
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស សាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា អាទិភាពរបស់ប្រទេសទាំងពីរ គឺបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្រប ខណ្ឌនានា ជំរុញសេដ្ឋកិច្ច ឲ្យងើបឡើងវិញពីវិបត្តិកូវីដ១៩ ដោយផ្ដោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នានៅពេលកន្លងទៅ។ ឯកឧត្តម វ៉ាង យី បញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លា។
ប្រមុខការទូតចិនរូបនេះក៏បាន អរគុណចំពោះកម្ពុជា ដែលប្រឆាំងទៅនឹងការធ្វើ នយោបាយតូបនីកម្ម និងល្បែងទម្លាក់កំហុស ក្នុងពេលយើង រួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែង ចំពោះមនុស្ស ជាតិ។
ឯកឧត្តម បានចាត់ទុក ការដែលកម្ពុជាគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក គឺជាជំហរមួយដ៏ត្រឹមត្រូវ។ ការបញ្ជាក់នេះគឺធ្វើឡើងតាមរយៈទូរស័ព្ទរវាងប្រមុខការទូតទាំងពីរ កាលពីរសៀលម្សិលមិញ។