
ព្រះវិហារ៖ ឯកឧត្តមប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមដំណើរដោយ មន្ត្រីរាជការជុំវិញខេត្តនៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យមើលទំនប់អាងបង្ហៀរទឹកអូរស្វាយ មួយកន្លែងដែលស្ថិតនៅក្នុងភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នៅអាងបង្ហៀរទឹកទំនប់អូរស្វាយ ឃើញថាមានសត្វស្លាបដ៏កម្រជាច្រើន រស់នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយ ដូចឆ្នេះយើងទាំងគ្នាត្រូវចូលរួមសហការគ្រប់គ្រង ការពារ ថែរក្សា និងបន្តផ្សព្វផ្សាយ អប់រំទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងស្ថាប័ន នៃអង្គភាពពាក់ព័ន្ធដែលឈរជើងការពារក្បែរតំបន់នេះ ឲ្យបានយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់ នៃការថែរក្សា ការពារ និងអភិរក្សប្រភេទសត្វដ៏កម្រ និងមិនដែលបានឃើញ។
ដើម្បីទុកតំបន់មួយនេះ ប្រែក្លាយទៅជាកន្លែងរមណីយដ្ឋានមួយ ដ៏ស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។
ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានធ្វើការសំនូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអង្គភាពចំណុះទាំងអស់ដែលមានវត្តមានឈរជើង នៅក្បែរតំបន់សត្វស្លាបកំពុងរស់នៅ ក្នុងភូមិសាស្ត្រខាងលើនេះ សូមបញ្ឈប់សកម្មភាពចំពោះការលបលួចចូលបរបាញ់និងកុំយកឧបករណ៍នេសាទគ្រប់ប្រភេទ ដែលអាជ្ញាធរបានហាមឃាត់ ចុះទៅធ្វើការដាក់នេសាទ នៅក្នុងតំបន់ទំនប់អាងបង្ហៀរទឹកអូស្វាយនោះជាបន្តទៀត។
ឯកឧត្ដម ប្រាក់ សុវណ្ណ ក៏បានបន្តតំណើរទៅវត្តបុរីស្វៈរៈ នឹងសាលារៀនយ៉ាឡាយ ក្នុងនោះក៏មានការសំនូមពរពីរព្រះចៅអធិការវត្តបុរីស្វៈរៈ ក្នុងការកសាងកុដិមួយខ្នង ដែលមានការខូចខាត នឹងប្រេះបែក ស្ទើរទាំងស្រុងនិងបន្តទៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាឡាយនិងដាស់តឿនអោយគ្រូបើកវគ្គបណ្តុះបណ្តាលឡើងវិញទៅតាមជំនាញដែលលោកគ្រូធ្លាប់បង្ហាត់បង្រៀនកន្លងមក៕