
(ខេត្តបាត់ដំបង,ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី ម៉េង បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងប្រជាជនផ្ទាល់នៅក្នុងឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបងដែលបានប្រែក្លាយនិងបញ្ឈប់នូវការបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង។
ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តមទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសទទួលស្គាល់ ឃុំបាយដំរ៉ាំជាឃុំបញ្ឈប់នូវការបន្ទោរបង់ ពាសវាលពាសកាលនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ នៅក្នុងបរិវេណ អនុវិទ្យាល័យបាយដំរ៉ាំ ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ដែលមានការចូលរួមនិងអមដំណើរព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក វណ្ណ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថាពិធីប្រកាសទទួលស្គាល់ឃុំដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)នៅថ្ងៃនេះគឺឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបងមានភូមិចំនួន៨។
នៅទូទាំងខេត្តបាត់ដំបងឃុំដែលសម្រេចបានODFមានចំនួន៨ឃុំនិងមានភូមិចំនួន១៣៥ភូមិ។អត្រាភាគរយនៅទូទាំងខេត្តបាត់ដំបងគឺទឹកស្អាតមាន៦៩%និងអនាម័យមាន៧៣%។
ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងជនបទ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីADBបន្តជួយបន្ថែមទៀតដល់ប្រជាជននៅឃុំ ដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងអស់ដើម្បីបន្តនូវនិរន្តរភាពអនាម័យ របស់ខ្លួនជារៀងរហូតបាន៕
ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ភូមិចំនួន៨ក្នុងឃុំបាយដំរ៉ាំស្រុកបាណន់បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ខេត្តបាត់ដំបង,ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី ម៉េង បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងប្រជាជនផ្ទាល់នៅក្នុងឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបងដែលបានប្រែក្លាយនិងបញ្ឈប់នូវការបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង។ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តមទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសទទួលស្គាល់ ឃុំបាយដំរ៉ាំជាឃុំបញ្ឈប់នូវការបន្ទោរបង់ ពាសវាលពាសកាលនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ នៅក្នុងបរិវេណ អនុវិទ្យាល័យបាយដំរ៉ាំ ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ដែលមានការចូលរួមនិងអមដំណើរព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ។លោក វណ្ណ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថាពិធីប្រកាសទទួលស្គាល់ឃុំដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)នៅថ្ងៃនេះគឺឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបងមានភូមិចំនួន៨។នៅទូទាំងខេត្តបាត់ដំបងឃុំដែលសម្រេចបានODFមានចំនួន៨ឃុំនិងមានភូមិចំនួន១៣៥ភូមិ។អត្រាភាគរយនៅទូទាំងខេត្តបាត់ដំបងគឺទឹកស្អាតមាន៦៩%និងអនាម័យមាន៧៣%។ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងជនបទ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីADBបន្តជួយបន្ថែមទៀតដល់ប្រជាជននៅឃុំ ដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងអស់ដើម្បីបន្តនូវនិរន្តរភាពអនាម័យ របស់ខ្លួនជារៀងរហូតបាន៕ដោយៈអ៊ុងសារុំ
Posted by SEATV News 24 Hours on Monday, 29 June 2020