
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សាលា ដំបូងរាជធានីខេត្ត មានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបចំនួន ៣៩១៥២ សំណុំរឿង ក្នុងនោះសំណុំ រឿងគ្រឿងញៀន មានចំនួន ៦២៦០ សំណុំរឿង និងមានអ្នកជាប់ឃុំសរុប មានចំនួន ១២ ៦៥១ នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀន មានចំនួន ៦៩០០ នាក់ )។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្តីពីការចាប់ផ្ដើមអនុវត្តការដោះស្រាយសំណុំរឿងនេះបានកកស្ទះនៅសាលាដំបូងគ្រប់រាជធានីខេត្តទូទាំងប្រទេស។