ីខ្មែរម្នាក់ បែកក្បាលធ្ងន់ធ្ងរ (ខេត្តព្រះសីហនុ,ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១)៖ កម្លាំងកងរាជអាវុធហត្ថខែត្រ ព្រះសីហនុ បានឲ្យដឹងថា កាលពីម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ជនជាតិចិនមួយក្រុមប្រដាប់ដោយដែកទីប និងដំបងបានជិះរថយន្ត ២គ្រឿង មកកាក់រថយន្តអ្នករត់តាក់ស៊ី បើកបរដោយបុរសជនជាតិខ្មែម្នាក់ រួចធ្វើសកម្ម ភាពវាយបំផ្លាញរថយន្ត និងវាយម្ចាស់រថយន្ត បណ្តាលឲ្យបែកក្បាលធ្ងន់ធ្ងរ។ សមត្ថកិច្ចរាជអាវុធហត្ថ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង នៅចំណុចមុខវត្តអូរត្រេះ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនរងគ្រោះជាអ្នករត់តាក់ស៊ី បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបលោក បានរង់ចាំដឹកភ្ញៀវនៅកន្លែងកើតហេតុ បន្ទាប់មកក្រុមជនសង្ស័យ ក៏ជិះរថយន្ត ២គ្រឿង មកកាក់រថយន្តរបស់លោក ដោយ១គ្រឿង មកឈប់ពីមុខនិង១គ្រឿងទៀត មកឈប់ពីក្រោយ ហើយភ្លាមៗនោះ ក៏ស្ទុះចុះពីលើរថយន្តទាញដែកទីប និងដំបងវាយសន្ធាប់មកលើរូបលោកតែម្ដង។ ជនរងគ្រោះបន្តទៀតថា ដោយមានការភ័យពេក រូបលោក ក៏រត់ចោលរថយន្ត ហើយក្រុមជនសង្ស័យទាំងនោះ ក៏បានយករថយន្ត របស់លោក ជិះទៅវាយអ្នកផ្សេងទៀតដែលឈប់រថយន្តនៅតាមបណ្ដោយផ្លូវ ចាប់ពីផ្លូវអូរត្រេះរហូតមកដល់ផ្លូវអាឡាំងដឺឡុង។ ក្រោយកើតហេតុ ជនរងគ្រោះ បានទំនាក់ទំនងទៅសមត្ថកិច្ច ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ […]
  • ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជំនួយ និងការវិយោគជាច្រើន របស់ប្រទេសឥណ្ឌាមកកម្ពុជា។ លោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិ បត្តិការជាប្រពៃណី ដែលមានតំាងពីយូរលុងណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងជំនួបសវនាការ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២ ១នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺ គ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភានិងមន្រ្តីរាជការ ជាដើម។ លោកជំទាវបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខា ភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចដែរថា […]
  • ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋ មន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃទី២១ ខែ មករា តាមប្រព័ន្ឋវីដេអូ តបតាមការអញ្ជើញ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងរៀបចំ ឡើង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ឋវីដេអូ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យមើលការអនុវត្តផែនការការងារនានាដែលសម្រេចដោយថ្នាក់ដឹក នាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ាន វិធីនិងមធ្យោ បាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោកនាពេលបច្ចុប្ប ន្ន និងជំងឺរាតត្បាតជាសកលកូវីដ-១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្តារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវីដ-១៩ ព្រមទាំងការប្រា ស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។ ប្រទេសប៊្រុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ាននាឆ្នាំនេះ ក្រោមមូលបទ«យើង​យកចិត្តទុកដាក់ យើងត្រៀម លក្ខណៈ យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួនបី ដែលផ្តោតជាសំខាន់ទៅលើ ១) ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន ២) ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣) បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕ […]

មីយ៉ាន់ម៉ារកឃើញករណីឆ្លងវីរ៉ុស COVID-19 ចំនួន៧ករណីថ្មីថែមទៀត សរុបកើនដល់១១៩ករណី


Apr ២១
១០:០៤:២៣ ព្រឹក ២០២០
  ២៧៩ Views

មីយ៉ាន់ម៉ា ៖ សារព័ត៌មានស៊ិនហួ បានផ្សាយនាយប់ថ្ងៃទី២១ ខែមេសា២០២០ថា
ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានផ្ដល់តួលេខថ្មីពីចំនួនអ្នកឆ្លងវីរ៉ុស COVID-19 នៅទូទាំងប្រទេសដែលបានកើនឡើងដល់ ១១៩នាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៧នៅថ្ងៃចន្ទម្សិលមិញ។

ក្រសួងសុខាភិបាល មីយ៉ាន់ម៉ាបានបញ្ជាក់ថា អ្នកដែលគេរកឃើញឆ្លងថ្មីនៃវីរ៉ុសនេះ មិនមានប្រវត្តិធ្វើដំណើរនោះទេ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ។ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលមានករណីឆ្លងកន្លងមក។

គិតមកទល់ពេលនេះអ្នកជំងឺចំនួន៩នាក់ បានជាសះស្បើយពីជំងឺ ហើយ៤នាក់នៃពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។

របាយការណ៍បានបង្ហាញថា មានមនុស្សចំនួន៥នាក់ហើយដែលបានស្លាប់ ដោយសារជំងឺ COVID-19 គិតត្រឹមថ្ងៃទី២០ មេសា បន្ទាប់ពីវីរ៉ុស បានរកឃើញជាលើកដំបូង នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៕

 

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)