
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ ជនសង្ស័យចំនួន៣នាក់ ធ្វើសកម្មភាពឆក់កាបូបលុយហើយចាប់ខ្លួនបាន ត្រូវកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការមូលដ្ឋានស្តីទី កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់មាន៖
១/- ឈ្មោះ ១-ឈ្មោះ នុត លីហួរ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២-ឈ្មោះលឹម រ៉ាលាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ៣-ឈ្មោះ ភ័ន្ទ សំប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
លោកមេបញ្ជាការស្តីទី បានបញ្ជាក់ថា៖នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ មានឈ្មោះ ឈ្មោះ ង៉ែត គន្ថូ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថាមានជនសង្ស័យ០៣នាក់ បានជិៈម៉ូតូតាមក្រោយឆក់យកកាបូបលុយរបស់ខ្លួនបណ្តាលឲ្យដួលម៉ូតូហើយឆក់យកកាបូបលុយនៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ជិៈម៉ូតូគេចខ្លួនយកទៅបាត់ ខណៈពេលខ្លួនជិៈម៉ូតូស្គុបពី ដាក់កាបូបលុយក្នុងឃ្លុបអាវម៉ូតូខាងមុខ ។
លុយមានក្នុងកាបូបមួយចំនួន ក្នុងនោះមានប្រាក់បាតចំនួន១.០០០បាត(មួយពាន់) ប្រាក់ខ្មែរចំនួន៦៥.១០០(ប្រាំមួយម៉ឺនប្រាំពាន់មួយរយ)រៀល និងប្រាក់ដុល្លារ២(ពីរ)ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក នាមប័ណ្ណពិនិត្យសុខភាពចំនួន០១សន្លឹក ចំណែកម៉ូតូជនសង្ស័យជិៈធ្វើសកម្មភាពម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំផលិត២០១៣ ពាក់ស្លាកលេខបាត់ដំបង1Q-4130 ។
ក្រោយពីទទួលបានបណ្តឹង លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវតាមវិធានការជំនាញរហូតឈានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ហើយបាននាំខ្លួនមកសាកសួរ នៅបញ្ជាការដ្ឋានរួមទាំងដកហូតបានម៉ូតូ០១គ្រឿងដែលពួកគេជិៈធ្វើសកម្មភាពផងដែរ ។
លោកមេបញ្ជាការស្តីទី អនុសេនីយ៍ឯក សរ សុភក្ត្រា បានបញ្ជាក់ទៀតថា៖នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានជិៈម៉ូតូធ្វសកម្មភាពឆក់កាបូបលុយជនរងគ្រោះនោះមែន ដោយផ្អែកតាមចម្លើយសារភាពនិងដកហូតម៉ូតូជិៈធ្វើសកម្មភាពដែលមានភិនភាគដូចបណ្តឹងជនរងគ្រោះ ។
ជនសង្ស័យទាំង០៣នាក់និងវត្ថុតាងម៉ូតូ១គ្រឿង បានរៀបចំសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕
ឆក់កាបូបលុយបានសម្រេចទីបំផុតជាប់អន្ទាក់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ ជនសង្ស័យចំនួន៣នាក់ ធ្វើសកម្មភាពឆក់កាបូបលុយហើយចាប់ខ្លួនបាន ត្រូវកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការមូលដ្ឋានស្តីទី កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់មាន៖១/- ឈ្មោះ ១-ឈ្មោះ នុត លីហួរ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះលឹម រ៉ាលាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ៣-ឈ្មោះ ភ័ន្ទ សំប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។លោកមេបញ្ជាការស្តីទី បានបញ្ជាក់ថា៖នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ មានឈ្មោះ ឈ្មោះ ង៉ែត គន្ថូ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងថាមានជនសង្ស័យ០៣នាក់ បានជិៈម៉ូតូតាមក្រោយឆក់យកកាបូបលុយរបស់ខ្លួនបណ្តាលឲ្យដួលម៉ូតូហើយឆក់យកកាបូបលុយនៅចំណុចភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ជិៈម៉ូតូគេចខ្លួនយកទៅបាត់ ខណៈពេលខ្លួនជិៈម៉ូតូស្គុបពី ដាក់កាបូបលុយក្នុងឃ្លុបអាវម៉ូតូខាងមុខ ។ លុយមានក្នុងកាបូបមួយចំនួន ក្នុងនោះមានប្រាក់បាតចំនួន១.០០០បាត(មួយពាន់) ប្រាក់ខ្មែរចំនួន៦៥.១០០(ប្រាំមួយម៉ឺនប្រាំពាន់មួយរយ)រៀល និងប្រាក់ដុល្លារ២(ពីរ)ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក នាមប័ណ្ណពិនិត្យសុខភាពចំនួន០១សន្លឹក ចំណែកម៉ូតូជនសង្ស័យជិៈធ្វើសកម្មភាពម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ឆ្នាំផលិត២០១៣ ពាក់ស្លាកលេខបាត់ដំបង1Q-4130 ។ក្រោយពីទទួលបានបណ្តឹង លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវតាមវិធានការជំនាញរហូតឈានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ហើយបាននាំខ្លួនមកសាកសួរ នៅបញ្ជាការដ្ឋានរួមទាំងដកហូតបានម៉ូតូ០១គ្រឿងដែលពួកគេជិៈធ្វើសកម្មភាពផងដែរ ។លោកមេបញ្ជាការស្តីទី អនុសេនីយ៍ឯក សរ សុភក្ត្រា បានបញ្ជាក់ទៀតថា៖នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានជិៈម៉ូតូធ្វសកម្មភាពឆក់កាបូបលុយជនរងគ្រោះនោះមែន ដោយផ្អែកតាមចម្លើយសារភាពនិងដកហូតម៉ូតូជិៈធ្វើសកម្មភាពដែលមានភិនភាគដូចបណ្តឹងជនរងគ្រោះ ។ជនសង្ស័យទាំង០៣នាក់និងវត្ថុតាងម៉ូតូ១គ្រឿង បានរៀបចំសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕ ណុប រក្សា
Posted by SEATV News 24 Hours on Sunday, 31 May 2020