ថ្ងៃ សុក្រ ទី០៥ ខែ មីនា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • កុមារតូចៗនាំគ្នាចាប់គីង្គក់ដុតអាំងបរិភោគបណ្ដាលឲ្យពុលស្លាប់ម្នាក់និងរងគ្រោះ៥នាក់នៅស្រុកកំពង់ត្រឡាច (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១)៖ កុមារអាយុ១ឆ្នាំ៨ខែម្នាក់បានស្លាប់ និងកុមារតូចៗ ៥ នាក់ទៀត បានរងគ្រោះដោយសារតែពុលសត្វគីង្គក់ដែលពួកគេ បាននាំគ្នាដុតហូបខណៈដែលឪពុកម្ដាយមិននៅផ្ទះ ។ ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ៤និង៣០នាទីសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងព្នៅ ឃុំច្រេសស្រុកកំពង់ត្រឡាច។តាមការបញ្ជាក់ពី នគរបាលមូលដ្ឋានបានដឹងថា កុមារារងគ្រោះដែលស្លាប់ដោយសារតែពុលសត្វ គីង្គក់ មានឈ្មោះ ឃិត បូរ៉ា អាយុ១ឆ្នាំ៨ខែ មានឪពុកឈ្មោះ សុខ ឃូឡា និងម្ដាយ ឈ្មោះ អាន សារិន ។ចំណែកក្មេងរងគ្រោះ ៥ នាក់ទៀតមាន ១/កុមារា ត្រុង វាសនា អាយុ ៥ ឆ្នាំ ២/កុមារា ឃត ពិសិដ្ឋ អាយុ ៧ ឆ្នាំ ៣/កុមរា វី សុផារិទ្ធ អាយុ ៧ ឆ្នាំ ៤/កុមារី សល់ មីនា […]
  • ព្រឹកថ្ងៃស្អែក រដ្ឋសភានឹងបើកសម័យប្រជុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ភ្នំពេញ ៖ គណៈអចិន្រ្តៃយ៍រដ្ឋសភាកម្ពុជា នៅព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តតកំណត់ថា នឹងបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះឡើង ក្នុងបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះមានវត្តមាននៅកម្ពុជា មក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងបានដោយជោគជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍«សហគមន៍ ៣វិចិ្ឆកា» និងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១ នេះ ហាក់មានសភាពធ្ងន់ធ្ងរ និងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ៕
  • សេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺសាហាវផ្សេងទៀត បានទៅដល់ដៃរដ្ឋសភានៅថ្ងៃនេះ រដ្ឋសភានឹងបើកសម័យប្រជុំជាវិសាមញ្ញនៅថ្ងៃសុក្រ ទី៥ មីនាឆ្នាំ២០២១ស្អែកនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សាចប់សព្វគ្រប់នោះ។ នេះជាការសម្រេចរបស់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០២១នេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំសម័យប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា​ ក្រៅពីការអនុម័តលើកយករបៀបវារៈសម្រាប់សម័យប្រជុំជាវិសាមញ្ញាហើយនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញចំនួនបីរូប​ រួមមាន​ ឯកឧត្តម​ ថោង វរលក្ខណ៍ ឯកឧត្តម ម៉ា ឈឿន និងឯកឧត្តម អុី សំអុល។ សូមជម្រាបថា​ រាជរដ្ឋាភិបាលរៀបចំតាក់តែងសេចក្តីព្រាង ច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ឡើង នាពេលនេះ ស្របពេលបរិការណ៍ដែលកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ចាប់តំាងពីជំងឺនេះ​ មានវត្តមាននៅកម្ពុជាមក។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងបញ្ចប់ប្រកបដោយជោគ ជ័យនូវព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ចំនួនពីរលើកមកហើយ គឺព្រឹត្តិការណ៍សហគមន៍៣វិចិ្ឆកា និងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​ ក្នុងឆ្នាំ២០២០។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០​ កុម្ភៈ ឆ្នាំ២០២១នេះ កំពុងមានសភាពធ្ងន់ធ្ងរនិងមានទ្រង់ទ្រាយធំជាងព្រឹត្តិការណ៍លើកមុនៗ។ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាន​ ៦ជំពូក​ និង១៨មាត្រា​ ដែលនឹងកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល […]
  • ជប៉ុនផ្តល់ថវិកាជាង ២លានដុល្លារអាមេរិក សម្រាប់ការជម្រុញការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីននិងគ្រាប់បែកចង្កោម រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណ ងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ឪក្នុងនោះ ថវិកា១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើង វិញជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយមាន ជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)” និង“គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោ សសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)” ហើយថវិកា ៤៧ម៉ឺន ២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង “ការកសាងសមត្ថ ភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នក តំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ច សន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕
  • ទឹកបារាយណ៍ខាងលិចរួមចំណែក ក្នុងការងារកសិកម្មរបស់ប្រជាពលរដ្ឋ ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្ន ផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមាន ការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះ អាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច លោក សុខ មក់ ឱ្យដឹងថា ទិន្នផលរបស់ប្រជាកសិករដែលទទួលទឹកបារាយណ៍ខាងលិចនៅឆ្នាំនេះ ទទួលបានផលល្អប្រសើរ។ លោកបន្ថែមថា លទ្ធផលដែលទទួលបាននេះ ក៏ដោយសារការទទួលទឹកពីប៉ែកខាងលើដែលទម្លាក់មក មានភាពងាយស្រួល និងឆាប់រហ័សទាន់ ពេលវេលា។ ប្រធានសហគមន៍ លោក សុខ មក់ បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងចំពោះអាជ្ញាធរជាតិអប្សរា ដែលជានិច្ចកាលបានសហការផ្តល់ទឹកដល់កសិករសម្រាប់ស្រោចស្រពស្រូវតាមតម្រូវការជាក់ស្ដែង។ កសិករក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀម រាប លោក ជា ម៉ោញ រៀបរាប់ថា ស្រែចំនួន៥ហិកតារបស់លោកនៅឆ្នាំ ទទួលផលគិតជាទឹកប្រាក់ប្រមាណ១៥ លាន ។ លោកបន្ថែមថា ទឹកបារាយណ៍ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយឱ្យផលស្រូវរបស់លោកបានផលល្អ។ លោកបញ្ជាក់ថា៖‍ បើគ្មានទឹកនោះទេ ស្រូវមិនកើតទេ ព្រោះវាលនេះតាំងពីដើម ពឹងលើទឹកបារាយណ៍តាំងពីសង្គមមក»។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក លោក ទឹម ឆោម […]
  • អាជ្ញាធរជាតិអប្សរា កំពុងផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដៅទស្សនាជុំវិញប្រាសាទបន្ទាយស្រី ក្នុងន័យបង្កើនគុណភាពសេវាទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ល្អៗពីការទស្សនាប្រាសាទបន្ទាយស្រី នាយកដ្ឋានអភិវឌ្ឍន៍ វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរផ្ទាំងព័ត៌មាន និងស្លាកសញ្ញាប្រាប់ទិសដែលចាស់ទ្រុឌទ្រោម រលុបអក្សរចេញ ដោយជំនួសមកវិញនូវផ្ទាំងព័ត៌មាននិងស្លាកសញ្ញាថ្មី ដែលមានបន្ថែមនូវព័ត៌ មានអំពីរយៈចម្ងាយពីទីតាំងមួយទៅទីតាំងមួយទៀត។ ការផ្លាស់ប្តូរនេះ គឺដើម្បីឱ្យភ្ញៀវទេសចរ កាន់តែងាយស្រួល និងទទួលបានព័ត៌មានគ្រប់គ្រាន់ពីការទស្សនាប្រាសាទ បន្ទាយស្រី។ ជាមួយគ្នាដែរ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំជាកន្លែងអង្គុយសម្រាកក្រោមម្លប់ឈើនៅតាមបណ្តោយផ្លូវដើរចេញពីប្រាសាទត្រឡប់ទៅចំណតយានយន្តវិញ ដើម្បីសម្រួលដល់ទេសចរដែលមានអាយុច្រើន និងឆ្លើយតបចំពោះភ្ញៀវទេសចរដែលត្រូវការទីតាំងអង្គុយអានសៀវភៅ ព្រមទាំងអាចមើលឃើញប្រាសាទពីចម្ងាយ៕
  • អាជ្ញាធរជាតិអប្សរា ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការសាង សង់លំនៅដ្ឋានក្នុងតំបន់អង្គរចំនួន ៤៧០គ្រួសារ នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយ សម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅ ដ្ឋាននិងសំណង់ ឧបសម្ពន្ធផ្សេងៗទៀតដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៧០ គ្រួសារ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរចំនួន ៤៦០ គ្រួសារ៖ ក្រុងសៀមរាប ១៣៦គ្រួសារ ស្រុកប្រាសាទបាគង ១១៧គ្រួសារ ស្រុកបន្ទាយស្រី ៨៩គ្រួសារ ស្រុកពួក ៤៣ គ្រួសារ និងស្រុកអង្គរធំ ៦៦គ្រួសារ។ ចំណែកប្រជាពល រដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន១០គ្រួសារ៖ គឺនៅក្រុងសៀម រាប ០៣គ្រួសារ និងស្រុកស្វាយលើចំនួន០៧នគ្រួសារ។ សូមបញ្ជាក់ថា រាល់ការអនុញ្ញាតនិងដាក់ពាក្យសាងសង់ស្នើសុំ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ៕
  • អ្នកចូលផ្សារម៉ាក្រូភ្នំពេញ​ វេលាម៉ោង៥:៤១នាទីដល់ម៉ោង ៦:៤៨នាទីល្ងាច​ ថ្ងៃទី​២០​ កុម្ភ: សូមធ្វើតេស្តកូវីដ-១៩ ករណីវិជ្ជមានកូវីដ-១៩​ ម្នាក់ធ្លាប់បានចូលផ្សារ​ម៉ាក្រូភ្នំពេញ​ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច​ ថ្ងៃទី​ ២០​ កុម្ភ:​ ២០២១ ។ ១.​ សូមអញ្ជេីញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:​ ពេលវេលាខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ មានស្រាប់ ។ ២.​ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ។
  • អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា២០លានរៀលដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិត ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ។ ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋ ជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕
  • រដ្ឋបាលខេត្តកំពង់ធំ ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ -១៩ ជូនបុគ្គលិកសុខាភិបាល មន្ត្រីនគរបាល មន្ទីរពេទ្យបង្អែកចំនួន៣ ក្នុងខេត្តកំពង់ធំ ចាប់ផ្ដើម​ចាក់វ៉ាក់ សាំងកូវីដ១៩ ជូនបុគ្គលិក​សុខាភិបាល មន្ត្រីនគរបាល ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក និងមន្ទីរអង្គភាព​ជុំវិញខេត្ត ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះតទៅហើយ ដែលមានទីតាំងនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្ទោង និងមន្ទីរ ពេទ្យ​បង្អែក​បារាយណ៍-សន្ទុក នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២១។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺមិនមានការ​បង់ប្រាក់​ទេ ហើយតាមការស្ម័គ្រចិត្ត និងបន្តចាក់ជូនជាបន្តបន្ទាប់តាមលំដាប់អាទិភាព តាមគោលការណ៍របស់​ក្រសួងសុខាភិបាល ទៅតាមដំណាក់ កាល តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនយើង គ្រួសារយើងសង្គមជាតិយើង។ មន្ត្រីរាជការទាំង អស់ព្រមទាំងប្រជាពលរដ្ឋ សូមគោរពអរគុណ​សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរជានិច្ចពីសុខភាពរបស់រាស្ត្រ និងមន្ត្រីរាជការ៕
  • លទ្ធផលវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថាអ្នកពាក់ព័ន្ធក្នុងពិធីមង្គលការនៅស្រុកកងមាស ជាង២០០នាក់លទ្ធផលគឺអវិជ្ជមានទាំងអស់ (ខេត្តកំពង់ចាម,ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១)៖ ប្រជាពលរដ្ឋរស់នៅស្រុកកងមាស និងស្រុកស្រីសន្ធរ សរុបជាង២០០នាក់ ក្នុងនោះរួមមានចុងភៅ ជាងថតរូប ភ្ញៀវការ ព្រមទាំងសាច់ញាតិកូនក្រមុំនិងកូនក្រមុំនិងកូនកំលោះ ដែលបានចូលរួមក្នុងពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស លទ្ធផលនៃការធ្វើតេស្តជំហានទី១នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ គឺអវិជ្ជមានទាំងអស់ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី០១មីនា ២០២១។ ទោះជាបែបណាក្តី ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តនិងប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺcovid-19 បានដាក់ផែនការក្តៅឲ្យអាជ្ញាធរស្រុកនិងជំនាញសុខាភិបាលចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីបង្ការកុំឲ្យជំងឺcovid ឆ្លងចូលក្នុងសហគមន៍។ លោកភោគ សាវុធ អភិបាលស្រុកកងមាសប្រាប់ឱ្យដឹងថា:ប្រជាពលរដ្ឋ នៅ ភូមិកោះតូច បានរៀបមង្គលការកូនប្រុសស្រីកាលពីថ្ងៃទី២១កុម្ភៈកន្លងទៅ ដោយមានភ្ញៀវជិតឆ្ងាយរួមទាំងប្រជាពលរដ្ឋក្នុងភូមិបានចូលរួមជាច្រើនកុះករ។ ក្នុងនោះក៏មានអ្នកកើតជំងឺcovid ម្នាក់នៅរាជធានីភ្នំពេញ បានមកចូលរួមក្នុងកម្មវិធីនេះផងដែរ តែភ្លាមៗមិនបានចាប់អារម្មណ៍ឡើយ។ អភិបាលស្រុកកងមាស ប្រាប់បន្តឲ្យដឹងទៀតថាក្រោយមកពេលដែលមានជំងឺ covid បានផ្ទុះឡើងក្នុងសហគមន៍២០កុម្ភៈ ពេលស្រាវជ្រាវគាត់ដឹងថាបុរសនោះបានមកចូលរួមមង្គលការគេនៅឃុំពាមជីកង ស្រុកកងមាស បន្ទាប់ពីទទួលបានការណែនាំពីសំណាក់អភិបាលខេត្ត នាព្រឹកថ្ងៃទី២៧កុម្ភ: រូបលោកបានសហការជាមួយនឹងលោកវេជ្ជបណ្ឌិតគីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត បានចុះបេសកកម្មមកកាន់ភូមិកោះតូច ដោយស្រាវជ្រាវរកឃើញមានប្រជាពលរដ្ឋនៅក្នុងឃុំអង្គរបាន១១នាក់រួមទាំងភូមិដំណាក់ជ្រៃសរុប៨៧ នាក់ត្រូវបានយកសំណាកមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងនោះមានអ្នកដែលត្រូវធ្វើចត្តាឡីស័កចំនួន១២នាក់ ត្រូវបាននាំទៅដាក់នៅសណ្ឋាគារមេគង្គក្រុងកំពង់ចាម ក្រៅពីនេះត្រូវបានធ្វើចត្តាឡីស័កនៅតាមផ្ទះដោយមានការតាមដានហ្មត់ចត់ពីសំ ណាក់អាជ្ញាធរមូលដ្ឋានរួមជាមួយនិងក្រុមគ្រូពេទ្យ។ […]
  • ខេត្តកំពង់ចាម ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តជូនមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលក្នុងខេត្ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រឹកថ្ងៃទី០១ ខែមីនា បានអញ្ជើញសំណេះសំណាល ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ ជូនដល់មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ក្នុងខេត្តកំពង់ចាម ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្ត និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។ សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួន ០៩ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កង មាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរ ពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រីត្រូវទទួលវ៉ាក់សាំងចំនួន៣.៨៣២នាក់ ក្នុងនោះមន្តី្រសុខាភិបាលចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
  • អភិបាលខេត្តព្រះសីហនុ ផ្ដល់ម៉ាសជាង៦០ម៉ឺនម៉ាស ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃច័ន្ទទី០១ មីនា បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាសជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម និងត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ជាពិ សេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ។ រដ្ឋបាលខេត្តព្រះសីហនុបន្តអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្ត វិធានការ ៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារ:សំខាន់ ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ។) ពិសេសអនុវត្តវិធានការ៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕
  • ចំណូលពីការទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែកុម្ភៈ ធ្លាក់ចុះ៩៧.៨៤% ធៀបឆ្នាំមុន សម្រាប់ខែកុម្ភៈនេះ ភ្ញៀវបរទេសដែលបានទិញបណ្ណចូលទស្ស នារមណីយអង្គរ គឺមានការថយចុះ ៩៧.៤៩% បើប្រៀប ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ សម្រាប់ចំណូលសរុប ១២២,៣៥៧ដុល្លារអាមេរិក គឺមានការថយចុះ ៩៧.៨៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។ ចំណូលរបស់គ្រឹះស្ថានអង្គរ រយៈពេល២ខែ ដើមឆ្នាំនេះ ភ្ញៀវទេសចរបរទេសចំនួនសរុប ៤,១៩៤នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៧២,៨២៣ ដុល្លារអាមេរិក ។ ដោយឡែកសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន ១២២,៣៥៧ដុល្លារអាមេរិកពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ២,៩៨១នាក់។ ក្នុងរយៈពេល២ខែនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៨,៣៨៨ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕
  • សត្វសុនខជាង៦០ក្បាល ត្រូវបានសង្គ្រោះ ពីជនខិលខូចប្រុងសំលាប់យកសាច់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទេ ខេត្តសៀមរាបសហ ការ ជាមួយស្នងការដ្ឋាននគរបាលខេត្ត បានរឹបអូសរថយន្តមួយគ្រឿង និងរកឃើញសត្វសុនខចំនួន៦១ក្បាល ដែល គេដឹកបម្រុង យកទៅសម្លាប់នៅខេត្តកំពង់ចាម ។ អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS (ហ្វ័រ ផរ ) បានរាយការណ៍ថា បន្ទាប់ពីការស្ទាក់ចាប់សត្វសុនខទាំងអស់ ដែលត្រូវបានយកចេញពីទ្រុង ដែលចង្អៀតនោះ ហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ ។ អង្គការបានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia ( ផរ ផាត្រូល ខេមបូឌា ) និងអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ។ បច្ចុប្បន្នក្រុមគ្រូ ពេទ្យបសុពេទ្យ កំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំង អស់ដែលរងរបួស។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានលើក ឡើងថា ភាគច្រើនសត្វឆ្កែទាំងនោះ ជាសត្វឆ្កែវ័យតូចៗហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំង និងការខះជាតិទឹក។ លោកស្រីឱ្យដឹងទៀតថា នៅមិនទាន់ច្បាស់ទេថា តើឆ្កែទាំងនេះស្ថិតនៅក្នុងឡាន ឬនៅកន្លែងរង់ចាំអស់រយៈ ពេលប៉ុន្មាននោះទេ មុនពេលផ្ទុកលើរថយន្ត។ សត្វឆ្កែទាំង […]

សាខា កាកបាទក្រហម ខេត្ត ចុះចែកអំណោយដល់ប្រជាពលរដ្ឋ រងគ្រោះ ភ្លើង ឆេះ ផ្ទះ


មិថុនា ២៣
០៨:០៦:២១ ព្រឹក ២០២០
  ១៧០ Views

ប្រជាពលរដ្ឋចំនួន៦គ្រួសារក្នុងភូមិសំរោងឃុំ ឬស្សី ក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យដែល បានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះគ្មានសល់កាលពីយប់ថ្ងៃ ទី ២១ខែមិថុនា ឆ្នាំ ២០២០កន្លងមកថ្មីៗនេះ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនៅថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២០ ។

ករណីភ្លើងឆេះផ្ទះចំនួន៦ខ្នងផ្ទះរួម មាន

១.ឈ្មោះ ឈួន ម៉ៅ អាយុ ៥៩ឆ្នាំ បន្ទុកគ្រួសារ៧នាក់

២.ឈ្មោះសាំង រួម ប្រុសអាយុ ៥៣ឆ្នាំ បន្ទុកគ្រួសារ ១២ នាក់

៣.ឈ្មោះ អឿ បូរី ភេទស្រី អាយុ ៦៨ឆ្នាំ បន្ទុក គ្រួសារ ២នាក់

៤.ឈ្មោះ វ៉ាន់ សាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ បន្ទុក គ្រួសារ ៤ នាក់

៥.ឈ្មោះ មួង ផេង ហួរ ភេទ ប្រុស អាយុ ៥៥ឆ្នាំ បន្ទុក គ្រួសារ៣ នាក់ និងទី

៦.ឈ្មោះ មួង សេងគី ភេទ ប្រុស អាយុ ៦៣ ឆ្នាំ បន្ទុកគ្រួសារ៤នាក់ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធាន
គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យបានពាំនាំ ប្រសាសន៍ ផ្តាំ ផ្ញើ សាកសួរ សុខទុក្ខ និង ចូលរួម សោកស្ដាយ យ៉ាង ពន់ពេក ចំពោះ ទ្រព្យ សម្បត្តិ ផ្ទះ សម្បែង របស់ បងប្អូន ទាំង ៦ គ្រួសារ នេះ ពី សំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាដែលជាស្ថាប័ន មនុស្សធម៌ធំជាងគេក្នុង ព្រះរាជាណាចក្រ កម្ពុជាយើង ទីណា មាន បងប្អូន ប្រជាពលរដ្ឋ ជួបការលំបាក ទីនោះមាន កាកបាទក្រហមចុះជួយជានិច្ច ទោះបីជា អំណោយ យកមកផ្តល់ជូនមានតិចតួចក្តី មិនអាចប្រៀបធៀបទៅនឹង ការបាត់បង់ ទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់បងប្អូន ក៏ពិតមែនតែជា ការចូលរួមចំណែក រំលែកនូវទុក្ខលំបាក បានមួយគ្រាផងដែរ។

សម្ភារៈអំណោយ មនុស្សធម៌ ដែលបានយកផ្តល់ជូន នៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រី១យួរ ទឹកសុីអុីវ១យួ ផ្លាស្ទិច១ផ្ទាំង ធុងទឹក១កន្ទេលជ័រ១ ឆ្នាំង២ ចាន៥ ស្លាប់ព្រា ៥ ភួយ១ មុង១ សារុង១ ក្រម៉ា១ អាវយឺត២ ថវិការ ៣០ម៉ឺនរៀល។


ដោយឡែកថវិការបន្ថែមក្នុង១គ្រួសារៗរួមមាន រដ្ឋបាលខេត្ត៥០ម៉ឺនរៀល រដ្ឋបាលស្រុកមង្គលបូរី ១៥ម៉ឺនរៀល និង លោកជំទាវ នួន សោភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បន្ទាយមានជ័យចំនួន១០ម៉ឺនរៀលផងដែរ៕

 

សាខា កាកបាទក្រហម ខេត្ត ចុះចែកអំណោយដល់ប្រជាពលរដ្ឋ រងគ្រោះ ភ្លើង ឆេះ ផ្ទះ ប្រជាពលរដ្ឋចំនួន៦គ្រួសារក្នុងភូមិសំរោងឃុំ ឬស្សី ក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យដែល បានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះគ្មានសល់កាលពីយប់ថ្ងៃ ទី ២១ខែមិថុនា ឆ្នាំ ២០២០កន្លងមកថ្មីៗនេះ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនៅថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២០ ។ករណីភ្លើងឆេះផ្ទះចំនួន៦ខ្នងផ្ទះរួម មាន ១.ឈ្មោះ ឈួន ម៉ៅ អាយុ ៥៩ឆ្នាំ បន្ទុកគ្រួសារ៧នាក់ ២.ឈ្មោះសាំង រួម ប្រុសអាយុ ៥៣ឆ្នាំ បន្ទុកគ្រួសារ ១២ នាក់ ៣.ឈ្មោះ អឿ បូរី ភេទស្រី អាយុ ៦៨ឆ្នាំ បន្ទុក គ្រួសារ ២នាក់ ៤.ឈ្មោះ វ៉ាន់ សាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ បន្ទុក គ្រួសារ ៤ នាក់ ៥.ឈ្មោះ មួង ផេង ហួរ ភេទ ប្រុស អាយុ ៥៥ឆ្នាំ បន្ទុក គ្រួសារ៣ នាក់ និងទី ៦.ឈ្មោះ មួង សេងគី ភេទ ប្រុស អាយុ ៦៣ ឆ្នាំ បន្ទុកគ្រួសារ៤នាក់ ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្ទាយមានជ័យបានពាំនាំ ប្រសាសន៍ ផ្តាំ ផ្ញើ សាកសួរ សុខទុក្ខ និង ចូលរួម សោកស្ដាយ យ៉ាង ពន់ពេក ចំពោះ ទ្រព្យ សម្បត្តិ ផ្ទះ សម្បែង របស់ បងប្អូន ទាំង ៦ គ្រួសារ នេះ ពី សំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាដែលជាស្ថាប័ន មនុស្សធម៌ធំជាងគេក្នុង ព្រះរាជាណាចក្រ កម្ពុជាយើង ទីណា មាន បងប្អូន ប្រជាពលរដ្ឋ ជួបការលំបាក ទីនោះមាន កាកបាទក្រហមចុះជួយជានិច្ច ទោះបីជា អំណោយ យកមកផ្តល់ជូនមានតិចតួចក្តី មិនអាចប្រៀបធៀបទៅនឹង ការបាត់បង់ ទ្រព្យសម្បត្តិ ផ្ទះសម្បែង របស់បងប្អូន ក៏ពិតមែនតែជា ការចូលរួមចំណែក រំលែកនូវទុក្ខលំបាក បានមួយគ្រាផងដែរ។ សម្ភារៈអំណោយ មនុស្សធម៌ ដែលបានយកផ្តល់ជូន នៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រី១យួរ ទឹកសុីអុីវ១យួ ផ្លាស្ទិច១ផ្ទាំង ធុងទឹក១កន្ទេលជ័រ១ ឆ្នាំង២ ចាន៥ ស្លាប់ព្រា ៥ ភួយ១ មុង១ សារុង១ ក្រម៉ា១ អាវយឺត២ ថវិការ ៣០ម៉ឺនរៀល។ដោយឡែកថវិការបន្ថែមក្នុង១គ្រួសារៗរួមមាន រដ្ឋបាលខេត្ត៥០ម៉ឺនរៀល រដ្ឋបាលស្រុកមង្គលបូរី ១៥ម៉ឺនរៀល និង លោកជំទាវ នួន សោភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បន្ទាយមានជ័យចំនួន១០ម៉ឺនរៀលផងដែរ៕ ណុប រក្សា

Posted by SEATV News 24 Hours on Monday, 22 June 2020
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)