ថ្ងៃ ព្រហស្បត៍ ទី១៦ ខែ កក្កដា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • វិនិយោគិនជប៉ុនឈានដល់ការចងមេត្រីជាមួយកម្ពុជាក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាពសម្រាប់នាំចេញ ក្រុមហ៊ុនជប៉ុនជាច្រើន បានបង្ហាញ​ពីការចាប់អារម្មណ៍ លើការអភិវឌ្ឍបន្លែសុវត្ថិភាពក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងនៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រុមហ៊ុនទាំងនោះ ក៏សម្រេចចងមេត្រីជាមួយកម្ពុជាដោយបានចុះអនុស្សារណយោគយល់គ្នាជាផ្លូវការផងដែរ ។ យោងតាមខ្លឹមសារនៃសេចក្តីថ្លែងហេតុបានបង្ហាញពីគោលបំណងសំខាន់ៗនៃឯកសារអនុស្សរណនេះដូចជា ១) ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាមរយ:ការចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ។ ទី២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើផលិតកម្មបន្លែទាំងការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅបរទេសតាមរយៈការប្រើ ប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យពីប្រទេសជប៉ុន។ទី៣- ចូលរួមលើកកម្ពស់គុណភាព សុវត្ថិភាព​បន្លែ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីឆ្លើយ តបតាមតម្រូវការ ឬតាមចំណង់ចំណូលចិត្តអ្នកបរិភោគ និងទីផ្សារនាំចេញ ។ ទី៤- លើកកម្ពស់សមត្ថភាពអ្នកផលិត (ការប្រើប្រាស់បច្ចេក​វិទ្យា ខ្សែច្រវាក់តម្លៃបន្ថែម និងនិន្នាការទីផ្សារ ) និងការប្រើប្រាស់ធាតុចូល ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការចុះអនុស្សរណរវាងភាគីកម្ពុជានិងជប៉ុននាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីឆន្ទ:របស់រាជរដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រ និងជួយឧបត្ថម្ភទាំងធនធានថវិកា និងបច្ចេកទេសដើម្បីចូលរួមអភិវឌ្ឍន៍ផលិតកម្មបន្លែកម្ពុជាឲ្យមានការរីកចម្រើនសមស្របតាមសេចក្តីត្រូវការទីផ្សារបន្លែ និងការចាប់យកកាលានុវត្តភាព ។ ឯកឧត្តមបន្តថា គោលបំណងសំខាន់ៗ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យផលិតកម្មបន្លែកម្ពុជាក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណ: […]
  • ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរកដំណោះស្រាយបន្ថែមក្នុងការពង្រឹងសមត្ថភាពSMEs ដោយមើលថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានសារ​សំខាន់សម្រាប់សេដ្ឋកិច្ចនិងជួយផ្ដល់ឱកាសការងារច្រើនដល់ពលរដ្ឋ រាជរដ្ឋាភិបាលបានបន្ថែមយកចិត្តទុកដាក់លើសហគ្រិនក្នុងវិស័យនេះកាន់តែច្រើន ជាក់ស្ដែងនៅថ្ងៃទី១៥ កក្កដា ២០២០នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រជុំគណៈកម្មាធិការមួយរកដំណោះស្រាយបន្ទាន់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថា វិស័យសហគ្រាសខ្នាតតូចនិងមធ្យមកំពុងជួបបញ្ហាប្រឈមមួយចំនួន ដូចជា ១) បន្ទុកអនុលោមភាព ការអនុវត្​តបទប្បញ្ញត្តិដែលនៅមិនទាន់ស៊ីសង្វាក់រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនិងភាពនៅមានកម្រិតក្នុងការផ្ដល់សេវាគាំទ្រធុរកិច្ច ,២) សមត្ថ​ភាពនៃសហគ្រាសធុនតូច និងមធ្យម ក្នុងការគ្រប់គ្រងបច្ចេកទេសផលិតកម្ម, ធុរកិច្ច និងហិរញ្ញវត្ថុនៅមានកម្រិតទាប និង បញ្ហាប្រឈមទី៣ គឺការទទួលបានហិរញ្ញវត្ថុនៅមានគម្លាតធំ។ កិច្ចប្រជុំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានពិភាក្សា និងឯក​ភាពជាគោលការណ៍លើវិធានការលើកស្ទួយសហគ្រាសធុនតូច និង មធ្យម ដោយគួររៀបចំជាពីរដំណាក់កាលរួមមាន៖ ១.វិធានការរយៈពេលបន្ទាន់ផ្ដោតលើ ការកាត់បន្ថយ និង សម្រួលនូវបន្ទុកអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្ម គាំទ្រ ដូចជាប្រឹក្សាយោបល់ធុរកិច្ច, សេវាមេធាវី និងប្រឹក្សាច្បាប់, ការចុះបញ្ជី, គណនេយ្យ, ទីផ្សារ និងបច្ចេកទេស និង គ.ជំរុញការគាំទ្រ ការផ្ដល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម […]
  • ក្រសួងសុខាភិបាល ទទួលឧបករណ៍ធ្វើតេស្ត រកមេរោគ​កូវីដ-១៩ ចំនួន៦,៤០០ឈុត ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដានេះ ទទួលបានម៉ាស៊ីនទំនើប និងឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩ ពីណាហ្គាវើល​ដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើល។ បរិក្ខារទាំងនោះ រួមមាន៖ ម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន១គ្រឿង និងឧបករណ៍ធ្វើតេស្ត រកមេរោគ​កូវីដ-១៩ ចំនួន៦,៤០០ឈុត៕  
  • រដ្ឋាភិបាលសហរដ្ឋអាមេរិក អនុវត្តទោសប្រហាជីវិតលើក ដំបូង សំរាប់បទឧក្រិដ្ឋសហព័ន្ធ ក្នុងរយៈពេល១៧ ឆ្នាំមកនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុវត្តទោសប្រហារជីវិតសហព័ន្ធលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ ដោយដាក់ទោសប្រហាជីវិតបុរសម្នាក់ ដែលបានសម្លាប់សមា ជិក៣នាក់ក្នុងគ្រួសារមួយ នៅរដ្ឋ Arkansas ក្នុងផែនការរបស់ខ្លួនកាលពីឆ្នាំ ១៩៩៦ ក្នុងគម្រោង បង្កើតប្រទេសមួយនៅប៉ែកពាយព្យមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសុទ្ធតែជនជាតិស្បែកស។ លោក ឌេនញែល ឡឺវីស លី អាយុ ៤៧ឆ្នាំ បានស្លាប់ដោយសារការចាក់ថ្នាំសម្លាប់ នៅពន្ធនាគារសហព័ន្ធ ក្នុងក្រុង Terre Haute រដ្ឋ Indiana ។ លោក ឌេនញែល ឡឺវីស លី បាននិយាយមុនពេលដែលត្រូវបានគេចាក់ថ្នាំសម្លាប់ថាខ្ញុំមិនបានធ្វើរឿងនេះ ខ្ញុំធ្លាប់បានប្រព្រឹត្តកំហុសឆ្គងយ៉ាងច្រើនក្នុងជីវិតរបស់ខ្ញុំក៏ពិតមែន ប៉ុន្តែខ្ញុំមិនមែនជាឃាតករទេ។ អ្នកកំពុងតែសម្លាប់ជនគ្មានកំហុសម្នាក់។ ការសម្រេចកាត់ទោសប្រហារជីវិតនេះ ដែលកាលពីដំបូងត្រូវបានសម្រេចឲ្យអនុវត្តដោយការិយាល័យពន្ធនាគារកាលពីឆ្នាំ២០០៣ ត្រូវបានក្រុមសិទ្ធស៊ីវិល និងក្រុមគ្រួសាររបស់ជនរងគ្រោះរបស់លោកលី តាមដានត្រួតពិនិត្យ ដែលក្រុមគ្រួសាររបស់ជនរងគ្រោះធ្លាប់បានប្ដឹងដើម្បីព្យាយាមបញ្ឈប់ការកាត់ទោស ដោយលើកឡើងថា ព្រួយបារម្ភពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ក្រុមអ្នករិះគន់បានលើកឡើងថា រដ្ឋាភិបាលកំពុងបង្កើតភាពបន្ទាន់ដែលមិនចាំបាច់និងធ្វើដើម្បីផលចំណេញនយោបាយ។   ការប្រហារជីវិតសហព័ន្ធពីរផ្សេងទៀត ត្រូវបានគេគ្រោងធ្វើនៅសប្តាហ៍ក្រោយ ទោះបីជាម្នាក់ ក្នុងចំណោម២នាក់ នៅរង់ចាំការទាមទារផ្លូវច្បាប់ ដាច់ដោយឡែកក៏ដោយ។ លោកវីលាមបា (William Barr) អគ្គមេធាវី បានបានប្រកាសកាលពីខែកក្កដា […]
  • ៦ខែ ដើមឆ្នាំ២០២០ ជំងឺគ្រុនចាញ់ថយចុះ៧០ភាគរយ តាមរយៈសេចក្តីប្រកាសនៅព្រឹកថ្ងៃទី១៥ កក្កដានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ក្នុង​រយៈពេល៦ខែ ដើមឆ្នាំ២០២០ ជំងឺគ្រុនចាញ់នៅកម្ពុជា សរុបចំនួន​៤៥៤០ករណី គឺថយចុះ៧០ភាគរយ បើប្រៀបធៀបរយៈពេល ដូចគ្នានៃឆ្នាំ ២០១៩ ដែលមានករណី១៥១៦៥ករណី គឺគ្មានអ្នកស្លាប់ទេ។ សេចក្តីប្រកាស ព័ត៌មាន ឲ្យដឹងថា ជំងឺគ្រុនចាញ់ ប្រភេទសន្ធំ មាន៣៨១ករណី គឺថយចុះ៨០ភាគរយ បើធៀបជាមួយឆ្នាំ២០១៩ ដែលមាន១៩២០។ ស្ថានភាពជំងឺគ្រុនចាញ់ ឆ្នាំ២០២០ ដែលកំពុងបានថយចុះនេះ ក៏មានរាយប៉ាយខ្ពស់តាមទីតាំងភូមិសាស្ត្រមួយចំនួនជាតំបន់មានព្រៃ ភ្នំ ពិសេសនៅខេត្តកំពង់ស្ពឺ មណ្ឌលគីរី រតនគីរី ពោធិសាត់ និងស្ទឹងត្រែង។  
  • ប្រធានអង្គការសុខភាពពិភពលោក កោតសសើររដ្ឋបាលថ្នាក់ក្រោម​ជាតិរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន ប្រធានអង្គការសុខភាពពិភព​លោក បានកោតសសើររដ្ឋបាលថ្នាក់ក្រោមជាតិរបស់ប្រទេសកម្ពុជា ដែលបានត្រៀមលក្ខណៈឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ ការបញ្ជាក់នេះធ្វើឡើង ក្នុងកិច្ចប្រជុំជាន់ខ្ពស់ រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋា​ភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការ រាតត្បាត ជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។   លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន មានប្រសាសន៍ថា លោកស្រី បានចុះធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីរបៀបដែលខេត្តនីមួយៗ បាននិងកំពុងរៀបចំត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩។ លោកស្រីបន្ដថា ការត្រៀមលក្ខណៈ និងការឆ្លើយតបក្នុងមូលដ្ឋាននេះ មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានជោគជ័យ។ លោកស្រីបានឃើញ រួចមកហើយនូវវឌ្ឍនភាពដ៏សម្បើម និងតម្លៃនៃកិច្ចសហការពហុវិស័យ ព្រោះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវិនិយោគទៅលើទំនាក់ទំនងដ៏រឹងមាំ និងប្រកបដោយភាពជឿជាក់ រវាងដៃគូនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ រូបភាពក្រសួងមហាផ្ទៃ សំ វណ្ណា
  • លោកជំទាវ ជូ ប៊ុនអេង ៖ ពលរដ្ឋខ្មែរវិលត្រឡប់មកកម្ពុជាវិញជាង​១០ម៉ឺននាក់ ក្រោយកម្ពុជាប្រកាសបិទព្រំដែនថៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋខ្មែរវិល​ត្រឡប់មកប្រទេសកម្ពុជាវិញ មានជាង១០ម៉ឺននាក់ ហើយការវិល​ត្រឡប់មកវិញនេះ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាល់ពេញសាកលលោក ធ្វើឲ្យមានការបិទប្រទេសជាដើម។ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជាស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្​រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកម៉ិញ។ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា ស្ថានភាពជំងឺ​កូវីដ​-១៩ មិនទាន់បានស្ងប់ស្ងាត់នៅឡើយទេ ប្រទេសជិតខាងក្នុងតំបន់ នៅតែបន្ដឆ្លងជំងឺកូវីដ-១៩ ជាពិសេស បន្ដរឹតត្បិតក្នុងការបិទព្រំដែន និងកាត់បន្ថយចរាចរណ៍ផលិតផល ដែលជាប្រភពនៃសេដ្ឋកិច្ចរបស់ខ្លួន។ លោកជំទាវបន្ដថា រោងចក្រសហគ្រាស និងអាជីវកម្មជាច្រើន ត្រូវបានផ្អាក ដែលធ្វើឲ្យពលករបាត់បង់ការងារ និងបានរុញច្រានឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្ត​វិលត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ។ គួរបញ្ជាក់ដែរថា «គិតចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃ មកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលមានរយៈពេល៣ខែ ១៥ថ្ងៃ មានប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់ពីការធ្វើទេសន្ដរប្រវេសន៍ នៅក្រៅប្រទេស […]
  • សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ ព្រឹកម៉ិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិល​ត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ ដោយមានការចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អង្គការជាតិ-អន្ដរ និងអង្គទូតនានាប្រចាំកម្ពុជា ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត៕
  • អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងសង្ហារឹមយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ភ្នំពេញ៖ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យមួយកំពុងឆេះផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែង តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតនៅសង្កាត់បឹងកេងកង ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចកំពុងអន្តរាគមន៏បាញ់ទឹកពន្លត់។
  • រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្ដីពីបច្ចេក ទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ (ខេត្តព្រះសីហនុ,ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ ហៀក ហ៊ីម៉ូលី ម្សិលម៉ិញនេះបានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយសារាចរណែនាំ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី-ខេត្តសម្រាប់ឆ្នាំ២០២១-២០២៣ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិ បាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ស្មៀនក្នុងខេត្តព្រះសីហនុ និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។ លោកជំទាវ បានមានប្រសាសន៍ថា៖ ដោយសារវិបត្តិកូវីដ-១៩ រាជរដ្ឋាភិបាលបានកាត់កញ្ចក់ថវិកាសម្រាប់ ការអភិវឌ្ឍខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២០ នៅសល់ត្រឹមតែ ៦៧ពាន់លានរៀល ហើយសម្រាប់ឆ្នាំ២០២១ ខេត្តមានថវិកា៧២ពាន់លានរៀល។ តាមលទ្ធភាពនៃការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុរយៈពេល ៦ខែ ប្រមូលចំណូលពន្ធបាន ៦១ពាន់លានរៀល ហើយនៅឆ្នាំ២០២០នេះ សាខាពន្ធដារអាចប្រមូលថវិកាបាន ១០០ពាន់លានរៀល ។ ទន្ទឹមនេះ លោក ជំទាវ ក៏បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខិតខំកៀងគរបង្កើនកញ្ចប់ថវិកាឆ្នាំ២០២១ ដើម្បីផ្សាភ្ជាប់ទៅនឹងផែនការអភិវឌ្ឍ រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ដោយរៀបចំជាគម្រោងសកម្មភាពអភិវឌ្ឍខេត្តសម្រាប់ឆ្នាំ២០២១ ស្របតាមកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)។ ទន្ទឹមនេះកិច្ចការដែលយើងត្រូវធ្វើមានច្រើន ក៏ប៉ុន្តែពេលវេលារបស់យើងខ្លី ស្នើក្រុង ស្រុក […]
  • សម្តេចតេជោ ហ៊ុន សែន ជំរុញអោយក្រសួង ឬមន្ទីរកសិកម្មបន្តការយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញបច្ចេកទេសចិញ្ចឹមសត្វ និងវារីវប្បកម្ម នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែងនៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។   តាមរបាយការណ៍របស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា មជ្ឈមណ្ឌលនេះ មានតួនាទី និងសកម្មភាពសំខាន់ៗលើការងារស្រាវជ្រាវ ការងារផលិតពូជត្រី ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវារីវប្បកម្មជាដើម។ មជ្ឈមណ្ឌលនេះ បានផលិតពូជត្រីរាប់លានកូនជារៀងរាល់ឆ្នាំ ដូចជាត្រីឆ្ពិន ត្រីប្រា ត្រីអណ្តែង ត្រីទីឡាព្យ៉ា កង្កែប បង្កង និងប្រភេទត្រីកាបមួយចំនួនទៀត សម្រាប់ចែកដល់កសិករយកទៅចិញ្ចឹមទូទាំងប្រទេស និងលែងចូលក្នុងដែនទឹកសាធារណៈ ស្រះជម្រកត្រីសហគមន៍ ដើម្បីបង្កើនផលត្រីគ្រប់ប្រភេទ និងបរិមាណពូជត្រីក្នុងស្រុកផងដែរ។   សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរនាំប្រជាកសិករដែលប្រកបរចិញ្ចឹមត្រី និងរបរចិញ្ចឹមកង្កែប ដើម្បីបានដឹងពីភាពងាយស្រួល និងការលំបាកនៃការចិញ្ជឹមត្រី និងកង្កែបនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករយើង។ ចំពោះប្រជាកសិករដែលចិញ្ចឹមត្រីបានបង្ហាញពីភាពងាយស្រួល ក្នុងពេលបច្ចុប្បន្ន […]
  • សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ ថ្ងៃ សងថ្ងៃបុណ្យចូល ឆ្នាំខ្មែរកន្លងមកនេះ (បេីសរុបទាំងថ្ងៃចុងសប្តាហ៍ផងគឺ៩ថ្ងៃ) នៅថ្ងៃទី ១៣ ខែ កក្កដា ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេលកាលខែមេសាកន្លងមកនេះ ។ ប៉ុន្តែទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី ព្រម ទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការ និងពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាព វិធានការសុខាភិបាល និងអនាម័យ ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដោយតម្រូវឲ្យអនុវត្តដាច់ខាតតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិ បាល ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ក្នុងខែ សីហា ខាងមុខនេះ៕
  • មានវីដេអូរ៖ ផ្នែករដ្ឋបាលព្រៃឈើឆែប,ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជ័យសែនបង្ក្របឡានដឹកឈើបន្លំភ្នែកសមត្ថកិច្ច (ខេត្តព្រះវិហារ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ផ្នែករដ្ឋបាលព្រៃឈើឆែប សហការជាមួយកំលំាងអាវុធហត្ថស្រុកជ័យ សែន បានចាប់ឃាត់រថយន្ត១គ្រឿងម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-07 02 នៅចំណុចនិយាមកា (528210-1509464) ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដឹកឈើអារប្រភេទលេខ១ (ស្រឡៅ,ឈ្លីក) និងប្រភេទលេខ២ (ឈើទាល) សរុបចំនួន៣៥៩សន្លឹក/ដើមស្មើនឹង ១០,៩៧១ (ដប់ម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបមួយ) ដោយប្រើប្រាស់រូបភាពឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់មានអ្នកបើកបរឈ្មោះ ទូច ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម លុះមកដល់ចំណុចនិយាមកា (528210-1509464) សមត្ថកិច្ចសង្ស័យបានឃាត់រថយន្តនេះត្រួតពិនិត្យឃើញថាសុទ្ធតែឈើថ្មីនិងដាក់ឈើចាស់បំភាន់ភ្នែក សមត្ថកិច្ច ។ ម្ចាស់រថយន្តបានបញ្ជាក់ថា លោកមានលិខិតអនុញ្ញាតិពីលោក ចាន់ លី អភិបាលរងស្រុកឆែប អោយដឹកឈើផ្ទះចាស់យកទៅធ្វើផ្ទះ។ ចំពោះវត្ថុតាងដែលជំនាញចាប់បាន នោះត្រូវបានជំនាញអូសយកទៅរក្សាទុនៅខណ្ខ័រដ្ឋបាលព្រៃឈើស្រុកជ័យសែន ចាត់ការតាមនិតិវិធីច្បាប់ជំនាញព្រៃឈើ។ […]
  • សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីបង្ហោះហ្វេសប៊ុកលក់ដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកក្រគរ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០)៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីបង្ហោះដីរដ្ឋលក់ ដោយខុសច្បាប់ ដែលបានផ្ទេរពីសម្បទានសេដ្ឋកិច្ច មកសង្គមកិច្ច គ្រោងនឹងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នៅចំណុចដំបូក១០០ ក្នុងភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។   ប្រតិបតិ្តការណ៍ខាងលើ ធ្វើឡើងនាវេលាម៉ោង ០១ និង១៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក ចេង ឡៃ អភិបាលរងខេត្ត ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអាយ្យការ អមសាលាដំបូងខេត្ តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទាំង៥នាក់នោះ មានទីលំនៅឯខេត្តកំពង់ឆ្នាំង រួមមាន៖ ទី១. ឈ្មោះ អ៊ឹម ទិត្យ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ទី២. […]
  • សម្ដេចតេជោ: កូវីដ-១៩ មិនអាចសម្លាប់ប្រជាពលរដ្ឋខ្មែរ ដោយសារដាច់បាយនោះទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កូវីដ-១៩ មិនអាចសម្លាប់ប្រជាពលរដ្ឋខ្មែរ ដោយសារដាច់បាយនោះទេ ព្រោះសេដ្ឋកិច្ចកម្ពុជា មិនពឹងផ្អែកតែលើវិស័យឧស្សាហកម្ម រឺវិស័យសេវានោះទេ ប៉ុន្តែកម្ពុជាមាន សក្តានុពលវិស័យកសិកម្ម។ ទោះកូវីដ១៩ អូសបន្លាយយូរ ក៏ដោយ ក៏កម្ពុជាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ សារអត់បាយ ដោយមិនបានដឹង និងមិនបានស្រាយនោះទេ៕ សំ វណ្ណា

មានវីដេអូរ៖ អភិបាលខេត្តត្បូងឃ្មុំអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩


ឧសភា ១៧
០៥:០៥:៥៣ ល្ងាច ២០២០
  ៧៤ Views

(ខេត្តត្បូងឃ្មុំ,ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋងាយរងគ្រោះក្នុងនោះមានស្ត្រីមេម៉ាយ ចាស់ជរា ចំនួន៥០ គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តនាព្រឹកថ្ងៃទី១៦ឧសភា ២០២០ នៅស្រុកអូររាំងឪ ដែលជាអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលខេត្តនិងលោកជំទាវព្រមទាំងសហការី។

លោកងួន ប៊ុនណាន អភិបាល ស្រុកអូររាំងឪ បានឲ្យដឹងថា:គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជាស្រុករួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកសម្ភារៈគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលងាយរង គ្រោះនិងប្រជាពលរដ្ឋដែលរងគ្រោះដោយឧប្បត្តិហេតុផ្សេងៗមានចំនួន២៧គ្រួសារនៅក្នុងឃុំទាំង៦ នៃស្រុកអូរាំងឪ។ទន្ទឹមនឹងនេះកាកបាទ ក្រហមកម្ពុជាស្រុក បានទទួលសម្ភារៈនិងគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនពីក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនិងមួយចំនួនផ្សេងទៀតទទួលបានពីសប្បុរជនក៏ដូចជាព្រះគ្រូចៅអធិការនិងគណៈកម្មការអាចារ្យវត្តនានាក្នុងស្រុកសម្រាប់បម្រុង ទុកជួយឧបត្ថម្ភជួយដល់អ្នករងគ្រោះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវី-ដ១៩។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដោយក្តី នឹករលឹកអាណិតអាសូរបំផុតដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេរ»។


សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល ក៍ដូចជាផ្តល់ជូននូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខាកាកបាទក្រហមស្រុកអូររាំងឪ សម្រាប់បន្តចែកជូនពលរដ្ឋជនងាយរងគ្រោះផងដែរ។


បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០មុឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន២២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកអូររាំងឱ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនា ម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះ នោះទេ។

ចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ ពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងអាចឲ្យយើងស្លាប់បាន៕

 

អភិបាលខេត្តត្បូងឃ្មុំអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩(ខេត្តត្បូងឃ្មុំ,ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋងាយរងគ្រោះក្នុងនោះមានស្ត្រីមេម៉ាយ ចាស់ជរា ចំនួន៥០ គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តនាព្រឹកថ្ងៃទី១៦ឧសភា ២០២០ នៅស្រុកអូររាំងឪ ដែលជាអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលខេត្តនិងលោកជំទាវព្រមទាំងសហការី។លោកងួន ប៊ុនណាន អភិបាល ស្រុកអូររាំងឪ បានឲ្យដឹងថា:គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជាស្រុករួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកសម្ភារៈគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលងាយរង គ្រោះនិងប្រជាពលរដ្ឋដែលរងគ្រោះដោយឧប្បត្តិហេតុផ្សេងៗមានចំនួន២៧គ្រួសារនៅក្នុងឃុំទាំង៦ នៃស្រុកអូរាំងឪ។ទន្ទឹមនឹងនេះកាកបាទ ក្រហមកម្ពុជាស្រុក បានទទួលសម្ភារៈនិងគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនពីក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនិងមួយចំនួនផ្សេងទៀតទទួលបានពីសប្បុរជនក៏ដូចជាព្រះគ្រូចៅអធិការនិងគណៈកម្មការអាចារ្យវត្តនានាក្នុងស្រុកសម្រាប់បម្រុង ទុកជួយឧបត្ថម្ភជួយដល់អ្នករងគ្រោះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវី-ដ១៩។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដោយក្តី នឹករលឹកអាណិតអាសូរបំផុតដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេរ»។សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល ក៍ដូចជាផ្តល់ជូននូវស្បៀងអាហារ ម៉ាស់ អាកុល និងថវិការមួយចំនួន ដល់អនុសាខាកាកបាទក្រហមស្រុកអូររាំងឪ សម្រាប់បន្តចែកជូនពលរដ្ឋជនងាយរងគ្រោះផងដែរ។បន្ទាប់មក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងក្រុមការងារបានបន្តដំណើរចុះទៅត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០មុឺនរៀល ក្នុងម្នាក់ៗ ដល់ពលករដែលទើបមកពីក្រៅប្រទេសចំនួន២២នាក់ កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកអូររាំងឱ។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនា ម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នាក្នុងអំឡុងពេលនេះ នោះទេ។ ចំពោះពលករទើបមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ ពេល១៤ថ្ងៃ ដោយអនុវត្តតាមវិធានការកាពាររបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលចម្លងបន្តនៃជំងឺកូវីត-១៩ ព្រោះថាជម្ងឺនេះវាអាចឆ្លងយ៉ាងលឿនបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងអាចឲ្យយើងស្លាប់បាន៕ ចាន់ ថេត

Posted by SEATV News 24 Hours on Saturday, 16 May 2020
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                

  016 67 85 11 / 012 678 511 / 090 22 42 24
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)