
(ខេត្តកំពង់ស្ពឺ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ប្រជាពលរដ្ឋចំនួន១២៤ហិកតាប្រមូលផ្តុំគ្នា សុំអន្តរាគមន៍ដោះលែងគោយន្ត និងសុំបន្តរកស៊ីដឹកអុស ដឹកធ្យូង ស្នើឲ្យសមត្ថកិច្ចបន្ធូបន្ថយដល់ពួកគាត់ ដោយសារតែអង្គការក្រៅរាជរដ្ឋាភិបាលមួយឈ្មោះ(វ៉ាយអេដស៍)តែងតែបង្ក្រាប របស់របរ ដឹកផលអនុផលព្រៃឈើ កំប៉ិចកំប៉ុក ហើយប្រគល់អោយការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហាក់បីដូចជា ថ្នាំងថ្នាក់ធ្វើការមិនចុះសម្រុងនិងគ្នា កាច់កុង ចែកលាភសក្ការៈមិនត្រូវគ្នា។
បើទោះបីពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើដោយខុសច្បាប់ក៏ដោយក្តី ប៉ុន្តែពួកគាត់នៅតែយល់ឃើញថាគ្មានមុខរបរណារកស៊ីក្រៅពីការដឹកអុស ដឹកធ្យូងដែលជារបរកេរ្តិ៍តំណែលពីដូនតារបស់ពួកគាត់ទេ ចំណុចនេះបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ច្រើនតែឆ្លើយដាក់គ្នា ឆ្លើយយកត្រូវរៀងៗខ្លួន និងមិនស្វែងរកវិធីធ្វើយ៉ាងណាឲ្យពលរដ្ឋរកស៊ីរបរផ្សេងបានទៅវិញ។
ជាក់ស្តែងកន្លងទៅថ្មីៗនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រមាណ១២៤នាក់បានចេញមកតវ៉ានៅសាលាស្រុកឱរ៉ាល់ ដោយពួកគាត់សំណូមពរដល់អាជ្ញាធរជួយដោះស្រាយ ចំពោះរថយន្តតូរីសស៊េរីចាស់ៗ គោយន្ត ដែលពួកគាត់បានដឹកអុស បង្គោលរបងចាស់ៗ ហើយត្រូវបានអង្គការវ៉ាយអេដស៍ ចាប់ដុតចោល និងមួយចំនួនទៀតប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រក្សាទុកកសាងសំណុំរឿងចាត់ការបន្ត។
យោងតាមរបាយការណ៍លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដែលយើងទទួលបានបញ្ជាក់ថា ពលរដ្ឋសំណូមពរមាន៖ ទី១ ស្នើសុំដោះស្រាយរថយន្ត គោយន្ត ដែលចាប់កន្លងមក ដោយធ្វើការពិន័យតិចតួច ទៅតាមបញ្ហាជីវភាពបច្ចុប្បន្ន (ពួកគាត់គ្មានច្រើនសម្រាប់បង់), ទី២ សុំដឹកអុស និងបង្គោលរបងដែលជាឈើគ្រាក់ងាប់ឡើងវិញ ថែមពីលើនេះពួកគាត់ទទូចសុំកុំឲ្យមន្ត្រី(វ៉ាយអេដស៍) និងមន្ត្រីបរិស្ថានកុំចាប់ពួកគាត់ថែមទៀតផង។
ពាក់ព័ន្ធនិងការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ ស្កាត់ធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ លើកឡើងថាលោកមិនគាំទ្រទេ ចំពោះការកាប់បំផ្លាញព្រៃឈើ ដឹកអុសស្រស់ ដឹកបង្គោលរបងស្រស់ៗនោះទេ។ហើយប្រសិនបើពួកគាត់ដឹកដុស ដឹកបង្គោលរបងងាប់ ជារបរចិញ្ចិមជីវិត ចិញ្ចឹមកូន មិនគួរណា អស់លោក មន្ត្រីអង្គការ(វ៉ាយអេដស៍)ធ្វើការឃាត់ពួកគាត់នោះឡើយ។
ចំពោះបញ្ហាទាំងអស់ខាងលើគ្មានមន្ត្រីណាហ៊ានចេញមុខ ឬអះអាងថាយ៉ាងណានោះទេ មានតែធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីរកមធ្យោបាយដោះស្រាយជូនពួកគាត់តែប៉ុណ្ណោះ។
បើតាមច្បាប់ស្តីពីព្រៃឈើ មាត្រា៩៦ ទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃជាប្រាក់ពីរ ទៅបីដង នៃតម្លៃវត្ថុតាងពិតប្រាកដ នៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសមួយណាដូចមានចែង៖
១៖កាប់ឈើគ្មានស្លាកសម្គាល់អនុញ្ញាត,
២៖ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត,
៣៖ ធ្វើសន្និធិផល អនុផលគ្មានច្បាប់អនុញ្ញាត,
៤៖ដឹកជញ្ជូនខុសទិសដៅ លើសបរិមាណកំណត់,
៥៖ប្រើប្រាស់លិខិតអនុញ្ញាតិហួសសុពលភាព។
ក្រៅពីនេះច្បាប់ស្តីពីព្រៃឈើត្រង់មាត្រា៩៨ មានផ្តន្ទាទោស និងពិន័យជាប្រាក់ជាច្រើនទៀតផង។
ចំពោះករណីនេះមានការលើកឡើងជាច្រើនទាំងផ្លូវច្បាប់ និងដំណោះស្រាយក្រៅប្រព័ន្ធច្បាប់ ដោយហេតុផលថា ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋដោយសារតែមូលហេតុគ្មានមុខរបរក្រៅពីនោះ ម៉្យាងទៀតអនុផលដែលគាត់ដឹកជញ្ជូនជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូន ក្នុងជីវភាពរស់នៅ ឧទាហរណ៍ ប្រើជាអុសដុត អាំង ចម្អិន យ៉ាងចាំបាច់របស់អ្នកមានកម្រិតធន់ល្មម មួយទៀតសម្រាប់ពលរដ្ឋដែលគ្មានជីវភាពធូរធាប្រើប្រាស់ប្រចាំថ្ងៃ គួរណាស់តែអាជ្ញាធរមានសមត្ថកិច្ច រិះរកវិធីឲ្យពួកគាត់រកស៊ីទទួលទានបានថែមទាំងប្រកបដោយការគោរពច្បាប់ផងដែរ៕
ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់ស្រុកឱរ៉ាល់តវ៉ាខណៈដែលអង្គការ(វ៉ាយអេដស៍)ចាប់គោយន្តដឹកផលអនុផលព្រៃឈើប្រគល់អោយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់(ខេត្តកំពង់ស្ពឺ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ប្រជាពលរដ្ឋចំនួន១២៤ហិកតាប្រមូលផ្តុំគ្នា សុំអន្តរាគមន៍ដោះលែងគោយន្ត និងសុំបន្តរកស៊ីដឹកអុស ដឹកធ្យូង ស្នើឲ្យសមត្ថកិច្ចបន្ធូបន្ថយដល់ពួកគាត់ ដោយសារតែអង្គការក្រៅរាជរដ្ឋាភិបាលមួយឈ្មោះ(វ៉ាយអេដស៍)តែងតែបង្ក្រាប របស់របរ ដឹកផលអនុផលព្រៃឈើ កំប៉ិចកំប៉ុក ហើយប្រគល់អោយការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហាក់បីដូចជា ថ្នាំងថ្នាក់ធ្វើការមិនចុះសម្រុងនិងគ្នា កាច់កុង ចែកលាភសក្ការៈមិនត្រូវគ្នា។បើទោះបីពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើដោយខុសច្បាប់ក៏ដោយក្តី ប៉ុន្តែពួកគាត់នៅតែយល់ឃើញថាគ្មានមុខរបរណារកស៊ីក្រៅពីការដឹកអុស ដឹកធ្យូងដែលជារបរកេរ្តិ៍តំណែលពីដូនតារបស់ពួកគាត់ទេ ចំណុចនេះបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ច្រើនតែឆ្លើយដាក់គ្នា ឆ្លើយយកត្រូវរៀងៗខ្លួន និងមិនស្វែងរកវិធីធ្វើយ៉ាងណាឲ្យពលរដ្ឋរកស៊ីរបរផ្សេងបានទៅវិញ។ជាក់ស្តែងកន្លងទៅថ្មីៗនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រមាណ១២៤នាក់បានចេញមកតវ៉ានៅសាលាស្រុកឱរ៉ាល់ ដោយពួកគាត់សំណូមពរដល់អាជ្ញាធរជួយដោះស្រាយ ចំពោះរថយន្តតូរីសស៊េរីចាស់ៗ គោយន្ត ដែលពួកគាត់បានដឹកអុស បង្គោលរបងចាស់ៗ ហើយត្រូវបានអង្គការវ៉ាយអេដស៍ ចាប់ដុតចោល និងមួយចំនួនទៀតប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រក្សាទុកកសាងសំណុំរឿងចាត់ការបន្ត។យោងតាមរបាយការណ៍លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដែលយើងទទួលបានបញ្ជាក់ថា ពលរដ្ឋសំណូមពរមាន៖ ទី១ ស្នើសុំដោះស្រាយរថយន្ត គោយន្ត ដែលចាប់កន្លងមក ដោយធ្វើការពិន័យតិចតួច ទៅតាមបញ្ហាជីវភាពបច្ចុប្បន្ន (ពួកគាត់គ្មានច្រើនសម្រាប់បង់), ទី២ សុំដឹកអុស និងបង្គោលរបងដែលជាឈើគ្រាក់ងាប់ឡើងវិញ ថែមពីលើនេះពួកគាត់ទទូចសុំកុំឲ្យមន្ត្រី(វ៉ាយអេដស៍) និងមន្ត្រីបរិស្ថានកុំចាប់ពួកគាត់ថែមទៀតផង។ពាក់ព័ន្ធនិងការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ ស្កាត់ធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋ លើកឡើងថាលោកមិនគាំទ្រទេ ចំពោះការកាប់បំផ្លាញព្រៃឈើ ដឹកអុសស្រស់ ដឹកបង្គោលរបងស្រស់ៗនោះទេ។ហើយប្រសិនបើពួកគាត់ដឹកដុស ដឹកបង្គោលរបងងាប់ ជារបរចិញ្ចិមជីវិត ចិញ្ចឹមកូន មិនគួរណា អស់លោក មន្ត្រីអង្គការ(វ៉ាយអេដស៍)ធ្វើការឃាត់ពួកគាត់នោះឡើយ។ចំពោះបញ្ហាទាំងអស់ខាងលើគ្មានមន្ត្រីណាហ៊ានចេញមុខ ឬអះអាងថាយ៉ាងណានោះទេ មានតែធ្វើរបាយការណ៍ជូនថ្នាក់លើ ដើម្បីរកមធ្យោបាយដោះស្រាយជូនពួកគាត់តែប៉ុណ្ណោះ។ បើតាមច្បាប់ស្តីពីព្រៃឈើ មាត្រា៩៦ ទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃជាប្រាក់ពីរ ទៅបីដង នៃតម្លៃវត្ថុតាងពិតប្រាកដ នៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសមួយណាដូចមានចែង៖ ១៖កាប់ឈើគ្មានស្លាកសម្គាល់អនុញ្ញាត, ២៖ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត, ៣៖ ធ្វើសន្និធិផល អនុផលគ្មានច្បាប់អនុញ្ញាត, ៤៖ដឹកជញ្ជូនខុសទិសដៅ លើសបរិមាណកំណត់, ៥៖ប្រើប្រាស់លិខិតអនុញ្ញាតិហួសសុពលភាព។ ក្រៅពីនេះច្បាប់ស្តីពីព្រៃឈើត្រង់មាត្រា៩៨ មានផ្តន្ទាទោស និងពិន័យជាប្រាក់ជាច្រើនទៀតផង។ចំពោះករណីនេះមានការលើកឡើងជាច្រើនទាំងផ្លូវច្បាប់ និងដំណោះស្រាយក្រៅប្រព័ន្ធច្បាប់ ដោយហេតុផលថា ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋដោយសារតែមូលហេតុគ្មានមុខរបរក្រៅពីនោះ ម៉្យាងទៀតអនុផលដែលគាត់ដឹកជញ្ជូនជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់បងប្អូន ក្នុងជីវភាពរស់នៅ ឧទាហរណ៍ ប្រើជាអុសដុត អាំង ចម្អិន យ៉ាងចាំបាច់របស់អ្នកមានកម្រិតធន់ល្មម មួយទៀតសម្រាប់ពលរដ្ឋដែលគ្មានជីវភាពធូរធាប្រើប្រាស់ប្រចាំថ្ងៃ គួរណាស់តែអាជ្ញាធរមានសមត្ថកិច្ច រិះរកវិធីឲ្យពួកគាត់រកស៊ីទទួលទានបានថែមទាំងប្រកបដោយការគោរពច្បាប់ផងដែរ៕អ៊ុំ ណូន
Posted by SEATV News 24 Hours on Sunday, 31 May 2020