
(ខេត្តសឹ្ទងត្រែងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០)៖ គណៈអភិបាលខេត្តសឹ្ទងត្រែង បើកកិច្ចប្រជុំដើម្បីបែងចែកតួនាទីភារៈកិច្ច និងរបៀបរបបធ្វើការងារជូនអភិបាលរងខេត្តចំនួន៦រូប ជាជំនួយការនៅក្នុងខេត្តសឹ្ទ ងត្រែង ទាំងមូល។
ឯកឧត្តម ម៉ុម សារឿង អភិបាលខេត្តសឹ្ទងត្រែង បានសង្កត់ធ្ងន់ថា មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតែពង្រឹងយន្តការបង្រ្កាបទប់ស្កាត់រាល់បទល្មើសកាប់បំផ្លាញព្រៃឈើ និងចរាចរណ៍តាមរថយន្តគ្រប់ធុនគ្រប់ម៉ាក ដែលដឹកជញ្ជូនជាអនុផលព្រៃឈើគ្រប់ប្រភេទនិងសត្វព្រៃជាដើម។
នាយរដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ(SEATV) តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែឧសភាថា រាល់គ្រប់បទល្មើសទាំងអស់បានបើកកិច្ចប្រជុំរួចហើយ ឯកឧត្តម អភិបាលនៃ គណៈអភិបាលខេត្តសឹ្ទងត្រែង បានចេញបទបញ្ជាក្រៅជម្រុញគ្រប់ស្ថាប័នមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត រាល់គ្រប់បទល្មើសទាំងអស់ ត្រូវតែបង្ក្រាបខានតែបាន ៕
អភិបាល ខេត្តសឹ្ទងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយបែងចែកតួនាទីថ្នាក់ដឹក នាំអភិបាលរងខេត្ត ចំនួន៦រូប ជាជំនួយការ(ខេត្តសឹ្ទងត្រែងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០)៖ គណៈអភិបាលខេត្តសឹ្ទងត្រែង បើកកិច្ចប្រជុំដើម្បីបែងចែកតួនាទីភារៈកិច្ច និងរបៀបរបបធ្វើការងារជូនអភិបាលរងខេត្តចំនួន៦រូប ជាជំនួយការនៅក្នុងខេត្តសឹ្ទ ងត្រែង ទាំងមូល។ ឯកឧត្តម ម៉ុម សារឿង អភិបាលខេត្តសឹ្ទងត្រែង បានសង្កត់ធ្ងន់ថា មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតែពង្រឹងយន្តការបង្រ្កាបទប់ស្កាត់រាល់បទល្មើសកាប់បំផ្លាញព្រៃឈើ និងចរាចរណ៍តាមរថយន្តគ្រប់ធុនគ្រប់ម៉ាក ដែលដឹកជញ្ជូនជាអនុផលព្រៃឈើគ្រប់ប្រភេទនិងសត្វព្រៃជាដើម។ នាយរដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ(SEATV) តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែឧសភាថា រាល់គ្រប់បទល្មើសទាំងអស់បានបើកកិច្ចប្រជុំរួចហើយ ឯកឧត្តម អភិបាលនៃ គណៈអភិបាលខេត្តសឹ្ទងត្រែង បានចេញបទបញ្ជាក្រៅជម្រុញគ្រប់ស្ថាប័នមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត រាល់គ្រប់បទល្មើសទាំងអស់ ត្រូវតែបង្ក្រាបខានតែបាន ៕ ជា ប៊ុនគង់
Posted by SEATV News 24 Hours on Thursday, 21 May 2020