
រាជធានីភ្នំពេញ៖ រថយន្ត ដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិកមួយគ្រឿង ដែលអ្នកបើកបរអះអាងថាដាច់ហ្វ្រាំង ក៍បានទាញចង្កូតគេចយានយន្តនៅពីមុខ ក៍បានជ្រុលឡើងសួនច្បារ ខណ្ឌចែកទ្រូងមហាវីថី ទៅបុក បង្គោលបាណូផ្សាយពាណិជ្ជកម្មធានាគាសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបណ្តាលអោយបាក់រលើង ទាំងគ្រឹះ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០និង២០នាទី ព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ ២០២០នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ កែវ ផ្លូវឡុងឈិន ក្នុងភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
រថយន្ត ដែលកើតមានគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស លាយត្រួយចេក ពាក់ស្លាកលេខភ្នំពេញ៣C.១០៤៩ ជារថយន្តដឹកទំនិញរបស់ក្រុមហ៊ុន រាជសីហ៍ឡូជីស្ទិក បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្ត នោះបានធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ពេលមកដល់ចំណុច កើតហេតុ មានរថយន្ត បត់ឆ្លងផ្លូវ រថយន្ត នោះក៍បានជាន់ហ្វ្រាំង តែមិនស៊ីនក៍ទាញចង្កូតគេចទៅឆ្វេងដៃជ្រុលឡើងសួនច្បារតែម្តង ។
តាមសាក្សីបានអោយដឹងទៀតថា ដោយសាតែរថយន្តនោះបើកក្នុងលឿន ក៍ជ្រុលបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មធានាគាសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបណ្តាលអោយបាក់រលើង ទាំងគ្រឹះដួលរាលដល់ដី។
គ្រោះថ្នាក់នេះពុំបណ្តាលអោយមនុស្សរងរបួសឡើយ ។បន្ទាប់ពីកើតមានគ្រោះថ្នាក់បើកបរ បានចុះគេចខ្លួនបាត់។ភ្លាមៗ នគរបាលមូលដ្ឋាន ក៍បានចុះទៅកន្លែងកើតហេតុ ក៍បានទាក់ទង់ទៅនគរបាលចរាចរណ៍ចុះទៅយករថយន្តបញ្ជូនទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាត៕