
ភ្នំពេញ ៖ ជនសង្ស័យចំនួន៦៨នាក់(ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣៦ករណីទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភានេះ ។
ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥២នាក់ និងប្រើប្រាស់ ១៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(ice) ចំនួនម១៥០,៦៥ក្រាម និង២៣កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ចំនួន០,៧៧ក្រាម ។