
(ខេត្តសឹ្ទងត្រែង,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តសឹ្ទ ង ត្រែងជាច្រើនគ្រួសារ បានដាក់ពាក្យបណ្តឹងចូលអាជ្ញាធរមូលដ្ឋាន ស្រុង ពីបញ្ហាក្រុមហ៊ុន រំលោភបំពានយកគ្រឿងចក្រឈូ សឆាយពង្រីកយកដីអាស្រ័យផលរបស់ពួកគាត់ អស់រយៈពេលជាង១០ឆ្នាំមកហើយ អត់ឃើញដាំដុះអីសោះ ដូច្នេះហើយ ពួកគាត់ទាមទារយកមកវិញ ដើម្បីបង្កបង្កើនផលនៅរដូវស្សានេះ។
បើតាមការរៀបរាប់របស់លោក យ៉ាន់ នី និងលោក សៀត សុខ ជាតំណាងឲ្យប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ ដែលរស់នៅភូមិឃុំខាងលើ បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ(SEATV)នៅរសៀលថ្ងៃទី១៤ ខែមិថុនាថា ក្រុមហ៊ុន ស. សុ ភា)មួយនេះ ការពីកំពុងកាប់ទន្រ្ទានអាស្រ័យផល អត់ឃើញដេញពួកគាត់ទេ។ ពោលគឺ ដល់ពេលដីស្រឡាស់ហើយ បែរជាមេការឈ្មោះ តា នាង, បានយកគ្រឿងចក្រមកឈូសឆាយ ពង្រីកយកដីពួកគាត់ ហើយថែមទាំងដកបង្គោលរបងចេញ រួចយ កមកដោតនៅក្បែរមាត់អូរ ដើម្បីបំបាត់ភស្តុតាង ។
លោក យ៉ាន់ នី និងលោក សៀត សុខ ជាតំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាង៣០គ្រួសារ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងរឿងដីនេះ រស់នៅភូមិផ្សេងៗពីគ្នា តែនៅក្នុងស្រុកសេសាន ខេត្តសឹ្ទងត្រែងតែមួយ ទើបពួកគាត់កើតទុក្ខមិនសុខចិត្ត ដោយសារក្រុមហ៊ុន មិនបានបង្ហាញឯកសារ ឲ្យអាជ្ញាធរថ្នាក់ក្រោមបានឃើញ តើដីក្រុមហ៊ុនមានព្រំប្រទល់នៅត្រឹមណាឲ្យបានជាក់លាក់នោះទេ។ ពោលគឺ ដល់ប្រជាពលរដ្ឋនាំគ្នាកាប់ឆ្ការព្រៃបានស្អាតហើយ ថែមទាំងបង្កបង្កើនផលបានហើយ បែរជាថាដីនេះជាដីរបស់ក្រុមហ៊ុន រួចប្រើកម្លាំងប្រដាប់អាវុធដេញចាប់ប្រផាត់ប្រភីងដាក់ពន្ធនាគារ អស់ពីរបីនាក់មករួចមកហើ យ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែបញ្ហាដីនេះ ។
អភិបាលរងស្រុងសេសាន លោក សុខ រេន បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ(SEATV) តាមទូរស័ព្ទថា សមត្ថកិច្ចកំពុងចុះពិនិត្យ មើលទីតាំងដីខាងលើនោះ នៅមិនទាន់ដឹងថា ខាងណាខុសខាងណាត្រូវទេ ការចុះពិនិត្យនេះ គ្រាន់តែចង់ដឹងថា តើដីប្រជាពលរដ្ឋមានត្រឹមណា ហើយនិងដីក្រុមហ៊ុនមានទំហំ ប៉ុន្មានហិកតា ព្រោះរឿងទំនាស់ដីធ្លីនេះ លោកបានត្រឹមតែចុះ ស្រាវជ្រាវ រួចនិងរាយការណ៍ជូនលោកអភិបាលខេត្ត ប៉ុណ្ណោះ ។
ប្រជាពលរដ្ឋជាង៣០គ្រួសារ ដាក់បណ្តឹងទៅអាជ្ញាធរ ស្រុកសេសាន ខេត្តសឹ្ទងត្រែង ឲ្យរកយុត្តិធម៌ពីបញ្ហាក្រុមហ៊ុន ស.សុភា ប្រើអំណាចដណ្ដើមយកដីរបស់ពួកគាត់ (ខេត្តសឹ្ទងត្រែង,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តសឹ្ទ ង ត្រែងជាច្រើនគ្រួសារ បានដាក់ពាក្យបណ្តឹងចូលអាជ្ញាធរមូលដ្ឋាន ស្រុង ពីបញ្ហាក្រុមហ៊ុន រំលោភបំពានយកគ្រឿងចក្រឈូ សឆាយពង្រីកយកដីអាស្រ័យផលរបស់ពួកគាត់ អស់រយៈពេលជាង១០ឆ្នាំមកហើយ អត់ឃើញដាំដុះអីសោះ ដូច្នេះហើយ ពួកគាត់ទាមទារយកមកវិញ ដើម្បីបង្កបង្កើនផលនៅរដូវស្សានេះ។បើតាមការរៀបរាប់របស់លោក យ៉ាន់ នី និងលោក សៀត សុខ ជាតំណាងឲ្យប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ ដែលរស់នៅភូមិឃុំខាងលើ បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ(SEATV)នៅរសៀលថ្ងៃទី១៤ ខែមិថុនាថា ក្រុមហ៊ុន ស. សុ ភា)មួយនេះ ការពីកំពុងកាប់ទន្រ្ទានអាស្រ័យផល អត់ឃើញដេញពួកគាត់ទេ។ ពោលគឺ ដល់ពេលដីស្រឡាស់ហើយ បែរជាមេការឈ្មោះ តា នាង, បានយកគ្រឿងចក្រមកឈូសឆាយ ពង្រីកយកដីពួកគាត់ ហើយថែមទាំងដកបង្គោលរបងចេញ រួចយ កមកដោតនៅក្បែរមាត់អូរ ដើម្បីបំបាត់ភស្តុតាង ។លោក យ៉ាន់ នី និងលោក សៀត សុខ ជាតំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាង៣០គ្រួសារ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងរឿងដីនេះ រស់នៅភូមិផ្សេងៗពីគ្នា តែនៅក្នុងស្រុកសេសាន ខេត្តសឹ្ទងត្រែងតែមួយ ទើបពួកគាត់កើតទុក្ខមិនសុខចិត្ត ដោយសារក្រុមហ៊ុន មិនបានបង្ហាញឯកសារ ឲ្យអាជ្ញាធរថ្នាក់ក្រោមបានឃើញ តើដីក្រុមហ៊ុនមានព្រំប្រទល់នៅត្រឹមណាឲ្យបានជាក់លាក់នោះទេ។ ពោលគឺ ដល់ប្រជាពលរដ្ឋនាំគ្នាកាប់ឆ្ការព្រៃបានស្អាតហើយ ថែមទាំងបង្កបង្កើនផលបានហើយ បែរជាថាដីនេះជាដីរបស់ក្រុមហ៊ុន រួចប្រើកម្លាំងប្រដាប់អាវុធដេញចាប់ប្រផាត់ប្រភីងដាក់ពន្ធនាគារ អស់ពីរបីនាក់មករួចមកហើ យ កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែបញ្ហាដីនេះ ។ អភិបាលរងស្រុងសេសាន លោក សុខ រេន បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ(SEATV) តាមទូរស័ព្ទថា សមត្ថកិច្ចកំពុងចុះពិនិត្យ មើលទីតាំងដីខាងលើនោះ នៅមិនទាន់ដឹងថា ខាងណាខុសខាងណាត្រូវទេ ការចុះពិនិត្យនេះ គ្រាន់តែចង់ដឹងថា តើដីប្រជាពលរដ្ឋមានត្រឹមណា ហើយនិងដីក្រុមហ៊ុនមានទំហំ ប៉ុន្មានហិកតា ព្រោះរឿងទំនាស់ដីធ្លីនេះ លោកបានត្រឹមតែចុះ ស្រាវជ្រាវ រួចនិងរាយការណ៍ជូនលោកអភិបាលខេត្ត ប៉ុណ្ណោះ ។ ដោយ៖ជា ប៊ុនគង់
Posted by SEATV News 24 Hours on Sunday, 14 June 2020