
ប៉ោយប៉ែត ៖ ក្មេងប្រុសម្នាក់ជាសិស្សសាលាបានដួលសន្លប់នៅពេលកំពុងអង្គុយរៀន ខណៈថ្នាក់រៀនស្ទើរគ្រប់បន្ទប់ត្រូវ បានចាក់សោរសិស្សរៀនមិនកើតព្រោះរងការជន់លិចដោយជំនន់ទឹកភ្លៀង។
ហេតុការណ៌នេះកើតឡើងនៅព្រឹកថ្ងៃទី31 ខែឧសភា ឆ្នាំ2018 នៅចំណុចសាលាបឋមសិក្សាបាលិលេយ្យ ស្ថិតក្នុង ភូមិក្បាលស្ពាន2 សង្កាត់និងក្រុងប៉ោយប៉ែត។ សិស្សរងគ្រោះជាថ្នាក់ទី4 (ក) ឈ្មោះ កន សារ័ក្ស អាយុ12ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត។
សិស្សខាងលើបានដួលសន្លប់ខណៈកំពុងអង្គុយរៀនក្នុងថ្នាក់ ហើយត្រូវបានអ្នកគ្រូប្រចាំថ្នាក់របស់គេនិងសិស្សរួមថ្នាក់នាំ គ្នាធ្វើចលនាឲ្យមួយសន្ទុះក្រោយមកទើបដឹងខ្លួនវិញ។ សិស្សរងគ្រោះហាក់មានសភាពស្លេកស្លាំង ប៉ុន្តែត្រូវអ្នកគ្រូប្រចាំ ថ្នាក់ដឹកទៅឲ្យឱពុកម្តាយភ្លាមៗ។ យោងការសាកសួរសិស្សរងគ្រោះប្រាប់អ្នកគ្រូរបស់គេថា មុនខ្លួនមកសាលាគឺគេមាន ជម្ងឺគ្រុន ហើយម្តាយបានកោសខ្យល់ ឲ្យផងដែរ។
គួរបញ្ជាក់ថាសាលាបឋមសិក្សាបាលិលេយ្យមានជាង 10បន្ទប់ ប៉ុន្តែសិស្សខកខានមិនបានរៀន ព្រោះតែសាលាលិចទឹក ពោលគឹឃើញមានសិស្សរៀនតែ 01បន្ទប់ តែប៉ុណ្ណោះ សាលាមួយនេះសិស្សរៀនទាំងវេទនាជាច្រើនឆ្នាំមកហើយ។ករណីសាលាឈើដំបូលសង្កសីហើយមានវ័យចំណាស់ជាងគេនិងមានសភាពទ្រុឌទ្រមនេះ ត្រូវបាននាយកសាលា អះអាងថា ថ្នាក់លើកំពុងគិតគូហើយៗក៌និងទទួលបានសាលាថ្មកំពស់2ជាន់នៅពេលខាងមុខផងដែរ៕
អ្នកគ្រូនាយកសាលាខាងលើបានបញ្ជាក់បន្ថែមថា សិស្សរូបនោះគាត់មានអាការៈរោគមិនស្រួលខ្លួនមកពីផ្ទះ លុះមកដល់ សាលាគាត់វិលមុខអង្គុយរៀនមិនកើត តែពេលនេះសិស្សសាលារួបនោះមានសភាពធម្មតាវិញហើយ។ វណ្ណា