
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងថា បុរសជនជាតិខ្មែរ-បារាំង ដែលបានធ្វើ ដំណើរ ពីប្រទេសបារាំងតាមជើងយន្តហោះ សាធារណរដ្ឋកូរ៉េ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃ ២៤ ឧសភាកន្លងទៅ បានជាសះស្បើយជំងឺ Covid 19 ហើយ ក្រោយសម្រាប់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតមិនដល់មួយសប្តាហ៍ផងនោះ។ គិតមកដល់នាពេល នេះ ចំនួនដែលជាសះស្បើយបានកើនដល់១២៥ នាក់ ពោលគឺនៅសល់ម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាល។ បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃនេះ មិនមានករណីរកឃើញវិជ្ជមានថ្មីនោះទេ៕