
ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីជលផល បរិដ្ឋាន នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានបានយកត្រាក់ទ័រ ទៅឈូសរំលាយភ្លឺ ដែលជនល្មើស បានលើកព័ទ្ធ យកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីមានជនខិលខូចបានបំពានឈូសឆាយកាលពីពេលកន្លងទៅ ។
លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានឱយដឹងថា៖ បន្ទាប់ពីមានជនខិលខូចបានលួចដាក់គ្រឿងចក្រឈូសឆាយយកដីព្រៃលិចទឹកអស់ជាច្រើនហិកតា នៅចំណុចត្រពាំងស្រវ៉ និង ចំណុចថ្លុកត្រាវ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រ ស្រុកបរិបូណ៌ កាលពីពេលកន្លងទៅ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ សមត្ថកិច្ចចម្រុះ បានយកស្លាកសញ្ញា ហាមឃាត់ ការកាប់រានទន្ទា្រនយកដីព្រៃលិចទឹកម្តងរូចមក ហើយ ។
ដើម្បីថែរក្សាព្រៃលិចទឹកនៅតំបន់នេះ ឱយកាន់តែមានប្រសិទ្ឋភាព ថ្ងៃនេះសមត្ថកិច្ច ចម្រុះ បានយកគ្រឿងចក្រ មកឈូសរំលាយភ្លឺ ដែលជនល្មើស បានលើកបំណងធ្វើជាភ្លឺព័ទ្ធ យកដីព្រៃលិចទឹក ធ្វើកម្មសិទ្ឋ ដើម្បីឲ្យដីនោះមានផ្ទៃរាបស្មើ ដើម្បីព្រៃលិចទឹកងាយដុះឡើងវិញ ។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ កាលពីពេលកន្លងទៅ ធ្លាប់ប្រាប់ថា៖ ជនសង្ស័យដែលបានរំលោភបំពានយកដីព្រៃលិចទឹក កន្លងទៅយើងព្យាយាមក្នុងការបង្ក្រាបខ្លាំងណាស់ ពេលមន្ត្រីយើងទៅទាន់ ពួកវាបើកត្រាក់ទ័ររត់ ហើយបើយើងហ៊ានឃាត់ វានឹងបើកត្រាក់ទ័រជាន់យើងតែម្តង ។
យ៉ាងនេះក្តីលោកមេឃុំធ្លាប់បានសន្យាថា៖ ស្រាវជ្រាវរកមុខជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់។
ជុំវិញបញ្ហាការលួចកាប់ ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់នេះ ត្រូវបានមជ្ឈដ្ឋាន មួយចំនួនលួចខ្សឹបប្រាប់ឱយដឹងដឹងថា៖ ការកើតមានការបំពានឈូសឆាយដីព្រៃលិចទឹកនេះគឺ មានការស៊ុំគ្រលំគ្នា ពីសំណាក់ជនខិលខូចជាក្រុម គឺគ្មាននរណាឆ្ងាយក្រៅពីអ្នករស់នៅក្នុងឃុំឆ្នុកទ្រូនេះទេ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន ប្រចាំនៅតំបន់ឆ្នុកទ្រូនេះផងដែរ ហើយបើពិតបែបនេះមែនគួរតែអាជ្ញាធរ មន្ត្រីជំនាញស្រាវជ្រាវក្នុងរឿងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
បន្ទាប់ពីដាក់ស្លាកការពារដីព្រៃលិចទឹកក្នុងភួមិសាស្ត្រភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ មន្ត្រីចម្រុះបានប្រើគ្រឿងចក្ររំលាយភ្លឺ ដើម្បីការពារដីព្រៃលិចទឹកឱយដុះឡើងវិញខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ៖ សមត្ថកិច្ចចម្រុះ មានមន្ត្រីជលផល បរិដ្ឋាន នគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានបានយកត្រាក់ទ័រ ទៅឈូសរំលាយភ្លឺ ដែលជនល្មើស បានលើកព័ទ្ធ យកដីព្រៃលិចទឹក នៅក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីមានជនខិលខូចបានបំពានឈូសឆាយកាលពីពេលកន្លងទៅ ។លោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានឱយដឹងថា៖ បន្ទាប់ពីមានជនខិលខូចបានលួចដាក់គ្រឿងចក្រឈូសឆាយយកដីព្រៃលិចទឹកអស់ជាច្រើនហិកតា នៅចំណុចត្រពាំងស្រវ៉ និង ចំណុចថ្លុកត្រាវ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រ ស្រុកបរិបូណ៌ កាលពីពេលកន្លងទៅ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ សមត្ថកិច្ចចម្រុះ បានយកស្លាកសញ្ញា ហាមឃាត់ ការកាប់រានទន្ទា្រនយកដីព្រៃលិចទឹកម្តងរូចមក ហើយ ។ ដើម្បីថែរក្សាព្រៃលិចទឹកនៅតំបន់នេះ ឱយកាន់តែមានប្រសិទ្ឋភាព ថ្ងៃនេះសមត្ថកិច្ច ចម្រុះ បានយកគ្រឿងចក្រ មកឈូសរំលាយភ្លឺ ដែលជនល្មើស បានលើកបំណងធ្វើជាភ្លឺព័ទ្ធ យកដីព្រៃលិចទឹក ធ្វើកម្មសិទ្ឋ ដើម្បីឲ្យដីនោះមានផ្ទៃរាបស្មើ ដើម្បីព្រៃលិចទឹកងាយដុះឡើងវិញ ។លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ កាលពីពេលកន្លងទៅ ធ្លាប់ប្រាប់ថា៖ ជនសង្ស័យដែលបានរំលោភបំពានយកដីព្រៃលិចទឹក កន្លងទៅយើងព្យាយាមក្នុងការបង្ក្រាបខ្លាំងណាស់ ពេលមន្ត្រីយើងទៅទាន់ ពួកវាបើកត្រាក់ទ័ររត់ ហើយបើយើងហ៊ានឃាត់ វានឹងបើកត្រាក់ទ័រជាន់យើងតែម្តង ។ យ៉ាងនេះក្តីលោកមេឃុំធ្លាប់បានសន្យាថា៖ ស្រាវជ្រាវរកមុខជនដៃដល់មកផ្តន្ទាទោសទៅតាមច្បាប់។ ជុំវិញបញ្ហាការលួចកាប់ ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់នេះ ត្រូវបានមជ្ឈដ្ឋាន មួយចំនួនលួចខ្សឹបប្រាប់ឱយដឹងដឹងថា៖ ការកើតមានការបំពានឈូសឆាយដីព្រៃលិចទឹកនេះគឺ មានការស៊ុំគ្រលំគ្នា ពីសំណាក់ជនខិលខូចជាក្រុម គឺគ្មាននរណាឆ្ងាយក្រៅពីអ្នករស់នៅក្នុងឃុំឆ្នុកទ្រូនេះទេ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន ប្រចាំនៅតំបន់ឆ្នុកទ្រូនេះផងដែរ ហើយបើពិតបែបនេះមែនគួរតែអាជ្ញាធរ មន្ត្រីជំនាញស្រាវជ្រាវក្នុងរឿងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖ ពៅ សុខហ៊ាន
Posted by SEATV News 24 Hours on Wednesday, 29 April 2020