
ក្រុងប៉ោយប៉ែតៈទីតាំងលក់ម៉ូតូមួយកន្លែងដែលមាន យីហោឈ្មោះ (ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ) ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២២ខែមេសឆ្នាំ២០២០នេះ។
ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើន ម៉ូតូម៉ាក់PCXសេរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំងគយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួនាំនិងបងពន្ធតាមច្បាប់។
ប្រភពថាម៉ូតូនៅក្នុងក្រុងប៉ោយប៉ែតដែលដាក់តាំងលក់មួយភាគគីជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរសព្ធ័ មួយភាគទៀតចូលមកតាមរយៈខ្សែរបក្ខពួកក្រុមឈ្មួញ ហូរចូលស្ទើររាងរាល់ថ្ងៃយប់តាមបន្ទាត់ព្រំដែនក្នុងស្រុកចំនួនបីខាងជើងផ្លូវជាតិលេខ៥ដូចជាស្រុកអូរជ្រៅ ស្រុកស្វាយចេកនិងស្រុកថ្មពួក។
មិនតែប៉ុណ្ណោះមានទាំងនាំរថយន្តចង្កួតដ្ដាំសេរីទំនើបៗ យកប្ដូរពណ៏ថ្នាំត្រេអ៊ី ជាច្រើនផងដែរ ។
បញ្ហា ការនាំចូលរថយន្ត ម៉ូតូរួមទាំងមុខទំនិញគេចពន្ធតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅតែបន្តមានកើត បើទោះជាអនុសាសន៌សម្ដេចក្រឡាហោមស ខេងបញ្ជាឲ្យបិទច្រករបៀងក៌ដោយ។
ហើយការខាតបង់ថវិការចូលរដ្ឋក្នុងមួយខែៗ ជាច្រើនដោយសារតែការនាំចូលមុខទំនិញឬរថយន្ត ម៉ូតូគេចពន្ធរបស់ក្រុមឈ្មួញជាមួយមន្ត្រីខិលខូចមួយចំនួនតូចតាមបន្ទាត់ព្រំដែន។
លោកបានបន្តអោយដឹងទៀតថា៖ ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួន១០គ្រឿងជាង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកទៅគយរដ្ឋករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ៕
ទីតាំងលក់ ម៉ូតូមួយកន្លែងសង្ស័យនាំចូលតាមច្រករបៀង ត្រូវកម្លាំងគយបង្ក្រាបក្រុងប៉ោយប៉ែតៈទីតាំងលក់ម៉ូតូមួយកន្លែងដែលមានយីហោឈ្មោះ (ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ) ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០នេះ។ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើនម៉ូតូម៉ាក់PCXស៊េរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំងគយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួរនាំនិងបង់ពន្ធតាមច្បាប់។ ប្រភពថាម៉ូតូនៅក្នុងក្រុងប៉ោយប៉ែតដែលដាក់តាំងលក់មួយភាគគឺជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរសព្ធ័ មួយភាគទៀតចូលមកតាមរយៈខ្សែបក្ខពួកក្រុមឈ្មួញ ហូរចូលស្ទើររៀងរាល់ថ្ងៃយប់តាមបន្ទាត់ព្រំដែនក្នុងស្រុកចំនួនបី៖ខាងជើងផ្លូវជាតិលេខ៥ដូចជាស្រុកអូរជ្រៅ ស្រុកស្វាយចេកនិងស្រុកថ្មពួក។មិនតែប៉ុណ្ណោះមានទាំងនាំរថយន្តចង្កួតស្ដាំស៊េរីទំនើបៗ យកប្ដូរពណ៌ថ្នាំត្រេអ៊ី ជាច្រើនផងដែរ ។ បញ្ហា ការនាំចូលរថយន្ត ម៉ូតូរួមទាំងមុខទំនិញគេចពន្ធតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅតែបន្តមានកើត បើទោះជាអនុសាសន៌សម្ដេចក្រឡាហោមស ខេងបញ្ជាឲ្យបិទច្រករបៀងក៏ដោយ។ធ្វើឲ្យមានការខាតបង់ថវិការចូលរដ្ឋក្នុងមួយខែៗ ជាច្រើនដោយសារតែការនាំចូលមុខទំនិញឬរថយន្ត ម៉ូតូគេចពន្ធរបស់ក្រុមឈ្មួញជាមួយមន្ត្រីខិលខូចមួយចំនួនតូចតាមបន្ទាត់ព្រំដែន។ករណីខាងលើលោក ឈុន សុធាវណ្ណារី អនុប្រធានគយចល័តក្រសួង ស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខាងលិចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យប្រាប់ថាការដែលលោកសហការដឹកនាំកំលាំងចម្រុះចុះចាប់កន្លែងលក់ម៉ូតូខាងលើនេះ គឺលក់ម៉ូតូអត់ពន្ធ និងគ្មានពន្ធនាំចូល ដែលម្ចាស់លក់ម៉ូតូ នាំចូលតាមច្រករបៀងមកដាក់តាំងលក់ដោយគ្មានច្បាប់ ហ៊ានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន (ហុងដា.HONDA)ដែលនាំចូលផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តអោយដឹងទៀតថា៖ ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួនជាង១០គ្រឿង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកទៅគយរដ្ឋាករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ៕នីម វណ្ណា
Posted by SEATV News 24 Hours on Thursday, 23 April 2020