
បើតាមរបាយការណ៏ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ទិន្នផលត្រីរយៈពេល៤ខែ នេសាទបាន១៥០០តោន ស្មើនឹង១២,៥០ភាគរយ នៃផែនការចំនួន១២,០០០តោន ប្រៀបធៀប ខែមេសា ឆ្នាំ២០១៩ ថយចុះចំនួន៨៧០តោន។
ក្នុងនោះដែរ ការនេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន២០,៧៥០តោនក្នុងខែមេសា សរុបរយៈពេល៤ខែសម្រេចបានជាង៩ម៉ឺនតោន ស្មើនឹង២៦,១២ភាគរយ នៃផែនការចំនួន៣៤ម៉ឺន ៥០០០តោន ប្រៀបធៀបទៅនឹងមេសា ឆ្នាំ២០២០ ថយចុះជាង៩០០តោន។
ដោយឡែក ការនេសាទលក្ខណៈគ្រួសារតាមវាលស្រែ អនុវត្តមាន៣៨០៥តោន សរុបរយៈពេលបួនខែជាង២ម៉ឺន ១ពាន់តោន មានការថយចុះ១៤៩៥តោន។ ចំពោះការនេសាទសមុទ្រវិញរយៈពេល ៤ខែមានចំនួន៣៥,៧៦០តោន មានការកើនឡើង៥១០តោន។