
ខេត្តបាត់ដំបងៈការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះចាប់ឃាត់រថយន្តដែលធ្វើចរាចរណ៍លើដងផ្លូវក្នុងក្រុងបាត់ដំបង មានផ្ទុកនិងដឹកទំនិញសំពីងសំពោងខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាំយកមកកាន់ស្នងការដ្ឋានឲ្យម្ចាស់រថយន្តធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពហើយឲ្យម្ចាស់រថយន្តផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពីរថយន្តមុននឹងធ្វើការផាកពិន័យស្របទៅតាមបទបញ្ញាតិនៃច្បាប់ចរាចរណ៍ផ្លូវគោក ទើបឲ្យចាកចេញទៅវិញ។
លោកវរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃ២៥ ខែ មេសា ២០២០ថា ការអនុវត្តនេះតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បាត់ដំបង ។
ពេលនាំយកមកកាន់ស្នងការដ្ឋានម្ចាស់រថយន្តទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើកំណត់ហេតុសាក សួរ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ក្នុងករណីម្ចាស់រថយន្តនៅតែបន្តប្រព្រឹត្តិល្មើសច្បាប់នោះត្រូវអនុវត្តស្របតាមច្បាប់ដោយមិនអនុគ្រោះឬលើកលែងឡើយ។
ក្រៅពីនេះបានតម្រូវឲ្យធ្វើការផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពី
រថយន្តមុននឹងធ្វើការផាកពិន័យស្របទៅតាមបទបញ្ញាតិនៃច្បាប់ទើបឲ្យចាកចេញទៅវិញ។
លោកវរសេនីយ៍ទោ ចាន់ សុធី បានបញ្ជាក់ថាការរឹតបន្តឹងយានយន្តដឹកសំពីងសំពោងនេះ នៅមានកត្តាល្មើសច្បាប់ចរាចរណ៍ជាច្រើន ទៀតដែលកំពុងកើតមាន ហើយការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវភារៈកិច្ចរបស់មន្រ្តីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជា ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់យានយន្តទាំងអស់។
សូមបញ្ឈប់នូវករណីដឹកសំពីងសំពោងបន្តទៅទៀតព្រោះថានៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះការអនុវត្តនូវខ្លឹមសារអនុក្រិត្យថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោកដែលនឹងត្រូវចាប់ផ្តើមអនុវត្តហើយ។
ពេលនោះការផាកពិន័យចំពោះអំពើល្មើសនឹងមានចំនួនទឹកប្រាក់ច្រើនដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិតបងប្អូននិងដើម្បីសង្គមជាតិយើងទាំងមូលពិសេសកុំឲ្យអស់ប្រាក់ដោយករណីផាកពិន័យនេះ៕
ចាប់ឃាត់ឡានដឹកសំពីងសំពោងល្មើសច្បាប់ធ្វើចរាចរណ៍លើដងផ្លូវឲ្យធ្វើកិច្ចសន្យានឹងផាកពិន័យនៅបាត់ដំបងខេត្តបាត់ដំបងៈការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានចុះចាប់ឃាត់រថយន្តដែលធ្វើចរាចរណ៍លើដងផ្លូវក្នុងក្រុងបាត់ដំបង មានផ្ទុកនិងដឹកទំនិញសំពីងសំពោងខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាំយកមកកាន់ស្នងការដ្ឋានឲ្យម្ចាស់រថយន្តធ្វើកំណត់ហេតុ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពហើយឲ្យម្ចាស់រថយន្តផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពីរថយន្តមុននឹងធ្វើការផាកពិន័យស្របទៅតាមបទបញ្ញាតិនៃច្បាប់ចរាចរណ៍ផ្លូវគោក ទើបឲ្យចាកចេញទៅវិញ។លោកវរសេនីយ៍ទោ ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបាត់ដំបង បានឲ្យដឹងនៅព្រឹកថ្ងៃ២៥ ខែ មេសា ២០២០ថា ការអនុវត្តនេះតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត បាត់ដំបង ។ពេលនាំយកមកកាន់ស្នងការដ្ឋានម្ចាស់រថយន្តទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើកំណត់ហេតុសាក សួរ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ក្នុងករណីម្ចាស់រថយន្តនៅតែបន្តប្រព្រឹត្តិល្មើសច្បាប់នោះត្រូវអនុវត្តស្របតាមច្បាប់ដោយមិនអនុគ្រោះឬលើកលែងឡើយ។ក្រៅពីនេះបានតម្រូវឲ្យធ្វើការផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពីរថយន្តមុននឹងធ្វើការផាកពិន័យស្របទៅតាមបទបញ្ញាតិនៃច្បាប់ទើបឲ្យចាកចេញទៅវិញ។លោកវរសេនីយ៍ទោ ចាន់ សុធី បានបញ្ជាក់ថាការរឹតបន្តឹងយានយន្តដឹកសំពីងសំពោងនេះ នៅមានកត្តាល្មើសច្បាប់ចរាចរណ៍ជាច្រើន ទៀតដែលកំពុងកើតមាន ហើយការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវភារៈកិច្ចរបស់មន្រ្តីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជា ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់យានយន្តទាំងអស់។សូមបញ្ឈប់នូវករណីដឹកសំពីងសំពោងបន្តទៅទៀតព្រោះថានៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះការអនុវត្តនូវខ្លឹមសារអនុក្រិត្យថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តវិធានការផាកពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោកដែលនឹងត្រូវចាប់ផ្តើមអនុវត្តហើយ។ពេលនោះការផាកពិន័យចំពោះអំពើល្មើសនឹងមានចំនួនទឹកប្រាក់ច្រើនដូច្នេះសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិតបងប្អូននិងដើម្បីសង្គមជាតិយើងទាំងមូលពិសេសកុំឲ្យអស់ប្រាក់ដោយករណីផាកពិន័យនេះ៕ដោយៈអ៊ុង សារុំ
Posted by SEATV News 24 Hours on Friday, 24 April 2020