
ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាលត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរេដឹកកម្មករត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នៅចំណុចផ្លូវ២១៧កែងនឹងផ្លូវក្រវាត់ក្រុងស្ថិតក្នុងសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុ ការណ៍បានប្រាប់ថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើកតាមដល់ផ្លូវ៥០ ក្នុងទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុបស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀតដឹកកម្មករមកពីក្រោយក្បាលឈប់នៅសុខដូចគ្នាបន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹងរថយន្តកូរ៉េដឹកកម្មករបន្តទៅបុករថយន្តហាយឡិនឌ័ររួចក៏រេចង្កូតទៅប៉ះជាមួយនឹងរថយន្តបង្គោលភ្លើងគ្រឿងទៀតបណ្តាលឲ្យកម្មករប្រុសស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល។
បើតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថាជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០នាក់តែព្រឹកនេះគឺមានតែ២៥នាក់ទេដោយសារតែ៥ នាក់ទៀតបានជិះម៉ូតូជាមួយបងប្អូន ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាក្រោយកេីតហេតុជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះក្រុងតាខ្មៅចំណែករថយន្តទាំងព៣គ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែងអូសយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានាពេលក្រោយ ៕
Posted by SEATV News 24 Hours on Tuesday, 26 May 2020