
នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ហ្គេមនេះអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានធ្វើការព្រមានចំពោះម្ចាស់ដែលបង្កើតហ្គេមនេះ ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។