
(ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរប្រភេទ ស្រាថ្នាំឈ្មោះ ស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មាថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែតាំងកួយនេះបណ្តាលឲ្យពុលស្លាប់ និងយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់ ។
ដោយគិតមកដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ នេះ បើតាមការឲ្យដឹងពី ប្រធានមន្ទីរសុខាភិ
បាលខេត្តបន្ទាយមានជ័យ លោក ឡេ ចន្ទ័ សង្វាត បានប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទ ថា ៖ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសង្ស័យថា ពុលស្រាចិនសែន តាំង កួយ កើនឡើង សរុបចំនួន ០៦ នាក់ និងត្រូវបានសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងសរុបចំនួន ៣២ នាក់ ហើយបានបញ្ជូនទៅពេទ្យសៀមរាបចំនួន ០៣ នាក់ និងម្នាក់ធ្ងន់កំពុងលាងឈាមសង្គ្រោះបន្ទាន់។
ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះ កាលពីថ្ងៃទី ១០.១១ ខែមិថុនា ឆ្នាំ ២០២០ មកទល់ពេលនេះ មន្រ្តីសាខាកាំកុងត្រូលខេត្ត មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចំរុះ បានចុះធ្វើការដកហូតប្រភេទស្រាថ្នាំចិនសែន ម៉ាក តាំង កួយ ដែលគេសង្ស័យថាមានសារធាតុពុលបណ្តាលឲ្យមនុស្សស្លាប់ និងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់។
ជាលទ្ធផលសរុបដែលមន្រ្តីជំនាញដកហូត បាននូវប្រភេទស្រាថ្នាំចិនសែន តាំង កួយ នេះរួមមាន៖ ក្រុងសិរីសោភ័ណ ១ទីតាំងសរុបចំនួន៩១៨ ដបស្មើ និង ៤៥៩ លីត្រ ស្រុកថ្មពួក ៣ទីតាំងមាន ១៤៤ ដបស្មើ ៧២ លីត្រ ក្រុងប៉ោយប៉ែត ១៥ ទីតាំងមានចំនួន ១២,៩២៧ ដបស្មើរ ៦,៤៦៣ លីត្រ សរុប ១៩ទីតាំងស្មើ ១៣,៩៨៩ ដប និង ៦៩,៩៤៥ លីត្រ។
សូមបញ្ជាក់ថា លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបានឲ្យដឹងថា៖ នាថ្ងៃបន្ទាប់ មន្រ្តីជំនាញ បានចុះធ្វើការដកហូតនូវប្រភេទ ស្រាថ្នាំចិនសែន តាំង កួយ នេះជាបន្តបន្ទាប់ក្នុងផ្សារ ឬតូបលក់តាមភូមិ ឃុំមួយចំនួនក្នុងខេត្តបន្តទៀត ៕
មន្ត្រីជំនាញចុះដកហូតស្រាចិនសែ ម៉ាកយីហោ តាំង កួយ(ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរប្រភេទ ស្រាថ្នាំឈ្មោះ ស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មាថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែតាំងកួយនេះបណ្តាលឲ្យពុលស្លាប់ និងយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់ ។ ដោយគិតមកដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ នេះ បើតាមការឲ្យដឹងពី ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក ឡេ ចន្ទ័ សង្វាត បានប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទ ថា ៖ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសង្ស័យថា ពុលស្រាចិនសែន តាំង កួយ កើនឡើង សរុបចំនួន ០៦ នាក់ និងត្រូវបានសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងសរុបចំនួន ៣២ នាក់ ហើយបានបញ្ជូនទៅពេទ្យសៀមរាបចំនួន ០៣ នាក់ និងម្នាក់ធ្ងន់កំពុងលាងឈាមសង្គ្រោះបន្ទាន់។ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះ កាលពីថ្ងៃទី ១០.១១ ខែមិថុនា ឆ្នាំ ២០២០ មកទល់ពេលនេះ មន្រ្តីសាខាកាំកុងត្រូលខេត្ត មន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចំរុះ បានចុះធ្វើការដកហូតប្រភេទស្រាថ្នាំចិនសែន ម៉ាក តាំង កួយ ដែលគេសង្ស័យថាមានសារធាតុពុលបណ្តាលឲ្យមនុស្សស្លាប់ និងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់។ជាលទ្ធផលសរុបដែលមន្រ្តីជំនាញដកហូត បាននូវប្រភេទស្រាថ្នាំចិនសែន តាំង កួយ នេះរួមមាន៖ ក្រុងសិរីសោភ័ណ ១ទីតាំងសរុបចំនួន៩១៨ ដបស្មើ និង ៤៥៩ លីត្រ ស្រុកថ្មពួក ៣ទីតាំងមាន ១៤៤ ដបស្មើ ៧២ លីត្រ ក្រុងប៉ោយប៉ែត ១៥ ទីតាំងមានចំនួន ១២,៩២៧ ដបស្មើរ ៦,៤៦៣ លីត្រ សរុប ១៩ទីតាំងស្មើ ១៣,៩៨៩ ដប និង ៦៩,៩៤៥ លីត្រ។សូមបញ្ជាក់ថា លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបានឲ្យដឹងថា៖ នាថ្ងៃបន្ទាប់ មន្រ្តីជំនាញ បានចុះធ្វើការដកហូតនូវប្រភេទ ស្រាថ្នាំចិនសែន តាំង កួយ នេះជាបន្តបន្ទាប់ក្នុងផ្សារ ឬតូបលក់តាមភូមិ ឃុំមួយចំនួនក្នុងខេត្តបន្តទៀត ៕ ណុប រក្សា
Posted by SEATV News 24 Hours on Thursday, 11 June 2020