ថ្ងៃ ពុធ ទី១២ ខែ សីហា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • លួចបង្កប់ដឹកឈើប្រណិតពីខេត្តស្ទឹងត្រែង ជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់ រថយន្តម៉ាកហាយឡេនដឺពណ៌ខ្មៅ ដឹកឈើពេញ បានក្រឡាប់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ។ គេសង្ស័យថា តៃកុងរថយន្ត ងងុយ ហើយងោក ទើបធ្លាក់ប្រឡាយ ត្រង់ចំណុចអូរបែកចានឃុំចង្ក្រង់ ស្រុកចិត្តបូរី ខេត្តក្រចេះ។ ករណីនេះ កើតឡើងនៅវេលាម៉ោងជិត៤ទាបភ្លឺ ថ្ងៃទី១១សីហាឆ្នាំ២០២០ មានប្រភពឲ្យដឹងថា អ្នកបើកបររថយន្តដឹក​ឈើ បើករថយន្តលឿនៗណាស់ដែលងាយនឹងជួបគ្រោះថ្នាក់៕
  • រដ្ឋមន្រ្តីក្រសួងកសិកម្ម គាំទ្រក្រុមហ៊ុន Supper App បង្កើតការលក់ផលិតផលកសិកម្មតាមអនឡាញ ដើម្បីលើកកំពស់ផលិតផលកសិកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន គាំទ្រឲ្យក្រុមហ៊ុន Supper App បង្កើតការលក់ផលិតផលកសិកម្មតាម អនឡាញ ដើម្បីលើកកំពស់ផលិតផលកសិកម្ម របស់កម្ពុជា ឲ្យកាន់តែសំបូរបែប។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពេល លោក ប៉ាត់ ចំណាន និងសហការីមួយចំនួនទៀត ចូលជួបស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហានេះ។ លោក ប៉ាត់ ចំណាន បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបអំពីតួនាទីរបស់ក្រុមហ៊ុន គឺជំរុញការលក់ផលិតផលកសិកម្មតាម Online សេវាដឹកជញ្ជូនទំនិញ និង Pass App។ សម្រាប់កម្ម វត្ថុសំខាន់នាពេលនេះគឺស្នើសុំកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយធ្វើការតភ្ជាប់ជាមួយ www.maff.gov.kh, camagrimarket, khmeragri.info និង amish.org.kh ដែលសុទ្ធតែជាបណ្តាញព័តមានស្តីអំពីកសិកម្ម និងទីផ្សារកសិផលរបស់ក្រសួងក្នុងបំណងជួយផ្សព្វផ្សាយ លក់ផលិតផលកសិកម្ម និងផ្តល់សេវាដឹកជញ្ជូនកសិផលជូនអតិថិជន។ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានស្វាគមន៍ និងគាំទ្រចំពោះគោលបំណងនេះ […]
  • រដ្ឋមន្ត្រីមហាផ្ទៃ ហាមដាច់ខាត មិនឲ្យមន្ត្រីពន្ធនាគារ ធ្វើទារុណកម្មទៅ​លើ​អ្នកទោស តាមគ្រប់រូបភាព ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានហាមដាច់ខាត មិនឲ្យមន្ត្រីពន្ធនាគារ ធ្វើទារុណកម្មទៅលើអ្នកទោស តាមគ្រប់រូបភាព ដើម្បីធានាសិទ្ធិរបស់អ្នកទោស។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិប្រឆាំងទា រុណកម្ម បំពាក់ឋានន្តរស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្រ្តីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅព្រឹកថ្ងៃអង្គារនេះ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យ និងតាមដានយ៉ាងទៀងទាត់ អំពីស្ថាន​ភាព​នៅតាមកន្លែងឃុំឃាំងនានា ក្នុងគោលដៅពង្រឹងការការពារដល់ជនជាប់ឃុំ ពីការធ្វើទារុណកម្ម និងត្រូវផ្ដល់អនុសាសន៍ចាំបាច់ដល់អាជ្ញាធរ មានសមត្ថកិច្ចក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្ម និងស្ថាន​ភាពរស់នៅរបស់ជនដែលត្រូវបានដកហូត សេរីភាពស្របតាមនីតិវិធីច្បាប់ជាតិ និងអនុលោមតាមស្មារតី នៃអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម។ សម្តេចក្រឡាហោម បានជំរុញឲ្យមន្ត្រីត្រូវលើកកំពស់ស្មារតី គោរពសិទ្ធិមនុស្ស ជាពិសេសចំពោះជនដែលត្រូវបានដកហូតសេរីភាព ស្របតាមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ និងបន្ដអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអនុសញ្ញាប្រឆាំងទារុណកម្ម ពិធីសារបន្ថែម និងសន្ធិសញ្ញា ទៅដល់អាជ្ញាធរ សាធារណៈ និងមន្ដ្រីដែលបំពេញតួនាទីនៅតាមទីកន្លែងឃុំឃាំងជនដែលបានដកហូតសេរីភាព។ សម្ដេចក្រឡាហោម ស ខេង […]
  • កម្ពុជា សម្រេចផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ ខែសីហា តទៅ ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានចេញប្រកាសសម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលី​ពីន ដោយអនុវត្តចាប់ពីថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០២០ តទៅ។ ការសម្រេចនេះ គឺនៅគ្រាដែល ករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេស​កម្ពុជា ពីក្រៅប្រទេស។ ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០។ សំ វណ្ណា
  • សម្តេចតេជោ បង្ហោះរូបភាពក្រុមគ្រួសារ ៣ជំនាន់ ដែលសមាជិកជាង៣០នាក់ តាមរយៈហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃនេះ សម្តេចតេជោ បានបង្ហោះរូបភាពក្រុមគ្រួសារ៣ជំនាន់ ដែលមានមនុស្សជាង៣០នាក់។ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះដោយមិនទាន់គិត បងប្អូនប្រុសស្រីខ្ញុំ៥នាក់ និងបងប្អូន ប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅ និងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥ សីហាកន្លងមកបានចៅ​ថតជាមួយចៅ១៩ នាក់អវត្តមាន២នាក់គឺចៅទី១និងចៅទី១៩។ ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កំពស់ជាមួយជីតាហើយមើលទៅ៕
  • ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ស្នើឱ្យមន្ត្រីទាំងអស់ ត្រូវនៅឱ្យឆ្ងាយ ពីអំពើពុករលួយ ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ស្នើឱ្យមន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីអំពើពុករលួយ ហើយបង្ខិតសេវាសាធារណៈឱ្យកាន់តែគៀកជិតប្រជាពលរដ្ឋ កាន់តែឆ្លើយតនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (ហៅកាត់ គណៈកម្មការទី១០) បានស្នើឡើងដូចនេះ នៅក្នុងកិច្ចពិភាក្សាមួយ ជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល និងមន្ត្រី អាជ្ញាធរខេត្តនិង មន្ទីរពាក់ព័ន្ធ។ ឯកឧត្តមដឹកនាំប្រតិភូ នៃគណៈកម្មការទី១០ដើម្បីចុះសិក្សាឈ្វេង​យល់អំពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការការអភិវឌ្ឍមូលដ្ឋាននិងការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តជាតិក្អមសំណនៅសាលប្រជុំ ការិយាល័យគយ និងរដ្ឋាករក្អមសំណ ស្ថិតក្នុងស្រុកលើកដែក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។ ឯកឧត្តម ម៉ម ប៊ុននាង ក៏បានជម្រាបផងដែរ អំពីបេសកកម្មនៅខេត្តកណ្តាលនាពេលនេះ គឺដើម្បីឈ្វេងយល់ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋបាលខេត្តកណ្តាល ពិសេសស្រុកលើកដែក ព្រមទាំងដំណើរការនៃការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងអំពើ​ពុករលួយ និងការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ខេត្តនេះ […]
  • នាយករដ្ឋន្ត្រីលីបង់ ប្រកាសលាលែងពីតំណែង នាយករដ្ឋន្ត្រីលីបង់ លោក Hassan Diab បានប្រកាសលាលែងពីតំណែង នៃរដ្ឋាភិបាលរបស់លោក បន្ទាប់ពីមានការផ្ទុះឃ្លាំងស្តុបធ្វើឲ្យមានមនុស្សស្លាប់ ក្នុងរដ្ឋធានី បេរូត ដែលបង្ករឲ្យមានការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ទីក្រុងបេរូត ប្រទេសលីបង់ ត្រូវបានរង្គោះរង្គើ កាលពីសប្តាហ៍មុនដោយការ ផ្ទុះ ដ៏ខ្លាំង បានសម្លាប់ មនុស្សយ៉ាងហោចណាស់ ១៥៨ នាក់និងរងរបួស ៦.០០០ នាក់ ផ្សេងទៀត៕
  • នគរបាលចុះស្ទូចយានយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ និងបើកបញ្ច្រាសទិស ល្មើសសញ្ញាចរាចរណ៍ជាង៨០០គ្រឿង រយៈពេល០១សប្តាហ៍ ភ្នំពេញ ៖ រយៈពេល០១សប្តាហ៍ចុងក្រោយនេះ នគរបាលរាជធានីភ្នំពេញ បន្តចុះអនុវត្តរឹតបន្តឹងការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក៏បានស្ទូចយានយន្តឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវនិងបើកបរបញ្ច្រាសទិសល្មើស និងសញ្ញាចរាចរណ៍​ហាមឃាត់ខុសច្បាប់សរុប៨១៤គ្រឿងដើម្បីយកមកអប់រំនិងផាកពិន័យតាមច្បាប់ ។ ការចុះអនុវត្តរឹតបន្តឹងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្កើនការលើកកម្ពស់ឱ្យមានសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈនៅក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។ ជាពិសេសចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយយានយន្តមួយចំនួនឈប់-ចត គ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។ លោកវរសេនីយ៍ត្រី អេម សម្បត្តិបូរ៉ាមី នាយផ្នែកគោលដៅនៃការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា មន្ត្រីនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ សហការជាមួយនគរបាលតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានជាប្រចាំ។ ក្នុ ងនោះចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងចូលរួមរៀបចំសណ្តាប់ធ្នាប់តាមមុខផ្ទះ មុខហាង និងទីតាំងបើកអាជីវកម្មផ្សេងទៀតឱ្យមានរបៀបរៀបរយល្អក្នុងករណីដែលមានការអប់រំមិនរាងចាលត្រូវអនុវត្តតាមច្បាប់ ។ មិនតែប៉ុណ្ណោះនគរបាលសណ្តាប់ធ្នាប់នៅតែបន្តចាត់វិធានការម៉ឺងម៉ាត់ចំពោះយានយន្តដែលឈប់-ចត ល្មើសសញ្ញា និងគំនូសចរាចរណ៍សហាមឃាត់ខុសច្បាប់ ដោយស្ទូចរថយានយន្តល្មើសមកស្នការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិន័យតាមច្បាប់ ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ ត្រូវមានស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់​សាធារណៈឱ្យបានម៉ឺងម៉ាត់ដើម្បីនាំមកនូវសណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ៕ ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញ សំ វណ្ណា
  • ការិយាល័យផលិតកម្ម និងបសុព្យាបាល បើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ឯ.ឧ វ៉េង សាខុន បានបញ្ជាក់ថា ដោយពិនិត្យឃើញមានគោ និងក្របីរបស់កសិករ មួយចំនួននៅតាមបណ្តាខេត្ត បាននិងកំពុងប្រឈមនឹងជម្ងឺក្នុងរដូវវស្សាឆ្នាំ​២០២០​នេះ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត បាននិងកំពុងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងអុតក្តាមគោក្របីជូនកសិករ ដោយសហការ ជមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្រុមការងារការិយាល័យកសិកម្មធនធានធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានភូមិឃុំ។ ទន្ទឹមនឹងនេះ ក្រុមការងារនៃការិយាល័យផលិត កម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី/ខេត្ត ក៏មានការចែកជូនថ្នាំសម្លាប់មេរោគទុកសម្រាប់កសិករប្រើប្រាស់ផងដែរ។  
  • គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក អំពាវនាវប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃសងចូលឆ្នាំ ក្នុងអំឡុងឱកាសសងថ្ងៃឈប់សម្រាកការងារ​ នៅថ្ងៃទី១៧​ ដល់ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២០ គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានអំពាវនាវ ដល់សាធារណជនជាអ្នកប្រេីប្រាស់ផ្លូវទាំងអស់​ បន្ថែមពីលេីការអនុវត្តគ្រប់វិធានការ​ ការពារការឆ្លងជម្ងឺកូវីដ-១៩​ សូមមេត្តាយកចិត្តទុកដាក់​ ការប្រុងប្រយ័ត្ន​ និងការចូលរួមគោរពច្បាប់ចរាណ៍ផ្លូវគោករាល់ពេលធ្វេីដំណេីរនៅលេីដងផ្លូវជានិច្ច។ សូមជម្រាបដែរថា បើតាមរបាយការណ៍បូក សរុបលទ្ធផលការងារសុវត្ថិ​ភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩​លើកបណ្ដាលឲ្យស្លាប់ចំនួន ៨១៦ នាក់និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦​នាក់,​ខេត្ត កំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់៕ សំ វណ្ណា  
  • ឯកឧត្ដម ឡេង ធនយុទ្ធា ចូលរួមសិក្ខាសាលា ស្ដីពីការត្រួតពិនិត្ពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ភ្នំពេញ៖ ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ​។សិក្ខាសាលានេះមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដែលត្រូវអនុវត្តផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ដើម្បីចែករំលែកលទ្ធផលបណ្ដោះអាសន្នស្តីការស្រាវជ្រាវអំឡុងពេលពាក់កណ្ដាលអាណត្តិ និងដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍លើកដំបូងរបស់ខ្លួនក្នុងការពង្រឹងការអនុវត្តផែនការមេនេះ។ សិក្ខាសាលានេះ ក៏មានគោលបំណងផ្តល់ឱកាសដល់គណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួមជាមួយស្ថាប័នដឹកនាំការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ស្ថាប័នតាមវិស័យរបស់អាស៊ាន ដែលពាក់ព័ន្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ និងជនបង្គោលថ្នាក់ជាតិ ក៏ដូចជាដៃគូសន្ននា និងដៃគូសន្ននាខាងក្រៅផ្សេងៗទៀត មុនកិច្ចប្រជុំគណៈកម្មការ សម្របសម្រួលការតភ្ជាប់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ ២០២០នេះ។ សូមជម្រាបជូនថា៖ ការតភ្ជាប់អាស៊ានសំដៅដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័នរូបវន្ត (Physical Connectivity) ការតភ្ជាប់ស្ថាប័ននឹងស្ថាប័ន (Institutional Connectivity) និងការតភ្ជាប់ប្រជាជនននិងប្រជាជន​(People-To-People Connectivity) ក្រោមចក្ខុវិស័យសម្រេចឱ្យបាននូវការតភ្ជាប់អាស៊ានដោយរលូន និងពេញលេញ និងសមាហរណកម្មអាស៊ានសំដៅលើកកម្ពស់ការប្រកួតប្រជែង និងការយល់ ដឹងអំពីសហគមន៍អាស៊ានកាន់តែច្បាស់ និងលើកកម្ពស់សន្តិសុខនយោបាយក្នុងតំបន់ សេដ្ឋកិច្ច […]
  • ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកទួលសំពៅ នឹងដាក់អោយដំណើរការបូមទឹកចុងសប្តាហ៍នេះ គិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ការដ្ឋាននេះ សម្រេចសាងសង់បាន ៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅភូមិសាស្ត្រក្នុងខណ្ឌ សែន សុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។ មន្ទីរសាធារណៈការក្រុងភ្នំពេញ
  • ទឹកដោះគោស្រស់របស់ខ្មែរ នឹងចាប់ផ្តើមលេចមុខលើទីផ្សារក្នុងស្រុកនាសប្តាហ៍នេះ ភ្នំពេញ ៖ ផលិតទឹកដោះគោស្រស់របស់ក្រុមហ៊ុនវិនិយោគក្នុងស្រុក Khmer Fresh Milk Co.,Ltd នឹងចាប់ផ្តើមឈានជើងចូលមកចែកចាយផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកហើយ នាសប្តាហ៍នេះ។ «ទឹកដោះគោគិរីសួគ៌» ជាផលិតផលដំបូងបំផុតនៅកម្ពុជា ដែលបានផលិតចេញពីកសិដ្ឋានចិញ្ចឹមគោមួយកន្លែងស្ថិតនៅក្នុងភូមិ ឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្បែររមណីយដ្ឋានភ្នំតាម៉ៅ ដោយមានបំពាក់នូវបច្ចេកវិទ្យាទំនើបនាំមកពីប្រទេសអ៊ីស្រាអែល ដែលនឹងចាប់ផ្តើមលេចមុខតាមផ្សារទំនើបនានាក្នុងរាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ។   អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុននេះ បានបង្ហាញពីការរំពឹងទុកថា ការចែកចាយមានវិសាលភាពប្រកបដោយសក្តានុពល ដែលអាចចាប់យកចំណែកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយបំផុត ខណៈបច្ចប្បន្នមានក្រុមហ៊ុនហាងនំ មួយចំនួនបានបញ្ជាទិញផលិតផលដែលផលិតចេញពីទឹកដោះគោស្រស់នេះយ៉ាងច្រើន ទុកជាមុនរួចស្រេចហើយ។ ផលិតផលទឹកគោដែលនឹងចេញលក់នាពេលនេះ មានពីរប្រភេទគឺ ទឹកដោះគោសុទ្ធ ដែលមានចំណុះ ៨៣០មិល្លីលីត្រ និងចំណុះ ២លីត្រ និងទឹកដោះគោជូរ ឬយ៉ាអួរ ដោយដំណើរការក្នុងខែសីហា នេះ ប្រហែល ២ពាន់លីត្រក្នុងមួយថ្ងៃ ហើយនឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីខែកញ្ញា ខាងមុខអាចកើនដល់៤ ឬ ៥ពាន់លីត្រក្នុងមួយថ្ងៃ។ ចំណែកនៅក្នុងខែវិច្ឆិកា ខាងមុខ អាចបង្កើនការផលិតរហូតដល់មួយម៉ឺនលីត្រក្នុងមួយថ្ងៃ៕ សំអាង
  • យុទ្ធនាការបិទទីសត្តឃាតសុនខនៅកម្ពុជាបានចាប់ផ្ដើមជាបណ្តើរៗហើយ កន្លែងសម្លាប់ឆ្កែមួយ នៅខេត្តកំពង់ធំ ត្រូវបានចុះបិទជាស្ថាពរ និងបានសង្គ្រោះសត្វឆ្កែ១៥ក្បាល ដែលគេបម្រុងនឹងសម្លាប់។ នេះជាយុទ្ធនាការបិទទីសត្តឃាតឆ្កែ (កន្លែងសម្លាប់ឆ្កែសាច់លក់) នៅកម្ពុជា ដែលត្រូវបានចាប់ផ្ដើមបិទបណ្ដើរៗហើយ។ ការបិទដោយជោគជ័យនៃទីសត្តឃាតនៅខេត្តកំពង់ធំនេះជាទីតាំងទី២​ហើយ បន្ទាប់ពីអង្គការ ហ្វ័រផរបានបិទកន្លែងផ្គត់ផ្គង់សាច់ឆ្កែធំមួយនៅចុងឆ្នាំ២០១៩កន្លងទៅ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ​ហ្វ័រផរ បានអោយដឹងថា ការបិទនេះបានកើតឡើងបន្ទាប់ពីមានការ​ហាមឃាត់ការហូបសាច់ឆ្កែដំបូងបង្អស់នៅក្នុងខេត្តសៀមរាប ព្រោះថាសត្វឆ្កែប្រមាណ ៣ លានក្បាលដែលរាប់បញ្ចូលទាំងសត្វចិញ្ចឹម ដែលត្រូវបានគេលួច និងយកទៅសម្លាប់យកសាច់នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ អង្គការ FOUR PAWS កំពុងអំពាវនាវ ឱ្យមានការហាមឃាត់ ជាដាច់ខាតក្នុងការជួញដូរសាច់ឆ្កែ និងឆ្មាយ៉ាងសាហាវនៅទូទាំងប្រទេស​កម្ពុជា និងនៅអាស៊ីអាគ្នេយ៍ដោយសារការគំរាមកំហែងដល់សុខុមាលភាពសត្វនិងសុខភាពសាធារណៈ។ ចំពោះទីសត្តឃាតដែលទើបតែបិទទ្វារនេះ ត្រូវបានរាយការណ៍ថា បានសម្លាប់សត្វឆ្កែរហូតដល់ ៣,០០០ ក្បាលជារៀងរាល់ឆ្នាំ ដែលភាគច្រើនត្រូវបានគេជួញដូរពីខេត្តសៀមរាប និងបម្រើការជាអ្នកផ្គត់ផ្គង់សាច់ឆ្កែធំជាងគេនៅក្នុងតំបន់ ។ ដោយសារទីតាំងយុទ្ធសាស្ត្ររវាងខេត្តសៀមរាប និងភ្នំពេញ ការបិទទីសត្តឃាតនេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់សាច់ឆ្កែចូលខេត្តដែលនៅជិតគ្នានិងរាជធានី ហេតុដូច្នេះហើយវាមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបរិភោគសាច់ឆ្កែនៅកម្ពុជា ។ ក្នុងកំឡុងពេលបិទទីសត្តឃាតនេះ អង្គការហ្វ័រផរ បានជួយសង្គ្រោះសត្វឆ្កែទាំង១៥ក្បាលនៅនឹងកន្លែងនិងបានដឹកពួកគេទៅកាន់អង្គការសប្បុរសធម៌ដៃគូក្នុងស្រុករបស់ខ្លួនគឺអង្គការសង្គ្រោះសត្វកម្ពុជា។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថា នៅអាស៊ីអាគ្នេយ៍មានប្រសាសន៍ថា វាមានសន្ទុះមិនគួរឱ្យជឿនៅពាសពេញប្រទេសកម្ពុជាក្នុងការបញ្ចប់ការជួញដូរសាច់ឆ្កែហើយលោកស្រី មានអារម្មណ៍ធូរស្បើយនៅពេលឃើញកន្លែងនេះត្រូវបាន​បិទ។ សកម្មភាពនេះ មិនត្រឹមតែបានផ្លាស់ប្តូរជីវិតរបស់សត្វឆ្កែដែលត្រូវបានជួយសង្គ្រោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្កែរាប់ម៉ឺនក្បាលទៀតដែលនឹងត្រូវរួចផុតពីសេចក្តីស្លាប់ដ៏គួរឱ្យរន្ធត់ផងដែរ៕ អ៊ិច […]
  • ក្រុមជំនាញសុនខហិតមីនអន្តរជាតិ ពិភាក្សាលទ្ធភាពទិញ កូនសុនខពីស៊ីម៉ាក់ទៅហ្វឹកហ្វឺន និងដោះមីនប្រទេសតំបន់ក្បែរៗអឺរ៉ុប មេក្រុមជំនាញសុនខហិតមីនអន្តរជាតិ និងប្រធានអង្គការអាប៉ូប៉ូ បានពិភាក្សាលទ្ធភាពជាមួយស៊ីម៉ាក់ ទិញកូនសុនខពីស៊ីម៉ាក់ទៅហ្វឹកហ្វឺន និង​ដោះមីនប្រទេសតំបន់ក្បែរៗអឺរ៉ុបវិញម្តង។   មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ដែលធ្លាប់តែ ទិញសុនខហិតមីន សម្រាប់ជួយប្រតិបត្តិការបោសសំអាតមីននៅកម្ពុជា ឥលូវនេះ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់អាចបង្កាត់ពូជ និងបង្វឹកហាត់សុនខហិត មីនដោយខ្លួនឯង។ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ សីហានេះ ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជួបមេក្រុមជំនាញសុនខហិតមីនអន្តរជាតិ និងប្រធានអង្គការAPOPO ដើម្បីពិភាក្សាគ្នាអំពីលទ្ធភាពទិញកូនសុនខពីអង្គភាពស៊ីម៉ាក់ទៅហ្វឹកហ្វឺននិងដោះមីនប្រទេសតំបន់ក្បែរៗអឺរ៉ុបវិញម្តង។ អគ្គនាយកស៊ីម៉ាក់ បញ្ជាក់ថា អាចចាប់ផ្តើមភ្លាមបាន ព្រោះមានបំរុងថវិកាជាស្រេចហើយ។ នេះជាមោទនភាព ខែ្មរអាចធ្វើបាន។ ឯ.ឧ ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញពីមោទនភាពរបស់ស៊ីម៉ាក់ ក្នុងការបង្កាត់សុនខហិតមីនបានប្រមាណជាង ២០០ ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី៣ ម៉ឺនទៅ ៥ ម៉ឺនដុល្លារក្នុង១ក្បាល។ សូមរម្លឹកថា ជំនាញសុនខហិតមីនត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ដោយកងទ័ពប្រទេសស៊ុយអ៊ែតក្នុងឆ្នាំ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ ២០០២។ CMAC បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ ២០០២ […]

កំពុងអ៊ុតអាប៉ោងក្នុងព្រៃ សមត្ថកិច្ចចូលដល់ឃាត់ខ្លួនបាន៤នាក់ច្រើននាក់ទៀតរត់បាតជើងសព្រាត


មិថុនា ២៩
០២:០៦:៣២ ល្ងាច ២០២០
  ១១២ Views

(ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០) ៖ បុរស៤នាក់ដែលញៀនល្បែងអាប៉ោងត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅ
បង្ក្រាបនៅពេលដែលពួកគេកំពុងអ៊ុតអាប៉ោងនៅចំណុចព្រៃមួយកន្លែង។ឯអ្នកផ្សេងជាច្រើននាក់ទៀតមានសំណាងរត់គេចខ្លួនបាតជើងសព្រាត។

នគរបាលស្រុកបានឲ្យដឹងថាការ ឃាត់ខ្លួននេះធ្វើឡើងកាលពី ម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌ ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍រលាំងគ្រើល នៅចំណុចព្រៃខាងកើតស្ថិតក្នុងភូមិអង្គតានន,ឃុំរលាំងគ្រើល,ស្រុកសំរោងទង ។


ក្នុងការបង្ក្រាបអ្នកលេងអាប៉ោងនេះ សមត្ថកិច្ច ឃាត់ មនុស្ស ចំនួន ៤ នាក់ ៖

១- ឈ្មោះ ខៀវ ខ្លី ហៅ ខ្លុយ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិ ស្ពាន តោ ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ,

២- ឈ្មោះ យ៉ុ ង ឌឿ ន ភេទប្រុស អាយុ៥៦ ឆ្នាំ ( អ្នក បាញ់មេ ) រស់នៅភូមិ ចំការបុស្ស ឃុំ រលាំងគ្រើល ស្រុក សំរោង ទង ,

៣- ឈ្មោះ សុ ន ធី ភេទ ប្រុស អាយុ ៥៩ ឆ្នាំ រស់នៅ ភូមិ រលាំងគ្រើល ឃុំ រលាំង គ្រើល ស្រុក សំរោង ទង និង

៤- ឈ្មោះ ស៊ឹម ណយ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ ភូមិ អង្គតានន ឃុំ រលាំងគ្រើល ស្រុកសំរោងទង ។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបក្រុម អ្នកញៀន ល្បែងអាប៉ោងនេះសមត្ថកិច្ចបានធ្វើការដកហូត បាន មេអាប៉ោងចំនួន ១, ចាន១, គំរប ១, កំរាល ១ និង លុយ ខ្មែរ ចំនួន ៧៩០.០០០ រៀល ។


ប្រភពបន្តថា ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌ ស្រុក កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)