
ការត្រួតពិនិត្យ និងធ្វើតេស្តគុណភាព នៃសំណង់ផ្លូវថ្នល់ ឱ្យស្របតាមស្តង់ដារបច្ចេកទេស នឹងធានាការប្រើប្រាស់យូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា និងជាពិសេសគឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ឯ.ឧ.ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជេីញចុះត្រួតពិនិត្យ ការបំពាក់ផ្លាកសញ្ញាសុវត្ថិភាព គម្រោងស្ពានរំលង ទីតាំងត្រូវបំពាក់ភ្លេីងស្តុប និងបំពាក់កាម៉េរាចាប់ល្បឿនរថយន្ត នៅលេីផ្លូវជាតិលេខ៣ នាថ្ងៃទី២១ ឧសភា២០២០។