
ភ្នំពេញ : កំពូលចោរឆ្កឹះសោរ ដ៏ស្ទាត់ជំនាញ រហ័សនាម អាកណ្ដុរដែលឆ្កឹះសោរខ្នោះ លួចរត់ចេញពី សាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុននោះ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ឃាត់ខ្លួន បាន
ហេីយខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀតចេញដើររកលួច កាច់ក .ម៉ម៉ូតូរបស់ប្រជាពលរដ្ឋដែលទុកប្រហេសតែមកដល់ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី១បែរជា អស់លក្ខណ៍ព្រោះត្រូវកម្លាំងល្បាតប្រទះឃើញ ក៏ឃាត់សួរនាំ សុំត្រួតពិនិត្យ រកឃើញ ឧបករណ៍ កាច់សោរ ក.មួយឈុត ទេីបចាប់ឃាត់ខ្លួនវាយខ្នោះយកមកសាកសួរនាំកាលពីវេលាម៉ោង១និង ៥នាទីយប់រំលងអធ្រាត្រ ឈឈានថ្ងៃអង្គារទី២១ខែមេសា ឆ្នាំ២០២០នេះនៅចំណុចខាងក្រោយផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ជនត្រូវចោទជាចោរកាច់កម៉ូតូម្នាក់បានយកឈេីចាក់ធ្មេញលួចឆ្កឹះសោរខ្នោះ បានយ៉ាងស្ទាត់ជំនាញ ងាយស្រួលរត់គេចខ្លួនបាត់ស្រមោលពីបរិវេណសាលា ដំបូងរាជធានីភ្នំពេញបានដោយសុវត្ថិភាពកាលពីម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៩កន្លងទៅដោយ លួចឆ្កឹះសោខ្នោះ។
ជនត្រូវចោទដែលបានលួចរត់នោះឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដជា អតីតមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពន់មានស្រុកកំណេីតនៅភូមិភ្នាតសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យស្នាក់ នៅបន្ទប់ជួល នៅម្ដុំចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យទី២.ឈ្មោះ លី តុងហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យខណ្ឌមាន ជ័យ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ២៣៥ភូមិថ្មី សង្កាត់ស្ទឹងមាន ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ ដោយមាន ការដឹកនាំ និងចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាអោយចេញកម្លាំងបង្កេីនការយកចិត្តទុកដាក់ចេញល្បាត ក្នុងមូលដ្ឋាន ទប់ស្កាត់ និងបង្ការបទល្មើសផ្សេងៗខណៈពេលកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យ ដែលដឹកនាំដោយរូបលោកផ្ទាល់ដែលជាប្រធានក្រុមអន្តរាគមន៍ពិសេសសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១បានចេញល្បាតមកដល់ក្រោយផ្សារសឡា ដែលជាចំណុចឃាត់ខ្លួនជនសង្ស័យខាងលេី ក៏ប្រទះឃើញជនត្រូវចោទនិងជនសង្ស័យទាំងពីរនាក់កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីចាស់ ឌុបគ្នា តាមផ្លូវដោយមានសភាពគួរឲ្យសង្ស័យទេីប កម្លាំងល្បាតឃាត់សួរនាំ ស្រាប់តែជនសង្ស័យ បានទម្លាក់ វត្ថុតាង ចោល តែត្រូវកម្លាំងឃាត់និងសុំធ្វេីការត្រួតពិនិត្យខ្លួនប្រាណនិងរេីសវត្ថុតាងនោះមកពិនិត្យមេីលជាក់ស្ដែងរកឃើញមានដែកចុងស្រួលចំនួន១សោរទីបលេខ៨ ចំនួន១និងដែកសរសៃចំនួន១ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅទេីបចាប់ដកហូត និងវាយខ្នោះនាំខ្លួនមកសាកសួរនាំនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលេី ត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរងចាំ កសាងសុំណំរឿង បន្តតាមនីតិវិធី ច្បាប់ ៕