
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់ គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នៅសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារមនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង០៦របស់អាជ្ញាធរជាតិ អប្សរាបានទទួលពាក្យស្នើសុំសាងសង់លំនៅដ្ឋាន និងជួសជុលតូចតាចចំនួន៦៨ករណី។
បន្ទាប់ពីទទួលបានសំណើខាងលើ មន្ត្រី-បុគ្គលិកជំនាញបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់របស់ប្រជាពលរដ្ឋមា្ចស់សំណើបានចំនួន៣៦ករណី រួមមាន៖ .ក្រុងសៀមរាប ចំនួន១៣ ករណី ស្រុកពួក ចំនួន០៥ករណី ស្រុកបន្ទាយស្រី
ចំនួន០២ករណី ស្រុកអង្គរធំ
ចំនួន០៧ករណី ស្រុកប្រាសាទ បាគង
ចំនួន០៩ករណី។
អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវា កម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជា ពលរដ្ឋ៕