
(ឧត្ដរមានជ័យ,ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០)៖ ថ្លែងក្នុងពិធីប្រគល់មធ្យោបាយ និងសម្ភារៈការិយាល័យជូនដល់មន្រ្តីអនុវត្តគំរោង និងភ្នាក់ងារផ្សព្វផ្សាយ ឃុំគោលដៅ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានធ្វើការណែនាំដល់បងប្អូន ដែលជាមន្រ្តីបណ្តុះបណ្តាលផ្នែកកសិកម្ម នៅតាមបណ្តាមូលដ្ឋានសហគមន៍ក្រុងស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ ត្រូវធ្វើការពង្រឹងសមត្ថភាពការងារ ក្នុងការផ្សព្វផ្សាយអំពីការដាំដុះដំណាំកសិកម្មផ្សេងៗនៅតាមសហគមន៍ជូនដល់ប្រជាពលរដ្ឋអោយបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេសថ្មី។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បានលើកឡើងថា៖ ការដាំដំណាំអោយមានលក្ខណៈស្របតាមស្តង់ដារបច្ចេកទេសថ្មី ធន់នឹងបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ផ្នែកខាងមន្ទីរបានចាត់តាំងអោយមន្ត្រីជំនាញចុះផ្សព្វផ្សាយដល់ កសិករនៅតាមបណ្តាសហគមន៍ អោយយល់ដឹងខ្ពស់ពីវិធីសាស្រ្តនានាក្នុងការដាំដុះពន្យល់ពីមន្រ្តីបច្ចេកទេសទើបការធ្វើកសិកម្មទទួលបានទិន្នផលល្អប្រសើរ។
ក្នុងនោះខាងមន្ទីរ ក៏មានការផ្តល់ជូននូវមធ្យោបាយសំភារៈបច្ចេកទេសប្រើប្រាស់មួយចំនួនដើម្បីចែកជូនដល់មន្រ្តីនៅតាមស្រុកគោលដៅទាំង៥ ដើម្បីសម្រួលដល់ការងារផ្នែកកសិកម្មនៅតាមសហគមន៍មូលដ្ឋាន។
ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានធ្វើការផ្តាំផ្ញើដល់មន្រ្តីបង្គោលរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលប្រចាំ នៅតាមបណ្តាគោលដៅក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ នៅពេលបានទទួលឧបករណ៍មធ្យោយបាយសំភារៈប្រើប្រាស់ទាំងអស់នេះហើយ ត្រូវខិតខំបំពេញតួរនាទីរបស់ខ្លួនអោយបានសកម្ម ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីបច្ចេកទេសកសិកម្ម។
ឯកឧត្តមអភិបាលខេត្តបន្តថា៖ ការផ្តល់នូវមធ្យោបាយសំភារប្រើប្រាស់ជូនដល់មន្រ្តីកសិកម្មតាមគោលដៅ គឺអាចអោយមន្រ្តីដែលបម្រើការងារនៅតាមដ្ឋានសហគមន៍មានមធ្យោបាយ និងសំភារគ្រប់គ្រាន់ ក្នុងការបម្រើសេវាផ្សេងៗពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវមធ្យោបាយ និងសំភារៈប្រើ ប្រាស់ចែកជូនដល់មន្រ្តីកសិកម្មមកពីបណ្តាក្រុង-ស្រុកទាំង៥ចំនួន ២៩នាក់ ក្នុងម្នាក់ ម៉ូតូ១ គ្រឿង លេបថប១ គ្រឿង កុំព្យួទ័រ១គ្រឿង និងកាមេរ៉ាហ្វិក១គ្រឿង។
អភិបាលខេត្តឧត្តរមានជ័យជំរុញអោយមន្រ្តីមន្ទីរកសិកម្មនៅតាមបណ្តាក្រុង-ស្រុកត្រូវខិតខំផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន(ឧត្ដរមានជ័យ,ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០)៖ ថ្លែងក្នុងពិធីប្រគល់មធ្យោបាយ និងសម្ភារៈការិយាល័យជូនដល់មន្រ្តីអនុវត្តគំរោង និងភ្នាក់ងារផ្សព្វផ្សាយ ឃុំគោលដៅ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានធ្វើការណែនាំដល់បងប្អូន ដែលជាមន្រ្តីបណ្តុះបណ្តាលផ្នែកកសិកម្ម នៅតាមបណ្តាមូលដ្ឋានសហគមន៍ក្រុងស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ ត្រូវធ្វើការពង្រឹងសមត្ថភាពការងារ ក្នុងការផ្សព្វផ្សាយអំពីការដាំដុះដំណាំកសិកម្មផ្សេងៗនៅតាមសហគមន៍ជូនដល់ប្រជាពលរដ្ឋអោយបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេសថ្មី។ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បានលើកឡើងថា៖ ការដាំដំណាំអោយមានលក្ខណៈស្របតាមស្តង់ដារបច្ចេកទេសថ្មី ធន់នឹងបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ផ្នែកខាងមន្ទីរបានចាត់តាំងអោយមន្ត្រីជំនាញចុះផ្សព្វផ្សាយដល់ កសិករនៅតាមបណ្តាសហគមន៍ អោយយល់ដឹងខ្ពស់ពីវិធីសាស្រ្តនានាក្នុងការដាំដុះពន្យល់ពីមន្រ្តីបច្ចេកទេសទើបការធ្វើកសិកម្មទទួលបានទិន្នផលល្អប្រសើរ។ ក្នុងនោះខាងមន្ទីរ ក៏មានការផ្តល់ជូននូវមធ្យោបាយសំភារៈបច្ចេកទេសប្រើប្រាស់មួយចំនួនដើម្បីចែកជូនដល់មន្រ្តីនៅតាមស្រុកគោលដៅទាំង៥ ដើម្បីសម្រួលដល់ការងារផ្នែកកសិកម្មនៅតាមសហគមន៍មូលដ្ឋាន។ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានធ្វើការផ្តាំផ្ញើដល់មន្រ្តីបង្គោលរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលប្រចាំ នៅតាមបណ្តាគោលដៅក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ នៅពេលបានទទួលឧបករណ៍មធ្យោយបាយសំភារៈប្រើប្រាស់ទាំងអស់នេះហើយ ត្រូវខិតខំបំពេញតួរនាទីរបស់ខ្លួនអោយបានសកម្ម ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីបច្ចេកទេសកសិកម្ម។ឯកឧត្តមអភិបាលខេត្តបន្តថា៖ ការផ្តល់នូវមធ្យោបាយសំភារប្រើប្រាស់ជូនដល់មន្រ្តីកសិកម្មតាមគោលដៅ គឺអាចអោយមន្រ្តីដែលបម្រើការងារនៅតាមដ្ឋានសហគមន៍មានមធ្យោបាយ និងសំភារគ្រប់គ្រាន់ ក្នុងការបម្រើសេវាផ្សេងៗពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវមធ្យោបាយ និងសំភារៈប្រើ ប្រាស់ចែកជូនដល់មន្រ្តីកសិកម្មមកពីបណ្តាក្រុង-ស្រុកទាំង៥ចំនួន ២៩នាក់ ក្នុងម្នាក់ ម៉ូតូ១ គ្រឿង លេបថប១ គ្រឿង កុំព្យួទ័រ១គ្រឿង និងកាមេរ៉ាហ្វិក១គ្រឿង។ផុន បេនផរ
Posted by SEATV News 24 Hours on Thursday, 21 May 2020