
ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០៖ មេឃភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង និងរន្ទះបាញ់គោងាប់ចំនួន ១ក្បាល ស្ថិតនៅភូមិអូរគរគីក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកអន្លង់វែង បានអោយដឹងថា កាលវេលាម៉ោង ៦ និង២៤នាទី ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានខ្យល់កន្ត្រាក់បណ្ដាលឲ្យដួលរលំលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះរងការខូចខាតរួមមាន៖ ទី១,ផ្ទះទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ បានរលំខូចខាតទាំងស្រុង ដោយម្ចាស់ឈ្មោះ
ទាវ ណាំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ
ទី២ ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ បានរបើកដំបូលស័ង្កសីចំនួន ៣សន្លឹក ដែលម្ចាស់ឈ្មោះ ហ៊ើយ រ៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករផ្ទះ និងទី
៣ ម្នាស់ឈ្មោះ អុិត ឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ផ្ទះទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ បានរបើកសង្កសី៤សន្លឹក។
ដោយឡែកគោមួយក្បាល របស់មេភូមិអូរគគីរក្រោម ក៏ត្រូវបានរន្ទះបាញ់ស្លាប់ផងដែរ។
គ្រោះមហន្តរាយមេឃភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ នៅស្រុកអន្លង់វែង ពុំមានប៉ះពាល់អាយុជីវិតមនុស្សណាម្នាក់នោះឡើយ។ ដោយឡែកកាលពីរល្ងាចម្សិលនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានជនរងគ្រោះម្នាក់បានស្លាប់ដោយរន្ទះបាញ់ និងមនុស្ស២នាក់ទៀតបានរងរបួសធ្ងន់ នៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ខណៈមេឃកំពុងភ្លៀងកំពុងដាំដំឡូមីនៅចំការរបស់ខ្លួន។