
កំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងអាប៉ោងចំនួន០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយ កម្លាំងនគរបាលសន្តិសុខខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនខណៈដែលក្រុមជនសង្ស័យជាច្រើនអ្នកកំពុងតែចំតិតគូថអ៊ុត អាប៉ោង ហើយកម្លាំងនគរបាលបានឃាត់បាន០២នាក់ និងច្រើនអ្នកទៀតបានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៤និង១០នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចព្រៃក្រោយភូមិបាក់ចិញ្ច្រៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើ គឺកំលាំងព្រហ្មទណ្ឌស្រុកសំរោងទងបាន សហការជាមួយកំលាំងសន្តិសុខខេត្តកំពង់ស្ពឺបានឆ្មក់ បង្ក្រាបទីតាំង ល្បែងសុីសង (អាប៉ោង) នៅចំនុចព្រៃខាងត្បូងភូមិបាក់ចិញ្ចៀនខាងលើ និងឃាត់មុខសញ្ញាចំនួន០២នាក់ ផងដែរនិងច្រើន អ្នករត់គេចខ្លួនបាតជើងសព្រាត។ មន្ត្រីនគរបាលដរដែលបាននិយាយអោយដឹងថា ក្រុមជនសង្ស័យដែលឃាត់បាន
ទី០១ឈ្មោះ ឈុន យ៉ែម ភេទប្រុសអាយុ50ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២ឈ្មោះចាន់ វ៉ាន់ហន ភេទប្រុស អាយុ54ឆ្នាំ មុខរបរមិនពិតប្រាកដ(អ្នកបាញ់មេ) រស់នៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ និងដកហូតវត្ថុតាងរួមមាន
មេអាប៉ោងចំនួន០១ចាន សំរាប់ បាញ់មេអាប៉ោងចំនួន០១ និងម៉ូតូចំនួន០៣គ្រឿងផងដែរ។
ក្រោយពីឃាត់ខ្លួនមុខសញ្ញាញៀនល្បែងទាំង២នាក់ខាងលើនេះរួមជាមួយវត្ថុតាង រួចមកកម្លាំងនគរបាលស្រុក
បានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលដើម្បី ចាត់ការតាមនិតិវិធី ៕អ៊ុ ណូន