
រាជធានីភ្នំពេញ៖ រថយន្ត ម៉ាកគា មួយគ្រឿងបានបើកបោះពួយជ្រុលចង្កូតទៅបុកក្បាលរបាំងខណ្ឌចែកទ្រូងផ្លូវបណ្តាលអោយបាក់១កង់ខ្ទេចចេញ ហើយ រថយន្ត នោះបានទៅបុកជាប់ជាមួយក្បាលរបាំង មួយទៀត ដែលនៅខាងមុខ បណ្តាលអោយរងការខូចខាត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅមុខ អគ្គនាយកដ្ឋានពន្ធដា តាមមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្ត ដែលគ្រោះថ្នាក់ ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BC.៤៣៧០ បើកបរ ដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត បានជិះគ្នា ៣នាក់ បានធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើង ទៅត្បូង ។
នៅពេលធ្វើដំណើរ ហួសស្ពាន៥មករា បានបន្តិច មកទន្ទឹមមុខ អគ្គនាយកដ្ឋាន ពន្ធដាស្រាប់តែ រថយន្តបានរ៉េចង្កូតទៅឆ្វេងដៃ បុកក្បាលរបាំងថ្ម ផ្នែកខាងជើង បណ្តាលអោយបាក់មួយកង់នឹងខ្ទេចចេញ។
តាមសាក្សីបានអោយដឹងទៀតថា ខណះនោះ រថយន្តក៍បានជ្រុលទៅមុខ បុកក្បាលរបាំងថ្មមួយទៀតបណ្តាលអោយកំពិតជាប់ទៅមុខលែងរួច។ទោះបីជាយ៉ាងណាគ្រោះថ្នាក់នៅពុំបណ្តាលអោយមនុស្សរងរបួសឡើយ គឺគ្រាន់ បាក់ក្បាលរបាំងថ្មីនិងខូចខាតរថយន្ត តែប៉ុណ្ណោះ។
តាមអ្នកបើកបរ បានប្រាប់នគរបាលអោយដឹងថា ការកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តបែកកង់ក៍ទាញចង្កូតទៅបុកក្បាលរបាំងថ្មតែម្តង។
បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៍បានទាក់ទង នគរបាលចរាចរចុះមកវាស់វែងនិងនាំរថយន្តបញ្ចូនទៅកាន់ការិយាល័យចរចរណ៍ជើង គោកដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណះ៕
Posted by SEATV News 24 Hours on Saturday, 16 May 2020