
ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានទទួលស្គាល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច របស់សាកលវិទ្យាល័យកម្ពុជា ។
ក្រសួងអប់រំ យុវជនននិងកីឡា សង្កេតឃើញថា សាកលវិទ្យាល័យកម្ពុជា បានយកចិត្តទុកដាក់ នៅក្នុងការចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការ ណែនាំរបស់ក្រសួងអប់រំ ក្នុងការរៀបចំឲ្យមានការផ្ដល់សេវាអប់រំ ជូនដល់និស្សិតរបស់សាកលវិទ្យាល័យ តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ។