
បុរសជនជាតិខ្មែរពីរនាក់ ម្នាក់វ័យ២៣ និង១៥ឆ្នាំ វិល ត្រឡប់មកពីម៉ាឡេស៊ី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយមកដល់កម្ពុជាកាលពីថ្ងៃទី២៦ មិថុនា ២០២០។
អ្នកទាំងពីរ ត្រូវបានយកទៅព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ។ ចំពោះអ្នករួមដំណើរចំនួន១០៣នាក់ផ្សេងទៀត ដែលតេស្តអវិជ្ជមាន ត្រូវបានបន្តស្នាក់នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១បណ្តោះអាសន្ន ដើម្បីរង់ចាំបញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅតាមខេត្តដែលពួកគាត់រស់នៅ។