
ខេត្តកណ្តាល៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល បានចេញជារូបរាងបណ្តើរៗហើយ។
គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្ថិត នៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា៕