
នៅក្នុងចលនាជួយសង្គ្រោះក្មេងស្រីពីអំពើហិង្សាផ្លូវភេទ ដោយធ្វើវិសោធនកម្មនៃច្បាប់ការពារកុមារ ដែលជំរុញដោយក្រសួងអប់រំរបស់ប្រទេសថៃ បានធ្វើឱ្យការស្លៀកពាក់សិចស៊ីលេចលើលេចក្រោមមិនសមរម្យ ក្លាយជាអំពីខុសច្បាប់សម្រាប់សិស្សសាលា ជាពិសេសសិស្សស្រីតែម្តង ។
លោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសថៃ បានឱ្យដឹងថា ការធ្វើវិសោធនកម្មនេះនឹងជួយឱ្យសិស្សមានអាក្បកិរិយាសមរម្យ និងសុវត្ថិភាពជាមុន ។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីក៏ហាមឃាត់មិនឱ្យសិស្សចូលរួមជាមួយក្រុមជនពាល ដែលបង្កភាពអសន្តិសុខដល់សាធារណៈជននៅក្រៅសាលាដែរ ។
ទោះបីជា ពុំទាន់មានព័ត៌មានលម្អិតស្តីពីការផាកពិន័យ ប៉ុន្តែច្បាប់ការពារកុមារបានចែងថា ឪពុកម្តាយ ឬ អាណាព្យាបាលដែលបបួល , លើកទឹកចិត្ត , ជួយ ឬគាំទ្រសិស្សឱ្យល្មើសវិន័យ អាចត្រូវពិន័យជាប្រាក់រហូតដល់ទៅ ៣០.០០០ បាត (៩៨០ ដុល្លារ) ហើយ/ឬត្រូវជាប់គុក ៣ ខែទៀត ៕