
យោងតាមការផ្សាយរបស់សារព័ត៌មាន CNN បានបញ្ជាក់ ឲ្យដឹងថា វីរុសកូរ៉ូណាអាចរស់នៅក្នុងទឹកកាមរបស់មនុស្សប្រុស បើទោះបីជាគេបានជាសះស្បើយពីជំងឺនេះក៏ដោយ។
ការរកឃើញនេះគឺបង្ហាញពីលទ្ធភាពនៃវីរុសនេះ អាចឆ្លង តាមការរួមភេទ។ នេះបើយោងទៅ តាមអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរបស់ចិន។
មន្ទីរពេទ្យ Shangqiu បានធ្វើតេស្តទៅលើអ្នកជំងឺជាបុរសចំនួន ៣៨នាក់ ដែលបានព្យាបាលជាសះស្បើយនៅប្រទេសចិនអំឡុងខែមករា និងខែកុម្ភៈ។
១៦% នៅក្នុងចំណោមអ្នកដែលត្រូវបានធ្វើតេស្តនោះ ទឹក កាមរបស់ពួកគេមានផ្ទុកវីរុសកូរ៉ូណា។
មួយភាគបីក្នុងចំ ណោមពួកគេទាំងនោះ គឺជាអ្នកដែលឆ្លងក្នុងដំណាក់កាលស្រួចស្រាវ ហើយ ៩ភាគរយទៀតគឺជាអ្នកដែលបានជា សះស្បើយ។