
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចុះល្បាតទប់ស្កាត់បទល្មើសធន ធានធម្មជាតិនៅទីតាំងចំនួន ០២ រួមមាន
នៅចំណុចពន្លឺពេជ្រ ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ប្រទះឃើញករណី ជនសង្ស័យ ០៦នាក់ លួចកាប់គាស់រំលើងរុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ទំហំប្រមាណ ០៤ហិកតា ពេលនោះក្រុមការងារបានធ្វើការឃាត់ជនសង្ស័យទាំង ០៦នាក់នេះ និងដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ ០៥គ្រឿង កាំបិតផ្គាក់ ០៦ដើម ពូថៅ ០២ដើម អាវុធ កែច្នៃ ០១ដើម រណាយន្ត ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង
និងនៅទីតាំងមួយផ្សេងទៀតនៃចំណុចពន្លឺពេជ្រ ក្នុងទីតាំងភូមិសាស្រ្តដដែល ប្រទះឃើញករណីជនសង្ស័យ ០២នាក់ កំពុងកាប់គាស់រំលើងរុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ពេលនោះក្រុមការងារបានធ្វើការឃាត់ជនសង្ស័យទាំង ០២នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ ០១គ្រឿង កាំបិតផ្គាក់ ០២ ដើម ពូថៅ ០១ កាំបិតកៃ ០១ ដើម និងចប ០១ដើម។ បច្ចុប្បន្ន មន្ត្រីឧទ្យានុរក្សកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ខាងលើទៅអយ្យការសាលាដំបូងខេត្តក្រចេះ៕