
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,១៨៨,៩៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៨,២៣០នាក់ និងជាសះស្បើយឡើងវិញ ៣,៥៣០,៤៩៦នាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។
សហរដ្ឋ អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០២៦,១០ ៥នាក់ ស្លាប់ចំនួន ១១៣,០៥០នាក់ និងជាសះស្បើយចំនួន ៧៧១,៩៣៥នាក់។
ប្រទេសប្រេស៊ីល ជាប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ ដែលមានអ្នកឆ្លង ៧១០,៨៨៧នាក់ ស្លាប់ចំនួន ៣៧,៣១២នាក់ និងជាសះស្បើយ ៣២៥,៦០២ នាក់៕