
យោងតាមតម្លៃ ដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការលក់រាយតាមស្ថានីយ៍ ដែលអនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានកំណត់ឲ្យប្រេងសាំងធម្មតាលក់តម្លៃ ២៨៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះឡើង ១៥០រៀលបើធៀបនឹងតម្លៃកាលពីដើមខែមិថុនា។ ដោយឡែកសម្រាប់ប្រេងម៉ាស៊ូតវិញ ត្រូវបានកំណត់ក្នុងតម្លៃ ២៦០០រៀលក្នុងមួយលីត្រ ឡើងថ្លៃ១០០រៀល បើធៀបនឹងដើមខែមិថុនា។