
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦ខ្នង នៅឃុំចំនួន២ គឺ ឃុំព្រះនេត្រព្រះនិងឃុំឈ្នួរមានជ័យនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានរងការខូចខាតដោយបាតុភូតខ្សល់កន្ត្រាក់ ។
លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ នៅស្រុកព្រះនេត្រព្រះ មានភ្លៀងមួយមេ លាយឡំជាមួយនិងផ្គររន្ទះនិងខ្សល់កន្ត្រាក់បណ្តាលផ្ទះប្រជាពលរដ្ឋខូចខាត៦ខ្នងនៅឃុំចំនួន២ ក្នុងនោះឃុំព្រះនេត្រព្រះ ខូចខាត១ខ្នង នៅភូមិស្រេះខាងកើត មានម្ចាស់ឈ្មោះ ប៉ែន ឃិញ ភេទប្រុសអាយុ៦៨ឆ្នាំ របើកដំបូលស័ង្កសី អស់ចំនួន ១៥សន្លឹក ។
ឃុំឈ្នួរមានជ័យចំនួន០៥ខ្នង មានម្ចាស់ឈ្មោះ
១/-វិញ យ៉ម ភេទស្រីអាយុ៨៥ឆ្នាំ នៅនៅភូមិគោកពង្រ របើកដំបូលស័ង្កសី ចំនួន១១សន្លឹក,
២/-ឈ្មោះ ម្លិះ ប៉ក់ ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិគោកពង្រ របើកដំបូលស័ង្កសីចំនួន២២សន្លឹក ,
០៣/-ង៉ាន ជ្រូក ភេទប្រុសអាយុ៤៥ឆ្នាំ ២០២ នៅភូមិរពាក់ របើកដំបូលស័ង្កសីអស់ចំនួន២៦សន្លឹក,
០៤/-ឈ្មោះផល ពោត ភេទស្រីងាយុ៥៨ឆ្នាំ នៅភូមិរពាក់ របើកដំបូលស័ង្កសីអស់ចំនួន២០សន្លឹក ,
០៥/- រាជ មុន្នី ភេទប្រុសអាយុ៦៧ឆ្នាំនៅភូមិគោកទ្រាស របើកដំបូលស័ង្កសីអស់ចំនួន២៥សន្លឹក។
ក្នុងហេតុការណ៍បាតុភូតខ្សល់កន្ត្រាក់នេះ មិនបណ្តាលឲ្យមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។
លោកអធិការបានបញ្ជាក់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ។
នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះ កងកម្លាំងនគរបាលស្រុក ដោយរួមសហការជាមួយកងកម្លាំងកងពលតូចថ្មើជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថស្រុកនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានចុះជួយជួសជុលធ្វើជូនប្រជាពលរដ្ឋទាំង០៦ខ្នងឡើងវិញបានរួចរាល់ជាស្ថាពរ ។
ក្នុងនោះផងដែរ ដោយចំណាយអស់ស័ង្កសីសរុបចំនួន១៤៤សន្លឹក ដែលអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការងកងយោធពលខេមរៈភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវ ៕